ចូលចិត្តទំនើប

ពិតជាអស្ចារ្យ! ជប៉ុននឹងជួយបង្កើត ទីក្រុងឆ្លាតវៃ នៅអាស៊ាន

ដោយ: ភារុន 9 AM, Monday, 11 Feb, 2019

ប្រទេសជប៉ុននឹងជួយកសាង “ទីក្រុងឆ្លាតវៃ ” នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់ បញ្ញាសិប្បនិម្មិត និងឧបករណ៍បណ្ដាញ ដើម្បីដោះស្រាយបញ្ហា ការកកស្ទះចរាចរណ៍ និងការអភិរក្សថាមពល ដែលមានវិធីសាស្ត្រខុសពីប្រទេសចិន។ រដ្ឋជាសមាជិកចំនួន10 នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតក្របខ័ណ្ឌមួយ ដើម្បីអភិវឌ្ឍ ទីក្រុងឆ្លាតវៃដែលមិនប៉ះពាល់ដល់បរិស្ថាន និងបានជ្រើសរើសតំបន់ចំនួន26 សម្រាប់ធ្វើការសាកល្បង។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសន្យាគាំទ្រកម្មវិធីនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ នៅខែវិច្ឆិកា។ ទីក្រុងតូក្យូ មានបំណងរៀបចំកិច្ចប្រជុំ ជាមួយក្រុមមន្ត្រីប្រជាជាតិអាស៊ីអាគ្នេយ៍ នៅដើមខែតុលាខាងមុខនេះ ដើម្បីស្វែងរកព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការ។ ជាឧទាហរណ៍ វៀតណាមកំពុងស្វែងរកជំនួយបច្ចេកទេសនិងការបណ្ដុះបណ្ដាល ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធចរាចរណ៍សម្រាប់ទីក្រុងហាណូយ និងមីយ៉ាន់ម៉ាកំពុងព្យាយាមប្រើប្រាស់ការវិភាគទិន្នន័យ ដើម្បីបន្ធូរបន្ថយ ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងម៉ាដាឡាយ ដែលជាទីក្រុងធំបំផុតទី 2 របស់ខ្លួន។

ដូច្នេះ ការគាំទ្រសម្រាប់ ទីក្រុងឆ្លាតវៃ អាស៊ីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ដែលជាជម្រើសមួយផ្សេងពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយ របស់ប្រទេសចិន។ ទីក្រុងប៉េកាំង បានកៀងគរ ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់គម្រោងកំពង់ផែ និងផ្លូវដែក នៅក្នុងបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នៅអាស៊ី ប៉ុន្តែទីក្រុងតូក្យូវិញ មានវិធីសាស្ត្រផ្សេង ដោយជំនួសមកវិញនូវជំនួយហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព គឺជាវិធីមួយ ដើម្បីជួយដល់ប្រទេសនានា ឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទីក្រុងប៉េកាំង ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ក្នុងការជួយដល់កម្មវិធី ទីក្រុងឆ្លាតវៃ ក្នុងបណ្ដាប្រទេសអាស៊ាននេះ។
ចំណែកអង្គការសហប្រជាជាតិវិញ បានព្យាករណ៍ថា ប្រជាជននៅតាមទីក្រុង រួមទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងកើនឡើងពី 3ពាន់លាននាក់ នៅឆ្នាំ2015 ដល់4ពាន់លាននាក់នៅត្រឹមឆ្នាំ2030។ ខណៈដែលទីក្រុងនានាមានផ្ទុកចំនួនប្រជាពលរដ្ឋ ច្រើន។ ដូចនេះពួកគេប្រឈម នឹងតម្រូវការបន្ទាន់ក្នុងការប្រើប្រាស់ “បច្ចេកវិទ្យាអ៊ីនធឺណិត” ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការប្រើប្រាស់ថាមពល។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ការចំណាយសាកល្បង លើបច្ចេកវិទ្យាព័ត៌មានសម្រាប់ ទីក្រុងឆ្លាតវៃ នឹងឈានដល់135ពាន់លានដុល្លារ នៅឆ្នាំ2021 ដែលកើនឡើងជាមធ្យមប្រចាំឆ្នាំជិត20%៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ថ្មីបំផុត! អគារភ្លោះ 62 ជាន់ ជិតអគារកាណាឌីយ៉ា នឹងបើកការដ្ឋាននៅថ្ងៃនេះហើយ

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

នៅរសៀលថ្ងៃទី 13 កុម្ភះ ថាអគារពាណិជ្ជកម្មចម្រុះ The Royal One វិនិយោគ ដោយក្រុហ៊ុន Royal Group Cambodia របស់អ្នកឧកញ៉ា គិត ម៉េង នឹងបើកការដ្ឋានសាងសង់នៅ...

តិចនិចតុបតែងគេហដ្ឋានមានពន្លឺគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការតុបតែងគេហដ្ឋានបង្កប់ដោយគំនិតច្នៃប្រឌិត អាចធ្វើឱ្យលំនៅដ្ឋានរបស់អ្នកទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ បើសិនជាអ្នកចង់បានពន្លឺធម្មជាតិពិតៗ និងមានគ...

ដឹងអត់! គម្រោងផ្លូវល្បឿនលឿនសំខាន់ៗ ដែលនឹងភ្ជាប់ ប៉ូលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជិតសាងសង់ហើយ!

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

កម្ពុជាមានគម្រោងផ្លូវល្បឿនលឿនចំនួន 2ខ្សែ ដែលបានសិក្សារួចរាល់ហើយ គឺគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្ត ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងប...

ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

Tomnerb.Com - YouTube Channel