ចូលចិត្តទំនើប

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស់ស្អាត។ ថ្ងៃនេះ ទំនើប សូមណែនាំពីគំនិតតុបតែង និងរៀបចំកន្លែងទុកដាក់សម្ភារៈ នៅក្នុងបន្ទប់ទឹកបែបទាន់សម័យ។

ជ្រើសរើសទូរសម្ភារៈ និងឡាបូលាងដៃស្របនឹងបែបផែនរស់នៅ ប្រចាំថ្ងៃរបស់អ្នក
ទូរសម្ភារៈ និងឡាបូលាងដៃនៅក្នុងបន្ទប់ទឹក ជាផ្នែកមួយនេះជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ប្រើប្រាស់សម្រាប់អ្នកឈរដុសធ្មេញ ឬលាងសម្អាតមុខមុនពេលចូលគេង។ វាអាចជាផ្នែកមួយដ៏សំខាន់នៅក្នុងបន្ទប់ទឹកទាន់សម័យ និងគួរតែត្រូវបានជ្រើសរើសឱ្យបាន សមស្របនឹងអ្វីដែលអ្នកត្រូវការ។

បើសិនជាគ្រួសារអ្នកកំពុងរីកចម្រើនធំធាត់ អ្នកគួរសាកល្បងប្រែក្លាយថតទូរខាងក្រោម ពីទ្វារបិទបើក ទៅជាថារុញចេញចូល ជាថ្នាក់ៗសម្រាប់ក្មេងៗប្រើប្រាស់។ អ្នកគួរវាស់វែង និងជ្រើសរើសប្រភេទឈើ រឹងដែលអាចបិទភ្ជាប់នឹងគែមផ្នែកខាងលើនៅថតទូរ ដោយវាអាចជាកម្រាលបិទកាំម្ញីលាត ឬមានរូប ឬអាចគ្របដោយផ្ទាំងរូបភាព Wallpaper។ អ្នកអាចនឹងត្រូវយកប្រភេទទូរ ដែលអាចយកជើងផ្នែកខាងក្រោមចេញ ដើម្បីងាយស្រួលសម្អាត ដូច្នេះអ្នកអាចរំកិលថតទូរបានដោយងាយ។

បើសិនជាអ្នកចង់សន្សំសំចៃ ទីកន្លែងឱ្យបានកាន់តែធំទូលាយ អ្នកគួរជ្រើសយកម៉ូដទូរអណ្តែត ដែល ទូរប្រភេទនេះសក្តិសម សម្រាប់បន្ទប់ទឹកតូចៗ។ អ្នកក៏អាចចំណេញទីតាំងទុកដាក់សម្ភារៈនៅក្នុងទូរ ដាក់សម្ភារៈ ដោយអ្នកអាចរៀបចំសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក សម្ភារៈលាងសម្អាត នៅក្នុងថតទូរ បានយ៉ាងងាយស្រួល។

Bathroom-storage-idea_Decoration_news_cambodia-tomnerb-01

ប្រើប្រាស់ទូរថ្នាំ ដើម្បីទុកដាក់សម្ភារៈសំខាន់ៗ
បើសិនជាបន្ទប់ទឹក អ្នកតូចចង្អៀតមិនមានទីតាំង សម្រាប់ដាក់តម្កល់ទូរ ដូច្នេះទូរដាក់ថ្នាំ ដែលភ្ជាប់នឹងជញ្ជាំង មានម៉ូដជាច្រើនជម្រើស ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទុកសម្ភារៈអនាម័យ និងការ តុបតែង។
អ្នកគួររៀបចំទូរថ្នាំ ឱ្យមានសោភណ្ឌភាពទាំងក្នុង និងក្រៅ ដោយប្រាកដថា វាជាកន្លែងសម្រាប់ទុកដាក់សម្ភារៈដែលប្រើប្រាស់ច្រើនជាងគេប្រចាំថ្ងៃ នៅផ្នែកខាងក្រោម ហើយទុកដាក់សម្ភារៈដែលពុំសូវ និងកម្រប្រើប្រាស់នៅផ្នែកខាងលើ។
ទូរថ្នាំមានកញ្ចក់ជួយបង្កើតរូបភាព ដែលធ្វើឱ្យផ្ទៃបន្ទប់រីកធំ និងអាចប្រើប្រាស់សម្រាប់បន្ថែមភាពស្រស់ស្អាត នៅពេលអ្នកដាក់វាបង្កប់ក្នុងជញ្ជាំង។ បើសិនជាអ្នកចង់ពង្រីកទូថ្នាំ អ្នកត្រូវប្រាកដថាទីតាំងនោះមិនមានខ្សែអគ្គិសនី។
អ្នកក៏អាចកែច្នៃទូរថ្នាំបន្ថែម ដោយបន្ថែមហោប៉ៅតូចៗ សម្រាប់ទុកដាក់សម្ភារៈមុតស្រួច នៅពីក្រោយទ្វារទូរ ឬអាចលាបពណ៌វាជាក្តារខៀន ដូច្នេះអ្នកក៏នឹងមានទីកន្លែង សម្រាប់សរសេរការរំលឹក និងព័ត៌មានានា។ បើសិនជាអ្នកតែងពិបាក ក្នុងការស្វែងរកសម្ភារៈតូចៗ ដូចជាឡាមកោរពុកមាត់ ឬកាំបិតកោរ ដោយអ្នកអាចទុកដាក់សម្ភារៈទាំងនោះ នៅក្នុងប្រអប់ដែកឆក់ និងបិទវានៅក្នុងទូរថ្នាំ។

