ចូលចិត្តទំនើប

ប្លែកមែន! ប្រទេសជប៉ុនរចនា ចំណតឡានក្រុង ឱ្យចេញជារូបផ្លែឈើ ស្អាតម្យ៉ាងដែរ!

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ប្រទេសជប៉ុន គឺជាប្រទេសដំបូងគេបង្អស់ ដែលចាប់ផ្តើមបង្កើតនូវគំនិតរចនាចំណតឡានក្រុង ឱ្យចេញជារូបរាងផ្លែឈើគ្រប់ប្រភេទ គ្រប់ទំហំ និងគ្រប់រូបរាងដូចជា៖ ផ្លែឳឡឹក ផ្លែស្ត្រប៊ីរី ផ្លែក្រូច ផ្លែត្រសក់ស្រូវ និងផ្លែប៉េងប៉ោះ…ជាដើម។ ហើយរូបរាងចំណតឡានក្រុងទាំងនេះ មានសម្រស់ស្អាតប្លែក និងគួរឱ្យស្រឡាញ់ ព្រមទាំងគួរឱ្យទាក់ទាញដល់អ្នកអង្គុយចាំឡានក្រុងទាំងឡាយ និងអនុញ្ញាតឱ្យពួកគេមិនមានភាពធុញទ្រាន់ ខណៈពេលកំពុងអង្គុយចាំឡានក្រុងមកដល់។ គំនិតនៃការច្នៃប្រៃឌិត និងរចនាចំណតឡានក្រុងចេញជារូបផ្លែឈើនេះ បានមកពីអ្នករស់នៅក្នុងស្រុក Konagai នៃខេត្ត Nagasaki កាលពី 26 ឆ្នាំមុនមកម្ល៉េះ។

ដំបូង គម្រោងនេះគ្រាន់តែ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ឱ្យមកកាន់តំបន់នេះប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គម្រោងនេះក៏ទទួលបានជោគជ័យ ព្រមទាំងបានសាងសង់ចំណតឡានក្រុង រូបផ្លែឈើនេះរហូតដល់ទៅ 14 កន្លែងផ្សេងទៀតនៅតាមតំបន់នីមួយៗនៅក្នុងប្រទេសជប៉ុន ហើយវាក៏បានទាក់ទាញភ្ញៀវទេសចរពីគ្រប់ប្រទេសជុំវិញពិភពលោក ឱ្យមកទស្សនា និងថតរូបជាមួយចំណតឡានក្រុងដ៏ស្រស់ស្អាតទាំងនេះ។ ខាងក្រោមនេះគឺរូបភាពចំណតឡានក្រុងរូបផ្លែឈើ តោះ!មកមើលទាំងអស់គ្នា៖

ប្រភព: travelandleisure ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

មកស្គាល់ សណ្ឋាគារចម្លែកៗប្លែកភ្នែកទាំង 10 នៅជុំវិញពិភពលោកប្រចាំឆ្នាំ 2019 ឃើញហើយចង់ទៅស្នាក់នៅភ្លាម!

ដោយ: ភារុន 8 AM, Tuesday, 19 Mar, 2019

សណ្ឋាគារដ៏ល្អប្រណីត ប្លែកភ្នែក គួរឱ្យទាក់ទាញ ជាច្រើននៅជុំវិញពិភពលោក ទំនងជានរណាៗក៏ចង់ស្នាក់នៅដែរ។ ហើយ ទំនើប ក៏ជឿជាក់ថាសណ្ឋាគារ ដែលយើងបានរៀបរាប់ដូចខា...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

មិនធម្មតា! គម្រោងធំៗទាំងនេះ នឹងធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

បន្ទាប់ពីខេត្តព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តកំពត ដែលស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាយើង ក៏បាននឹងកំពុង ទទួលការបោះទុនវិនិយោគយ៉ាងច្រើន នៅប៉ុន្មានឆ្នាំចុងក...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

Tomnerb.Com - YouTube Channel