ចូលចិត្តទំនើប

ដឹងអត់! ពណ៌បន្ទប់ ក៏មានឥទ្ធិពល ដល់អារម្មណ៍របស់មនុស្សដែរ

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

ទោះបីជា អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់លាស់ អំពីទំនាក់ទំនងរវាងពណ៌ និងអារម្មណ៍របស់មនុស្សក្តី ប៉ុន្តែវាក៏នៅតែជាការពិត ដែលពណ៌អាចប៉ះពាល់ ដល់អារម្មណ៍របស់មនុស្សពិតប្រាកដមែន។ ឧទាហរណ៍៖ អ្នកអាចមានអារម្មណ៍ផ្លាស់ប្តូរ នៅពេលអ្នកស្ថិតនៅក្នុងបន្ទប់ ដែលមានពណ៌បៃតង ពណ៌ទឹកសមុទ្រស្រាលៗ ឬក៏ពណ៌ខ្លាំងៗផ្សេងទៀត។ ដែលនេះក៏ជាហេតុផល ដែលពួកគេបានបញ្ជាក់ថា ការលាបពណ៌នៅក្នុងបន្ទប់ គឺអាចជះឥទ្ធិពលលើអារម្មណ៍ និងបុគ្គលិកលក្ខណៈរបស់អ្នករស់នៅក្នុងនោះ។

ប៉ុន្តែពណ៌អ្វីខ្លះ ដែលគួរជ្រើសរើសយកទៅលាបនៅក្នុងបន្ទប់ ដើម្បីមិនចង់ឱ្យមានអារម្មណ៍មិនល្អ? ដើម្បីជួយអ្នកក្នុងការជ្រើសរើសពណ៌លាប នៅក្នុងបន្ទប់ឱ្យសមស្រប នឹងបុគ្គលិកលក្ខណៈរបស់អ្នក បរិយាកាសនៅក្នុងបន្ទប់ និងវត្ថុបំណងរបស់អ្នក តោះ! ស្វែងយល់ពីចិត្តសាស្រ្ត ទាក់ទងនឹងពណ៌ ជាមួយនឹងយើង ទាំងអស់គ្នា ដើម្បីរកឱ្យឃើញពណ៌ ដែលត្រូវនឹងអ្នកបំផុត៖

• ពណ៌ផ្តល់ភាពកក់ក្តៅ និងភាពត្រជាក់
– ពណ៌ផ្តល់ភាពកក់ក្តៅ រួមមាន៖ ពណ៌ក្រហម-ទឹកក្រូច, ក្រហម, លឿង និងពណ៌លឿង-បៃតង ដែលពណ៌ទាំងនេះ បង្ហាញនូវពន្លឺនៃភាពកក់ក្តៅ។ លើសពីនេះ ពណ៌ទាំងនេះ ក៏ធ្វើឱ្យបន្ទប់រស់នៅរបស់អ្នក មើលទៅធំទូលាយជាងមុនផងដែរ។
– ពណ៌ផ្តល់ភាពត្រជាក់ រួមមាន៖ ពណ៌ស្វាយ, ពណ៌ខៀវ និងពណ៌ខៀវ-បៃតង គឺជាពណ៌ដ៏មានឥទ្ធិពល ធ្វើឱ្យ អារម្មណ៍របស់មនុស្សស្ងប់ស្ងាត់។ ដោយសារតែពណ៌ទាំងនេះ ធ្វើឱ្យបន្ទប់មានភាពត្រជាក់ ដូចនេះអ្នកគួរលាបនៅក្នុងបន្ទប់ណា ដែលមានពន្លឺព្រះអាទិត្យខ្លាំងអាចចាំងចូលមកខាងក្នុង ម្យ៉ាងទៀតពណ៌ទាំងនេះ ទំនងជាមិនសក្តិសមលាបនៅក្នុងបន្ទប់ ដែលមានពន្លឺធម្មជាតិតិចតួចនោះទេ។
– ពណ៌ដែលស្ថិតនៅកណ្តាលរវាង ភាពក្តៅ និងភាពត្រជាក់ ឬក៏អាចហៅថា ពណ៌កណ្តាល ដែលភាគច្រើនគឺពណ៌ប្រផេះ ឬ ពណ៌ខ្មៅ លើសពីនេះការលាបពណ៌ នៅក្នុងបន្ទប់ជាមួយនឹងពណ៌កណ្តាលនេះ គឺធ្វើឱ្យបន្ទប់រស់នៅ មើលទៅមានភាពធំទូលំទូលាយជាងមុន ប៉ុន្តែអ្នកក៏អាច លាយពណ៌ច្រើនចូលគ្នាជាមួយនឹងពណ៌ទាំងពីរនេះ ផងដែរ។

