ចូលចិត្តទំនើប

ម៉ូដជណ្តើរ សម្រាប់ទីតាំងតូចចង្អៀត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

នៅពេលដែលអ្នករស់នៅ ក្នុងគេហដ្ឋានតូចមួយ ជណ្តើរជាវត្ថុមួយដ៏ទើសទែង ដែលអ្នកចង់យកវាចេញ ប៉ុន្តែអ្នកនៅត្រូវការវា ដើម្បីឡើងទៅជាន់ខាងលើ។ អញ្ចឹងអ្នកគួរធ្វើដូចម្តេច? ទំនើប មានវិធីសាស្រ្តមួយចំនួនចង់ចែករំលែក ជាមួយអ្នកទាំងអស់គ្នា ដើម្បីអាចតំឡើងជណ្តើរទៅក្នុងទីតាំងតូច ចង្អៀត បានដោយគ្មានបញ្ហា។

  • ម៉ូដជណ្តើរមួយនេះ អាចទាញចេញ នៅពេលត្រូវការប្រើប្រាស់ និងរុញចូលក្នុងជញ្ជាំងវិញនៅ ពេលឈប់ប្រើប្រាស់។ ជណ្តើរប្រភេទនេះ ផ្តល់នូវទីតាំងកាន់តែទូលាយ នៅក្នុងបន្ទប់អាផាតមិន ហើយនៅតែអាចនាំអ្នកទៅកាន់បន្ទប់គេង បានដោយងាយស្រួល។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-01

  • កាំជណ្តើរមួយនេះ នាំអ្នកទៅកាន់គ្រែគេងនៅជាន់ដំបូលអគារអាផាមិន និងមានមុខងារទីពីរគឺជា ទូរសម្លៀកបំពាក់។ ជណ្តើរតែមួយតែបំពេញមុខងារ ដោះស្រាយបញ្ហាបានពីរយ៉ាង។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-02

  • នេះជាប្រភេទជណ្តើរខ្សែបូ ល្អបំផុតសម្រាប់ទីតាំងតូចចង្អៀត ព្រោះវាមានទម្រង់បញ្ឈរត្រង់ឡើងលើជាងជណ្តើរធម្មតា។ វានៅតែផ្តល់នូវកាំជណ្តើរធំទូលាយ និងបង្កើតជាចំណុចទាក់ទាញដ៏ពិសេសមួយនៅក្នុងគេហដ្ឋាន។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-03

  • ជណ្តើរអណ្តែតក្នុងអាកាសមួយនេះ រក្សាបាននូវលំហូរដោយរលូន នៅក្នុងបន្ទប់អាផាតមិន និងផ្តល់នូវអារម្មណ៍ធំទូលាយ ដោយអនុញ្ញាតឱ្យពន្លឺចាំងឆ្លុះ តាមចន្លោះកាំជណ្តើរ។ នេះជាគំនិតច្នៃប្រឌិតថ្មី សម្រាប់គេហដ្ឋានទំហំតូច តែទាន់សម័យ។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-04

  • ជណ្តើរ Minimal ពណ៌ខ្មៅ ដូចក្នុងរូបខាងក្រោមនេះ បន្ថែមនូវរសនិយមបែបទំនើបទៅក្នុងបន្ទប់ និងផ្តល់នូវទីតាំងបង្កាន់ដៃច្រើន សម្រាប់ផ្តល់សុវត្ថិភាពបន្ថែម។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-05

  • កាំជណ្តើរនិមួយៗមានកម្ពស់ខ្ពស់ៗ និងត្រង់ភ្លឹងឡើងទៅលើ ធ្វើឱ្យជណ្តើរប្រភេទនេះងាយស្រួល ឡើងចុះ និងផ្តល់នូវទីតាំងធំទូលាយនៅក្នុងគេហដ្ឋាន។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-06

  • នេះជាប្រភេទជណ្តើរស្របនឹងជញ្ជាំង នៃអគារអាផាតមិន ដែលមានកម្រាស់ស្តើងល្មម មិនប្រើប្រាស់ទំហំទីតាំងធំ ហើយទំហំទីតាំងដែលចំណាយ សម្រាប់ជណ្តើរនេះត្រូវបានកែច្នៃប្រើប្រាស់ទូរ សម្រាប់ទុកដាក់សម្ភារៈទៅវិញ។ ជណ្តើរបែបនេះចំណេញទាំងទីតាំង និងផ្តល់នូវទូរដាក់សម្ភារៈបាន ទៀតផង។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-07

  • ជណ្តើររាងរង្វង់សក្តិសមបំផុត សម្រាប់ការតំឡើងនៅជ្រុងជញ្ជាំងតូចចង្អៀត និងកោងពត់ពេនទៅ ជាន់ទីពីរ ដែលមិនត្រូវការចំណាយទីតាំងធំទូលាយទេ។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-08

  • ជណ្តើរដ៏ខ្ពស់មួយនេះតំឡើងពីបន្ទះ និងដំបងធ្វើពីឈើ Birch ចំនួន 100 បំណែក និងមានដំបងដែក ដែលភ្ជាប់ជាមួយគ្នាបង្កើតជាម៉ូដជណ្តើរដ៏ទាក់ទាញ ដែលមានរូបរាងខុសៗគ្នា ពេលក្រឡេក មើលពីជ្រុងខុសគ្នា។

stairs-design-idea-for-small-space_Decor_news_cambodia_tomnerb-09

ប្រភព: contemporist ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ជម្រើសរចនាបទបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

អ្នកប្រហែលជាគិតថា Tree House គឺសម្រាប់ក្មេងៗលេងកំសាន្ត។ ប៉ុន្តែធាតុពិត Tree House ត្រូវបានប្រើប្រាស់ជាច្រើនប្រភេទទៀត ដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដ...

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះ...

ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏...

តោះមកមើល សណ្ឋាគារចម្លែកៗ និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 26 Dec, 2018

មិនថាតែអ្នកកំពុងធ្វើដំណើរសម្រាប់អាជីវកម្ម ឬ ដំណើរកម្សាន្តម្នាក់ឯង ឬ ដំណើរកម្សាន្តជាមូយក្រុមគ្រួសារ និងមិត្តភក្តិនោះទេ។ រឿងដំបូងដែលអ្នកត្រូវធ្វើនោះ ...

Tomnerb.Com - YouTube Channel