ចូលចិត្តទំនើប

លំនៅដ្ឋានស្អាតដូចនេះ តិចថាសាងសង់អស់ថ្លៃចុះ! បើសិនមានដីស្រាប់ ដឹងតែចំណាយអស់តិច

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

លំនៅដ្ឋាន គឺជាទីកន្លែង ដ៏សែនកក់ក្ដៅ ដែលធ្វើឱ្យការស្នាក់នៅរបស់អ្នករាល់គ្នា ទោះបីជាសម្រាប់បុគ្គលម្នាក់ ឬក៏សម្រាប់ក្រុមគ្រួសារ ក៏អាចរស់នៅបានផង និងអាចទទួលបានជាកម្មសិទ្ធផ្ទាល់ខ្លួនផងដែរ។ ជាទូទៅ នាពេលបច្ចុប្បន្ននេះ លំនៅដ្ឋាន គឺជាកន្លែងដែលការពារសុវត្ដិភាពយើង ឱ្យជៀសផុតពីចោរកម្ម និងគ្រោះធម្មជាតិមួយចំនួន។ ហើយស្របពេលសព្វថ្ងៃនេះវិស័យអចលនទ្រព្យ ក៏កំពុងតែមានការកើនតម្លៃយ៉ាងខ្លាំងផងនោះ ធ្វើឱ្យមនុស្សមួយចំនួនត្រូវចំណាយពេលពាក់ កណ្ដាលជីវិត ដើម្បីសន្សំប្រាក់ ទើបអាចទិញលំនៅដ្ឋានមួយខ្នងស្នាក់នៅបាន។

ដោយឡែក យោងទៅតាម វេបសាយមួយរបស់បរទេស ដោយបានធ្វើការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញ ពីម៉ូតលំនៅដ្ឋានមួយខ្នងដ៏ស្រស់ស្អាត ដែលធ្វើឱ្យមហាជនទូទៅ មានការចាប់អារម្មណ៏យ៉ាងខ្លាំង។ ពីព្រោះថា ការសាងសង់លំនៅដ្ឋានមួយខ្នងនេះ ចំណាយថវិកាអស់តិច តែបានលំនៅដ្ឋានយ៉ាងស្រស់ស្អាតស្នាក់នៅថែមទៀត។ ហើយរូបភាពនៃលំនៅដ្ឋាននេះ ពិតជាគួរឱ្យចាប់អារម្មណ៏ ចាប់ចិត្ដ និងស្រលាញ់យ៉ាងខ្លាំង បើសិនតំលៃប៉ុណ្ណឹងមែននោះ គឺល្មមសមរម្យក្នុងការរស់នៅ ហើយក៏ពិតជាទទួលបាននូវសុភមង្គលយ៉ាងខ្លាំង សម្រាប់គ្រួសារមួយដែលមានសមាជិកសមល្មម។ ប្រសិនបើ ប្រិយមិត្ដមានដីសមល្មមមួយ ដែលមានទំហំប្រហែល 10ម៉ែត្រ គុណ 20ម៉ែត្រហើយ មានបំណងចង់សង់លំនៅដ្ឋានមួយខ្នង ដ៏ស្រស់ស្អាតនោះ អ្នកប្រហែលជាគ្រាន់តែចំណាយតម្លៃខ្ទង់ជាង 3 ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ហើយអ្នកពិតជាអាចទទួលបាននូវលំនៅដ្ឋាន ដ៏ស្រស់ស្អាតនេះមិនខានឡើយ។

សូមបញ្ជាក់ផងដែរថា តម្លៃក្នុងការសាងសងលំនៅដ្ឋានដូចដែលបានរៀបរាប់នៅខាងលើនេះ គឺមិនបូកបញ្ចូលជាមួយបរិក្ខារតុបតែង និងគ្រឿងសង្ហារឹមនៅក្នុងលំនៅដ្ឋានឡើយ គឺគិតត្រឹមតែតម្លៃសាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ។

ប្រភព: tomnerb ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ហុងស៊ុយរៀបចំបន្ទប់គេង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការរៀបចំផ្ទះសម្បែង ក៏ត្រូវមានចំណែកនៃការរៀបក្បួនហុងស៊ុយផងដែរ ព្រោះមនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះ មានភាពរីករាយ សុខភាពល្អ និងជោ...

ម៉ូដរានហាលគេហដ្ឋាន ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

រានហាលជាទីកន្លែង សម្រាប់បំពេញសោភណ្ឌភាពដ៏ស្រស់ស្អាត នៅក្នុងគេហដ្ឋាន។ បើអ្នកចង់បាន គេហដ្ឋានដែលមានរានហាលដ៏ស្រស់ស្អាត និងទាក់ទាញ សូមពិចារណាលើគំរូម៉ូដរា...

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស...

មិនធម្មតា! គម្រោងធំៗទាំងនេះ នឹងធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

បន្ទាប់ពីខេត្តព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តកំពត ដែលស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាយើង ក៏បាននឹងកំពុង ទទួលការបោះទុនវិនិយោគយ៉ាងច្រើន នៅប៉ុន្មានឆ្នាំចុងក...

Tomnerb.Com - YouTube Channel