• ពណ៌បឋម
ពណ៌បឋម អាចជួយជម្រុញអារម្មណ៍នៅថ្ងៃដ៏អាក្រក់របស់អ្នក ឱ្យត្រឡប់មក មានអារម្មណ៍ល្អវិញបាន។ ម្យ៉ាងទៀតទោះបីជាអ្នកជ្រើសរើសពណ៌តែមួយ ឬពណ៌ច្រើនចូលគ្នាក៏ដោយ ក៏នៅតែអាចបង្កើតបរិយាកាស ស្ងប់សុខដល់អ្នកបាន ផងដែរ។ ចង់ដឹងថាពណ៌បឋម មានអ្វីខ្លះ? សូមបន្តអានអត្ថបទខាងក្រោមនេះ៖
– ពណ៌ខៀវ
ពណ៌ខៀវ អាចធ្វើឱ្យអារម្មណ៍របស់មនុស្ស សម្រាក និងស្ងប់។ ដូច្នេះ ពណ៌ខៀវ គឺជាជម្រើសដ៏ពេញនិយម សម្រាប់ការលាបនៅក្នុងបន្ទប់គេងបំផុត ហើយវាក៏ជាជម្រើសពណ៌ដ៏ល្អ សម្រាប់លាបនៅក្នុងបន្ទប់សិក្សា របស់ក្មេងតូចៗផងដែរ។ លើសពីនេះ ពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាពណ៌ដ៏ស្អាតបំផុត ដែលវាជាហេតុ ធ្វើឱ្យពណ៌ខៀវសក្តិសម សម្រាប់លាបនៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក…ជាដើម។ បើទោះបីជា ពណ៌ខៀវងងឹត អាចដាស់អារម្មណ៍សោកសៅ និងធ្វើឱ្យលេចចេញនូវអារម្មណ៍មិនសុខស្រួលក្តី ក៏អ្នកអាចប្រើពណ៌នេះទៅលាបនៅក្នុងបន្ទប់ណា ដែលមានពន្លឺធម្មជាតិតិចតួច នេះនឹងអាចកែប្រែឥទ្ធិពលរបស់វាមកលើអារម្មណ៍របស់អ្នកបានដែរ។ ប្រសិនបើអ្នកប្រើពណ៌លាបបញ្ចូលគ្នា រវាងពណ៌ខៀវ ជាមួយនឹងពណ៌ផ្តល់ភាពកក់នៅខាងលើនេះ គឺកាន់តែប្រសើរ។

– ពណ៌ក្រហម
ពណ៌ក្រហម ត្រូវបានផ្សារភ្ជាប់ទៅនឹង ចិត្តរំភើប និងកម្លាំងថាមពលដ៏ខ្លាំងក្លា ក៏ដូចជាទាក់ទិនទៅនឹងសកម្មភាពដ៏រស់រវើករបស់មនុស្សបន្តិចបន្តួចផងដែរ។ លើសពីនេះ ពណ៌ក្រហម ក៏ត្រូវបានគេបង្ហាញថា អាចជួយបង្កើនសម្ពាធឈាម និងចង្វាក់បេះដូងផងដែរ។ ប្រសិនបើអ្នកចង់លាបពណ៌ក្រហម នៅក្នុងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវរបស់អ្នក សូមស្វែងរកពណ៌ក្រហមស្រទន់ និងមើលទៅមានភាពឆើតឆាយបន្ថែម។

– ពណ៌លឿង
ពណ៌លឿង ធ្វើឱ្យមនុស្ស ភាគច្រើនមានអារម្មណ៍រីករាយ ស្វាហាប់ និងសប្បាយ ប៉ុន្តែប្រសិនបើអ្នកប្រើពណ៌លឿងភ្លឺ គឺអាច បណ្តាលឱ្យមានអារម្មណ៍អស់កម្លាំង និងថប់បារម្ភទៅវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកប្រើពណ៌លឿងស្រទន់ ក៏នឹងធ្វើឱ្យភ្នែករបស់អ្នកងាយស្រួលសម្លឹងមើល និងមានអារម្មណ៍ស្ងប់ ជាជាងអ្នកប្រើពណ៌លឿងធម្មតា ព្រោះថាពណ៌លឿង គឺជាពណ៌ ដែលឆ្លុះបញ្ជាំងពន្លឺដ៏ល្អឥតខ្ចោះ ដូច្នេះអ្នកគួរលាបវានៅក្នុងបន្ទប់ ដែលមានពន្លឺតិច ឬក៏ លាបវានៅត្រង់ពិដានផ្ទះរបស់អ្នក ក៏បាន។

ប្រភព: thespruce ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មា...

ពិតជាអស្ចារ្យ! អគារទំនើបឌីជីថលលំដាប់ផ្កាយ5 នឹងលេចត្រដែតឡើង នៅកោះស្រមោច ខេត្តព្រះសីហនុ នាចុងឆ្នាំ 2019 នេះហើយ!

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អគារទំនើបសម្រាប់ប្រើប្រាស់ ជាការិយាល័យ បែបឌីជីថលលំដាប់ផ្កាយ5 របស់ក្រុមហ៊ុនម៉ារីថាមអសិត ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនម៉ារីថាម គ្រុប ត្រូវបានបញ្ចុះប...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

មិនធម្មតា! ការឌីហ្សាញម៉ូដដ៏ឆ្លាតវៃទាំង 13 នេះ នឹងជួយបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

បន្ទប់ទឹកតូច ក៏អាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាត និងមានផាសុកភាព ដោយអ្នកគ្រាន់តែ ទិញគ្រឿងសង្ហារឹម ដែលសក្តិសម នឹងរៀបចំនៅក្នុងបន្ទប់ទឹកតូច ទៅតាមរបៀបដ៏ត្...

Tomnerb.Com - YouTube Channel