Bathroom-storage-idea_Decoration_news_cambodia-tomnerb-02

ប្រើប្រាស់ធ្នើចំហរ ដើម្បីបង្កើតបន្ទប់ស្ប៉ាផ្ទាល់ខ្លួន
ធ្នើដាក់សម្ភារៈ នៅក្នុងបន្ទប់ទឹកមានតួនាទី និងជាគន្លឹះតុបតែងដ៏សំខាន់ នៅក្នុងបន្ទប់ទឹក សម្រាប់ទុកដាក់សម្ភារៈ និងដាក់តាំងបង្ហាញសម្ភារៈ។ អ្នកអាចប្រើប្រាស់វាដោយចំហរ សម្រាប់លាយចម្រុះសម្ភារៈទាក់ភ្នែកដូចជាផ្កា កន្សែងពោះគោចម្រុះពណ៌ ក្រឡកែវចម្រុះពណ៌ ស៊ុមរូបថត ឬរូបគំនូរ ទៀនក្រអូប ឬកន្ត្រក។ នៅពេលបន្ថែមកន្សែងពោះគោនៅលើធ្នើ អ្នកអាចបត់ ឬមូរកន្សែងតំរៀបគរលើគ្នា ដែលវាអាចរំលេចចេញសោភណ្ឌភាព នៅក្នុងកន្លែងតូចចង្អៀតបាន។ ធ្នើខុសៗគ្នាក៏អាចដំណើរការបានយ៉ាងប្រសើរ នៅទីតាំងពិសេសៗ។ អ្នកអាចបន្ថែមធ្នើពីលើឡាបូ សម្រាប់ដាក់សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ ឬភ្ជាប់ធ្នើជាប់ជញ្ជាំងនៅជិតមាត់ទ្វារ សម្រាប់ទុកដាក់ក្រដាសបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ បើសិនជាជញ្ជាំងបន្ទប់ទឹក នៅពីក្រោយបង្គន់របស់អ្នកលាតស្អាត អ្នកអាចពិចារណាប្រើប្រាស់ទូរដាក់សម្ភារៈ សម្រាប់ជាការតុបតែងលម្អបន្ថែម។

Bathroom-storage-idea_Decoration_news_cambodia-tomnerb-03

តុបតែងជាមួយកន្រ្តក និងកែវ
បន្ថែមសម្រស់ក្នុងបន្ទប់ទឹក ជាមួយសម្ភារៈតុបតែងលម្អ។ កន្រ្តកល្អី និងកែវ គឺជាសម្ភារៈតុបតែងដ៏ មានប្រសិទ្ធភាព ផ្តល់ឱ្យបន្ទប់របស់អ្នកនូវសម្រស់មួយបែបថ្មី ដោយមិនចាំបាច់បន្ថែមគ្រឿងសង្ហារឹម។ អ្នកអាចប្រើប្រាស់កន្រ្តក សម្រាប់ទុកដាក់កន្សែង និងសម្លៀកបំពាក់ប្រឡាក់ ដែលអាចផ្តល់នូវ បរិយាកាសកក់ក្តៅនៅក្នុងបន្ទប់។ បើសិនជាអ្នកមានកន្រ្តករាងបួនជ្រុង អ្នកអាចប្រើប្រាស់វាច្នៃចេញជាធ្នើអណ្តែតជាប់ជញ្ជាំង សម្រាប់ទុកដាក់សម្ភារៈ។
ថូផ្កា ឬកំប៉ុងថ្លា ក៏អាចប្រើប្រាស់សម្រាប់ការតាំងលម្អ និងមុខងារផ្សេងៗទៀតផងដែរ។ អ្នកអាចប្រើប្រាស់វាសម្រាប់ដាក់សំឡីត្បាល់ត្រចៀក ឬសំឡីជូតមុខ និងសម្ភារៈប្រើប្រាស់ក្នុងបង្គន់ផ្សេងៗទៀត ដាក់តាំងនៅជិតដៃ។ អ្នកអាចច្នៃប្រឌិតក្រឡកែវ ដែលមានពណ៌ចម្រុះ រាង និងទំហំខុសៗគ្នា សម្រាប់ជាការតុបតែង និងប្រើប្រាស់។

Bathroom-storage-idea_Decoration_news_cambodia-tomnerb-04

ប្រភព: lowes ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែង...

មិនធម្មតា! គម្រោងធំៗទាំងនេះ នឹងធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

បន្ទាប់ពីខេត្តព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តកំពត ដែលស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាយើង ក៏បាននឹងកំពុង ទទួលការបោះទុនវិនិយោគយ៉ាងច្រើន នៅប៉ុន្មានឆ្នាំចុងក...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្...

Tomnerb.Com - YouTube Channel