ចូលចិត្តទំនើប

ដឹងអត់! គម្រោងផ្លូវល្បឿនលឿនសំខាន់ៗ ដែលនឹងភ្ជាប់ ប៉ូលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជិតសាងសង់ហើយ!

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

កម្ពុជាមានគម្រោងផ្លូវល្បឿនលឿនចំនួន 2ខ្សែ ដែលបានសិក្សារួចរាល់ហើយ គឺគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្ត ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត។ គម្រោងផ្លូវល្បឿនលឿនទាំងពីរនេះ សុទ្ធសឹងតែជាបណ្តាញធ្វើដំណើរ និងដឹកជញ្ជូនដ៏សំខាន់សម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មានប្រវែង 190គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ ពីរពាន់លាន ដុល្លារអាមេរិក ដោយក្រុមហ៊ុន China Road and Bridge Corporation។ ផ្លូវល្បឿនលឿននេះ នឹងសាងសង់ជា 4គន្លង (2គន្លងទៅ 2គន្លង មកខណ្ឌ ដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) និងមានទទឹង 24ម៉ែត្រ ហើយក្រាលកៅស៊ូ AC លក្ខណៈជាផ្លូវថ្មីទាំងស្រុង ព្រមទាំងមានរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពខ្ពស់បំផុតដល់ជូនប្រជាពលរដ្ឋ។ ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន 48ខែ។ ផ្លូវល្បឿនលឿននេះ គឺភ្ជាប់ពីប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ទៅកាន់ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទ បូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងត្រូវបើកការដ្ឋានសាងសង់នៅខែមិនា ឆ្នាំ2019 ខាងមុខនេះ។ ចំណែកគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត វិញ ត្រូវបានទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ក៏បានធ្វើការសិក្សារួចរាល់ហើយផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នាពេលកន្លងមកថា ផ្លូវល្បឿនលឿននេះ មានប្រវែង 160គីឡូម៉ែត្រ និងចំណាយថវិកាប្រមាណ 3,800លានដុល្លារ ដើម្បីសាងសង់។ បើធៀបនឹងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតនេះ មានប្រវែងខ្លីជាងប្រមាណ 30គីឡូម៉ែត្រ ប៉ុន្ដែចំណាយថវិកាសាងសង់ច្រើនជាងរហូតដល់ជិត 2ដង។ ជុំវិញការចំណាយថវិកាយ៉ាងច្រើន ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដោយសារតែផ្លូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬក៏ជាតំបន់មានលិចទឹកច្រើន ដែលមានប្រវែងរហូតដល់ 80គីឡូម៉ែត្រ ជាហេតុធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់កើនឡើងខ្ពស់។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតនេះ ក្រុមហ៊ុន China Road and Bridge Corporation ក៏ធ្លាប់ជម្រាបជូនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ អំឡុងពេលសម្ដេចធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ។ ចំណែកសម្ដេច ហ៊ុន សែន បានណែនាំឱ្យក្រុមហ៊ុនត្រូវតែសិក្សា និងជជែកគ្នាបន្ថែមជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបានសិក្សារួចមកហើយនោះ។ ក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទាំងពីរខ្សែនេះ លោក ស៊ុន ចាន់ថុល កាលពីដើមសប្ដាហ៍នេះ បានស្នើឱ្យវិស័យឯកជនវិនិយោគសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។ លោករដ្ឋមន្រ្តីបានបង្ហើបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន2 កំពុងសិក្សាលើការស្ថាបនាផ្លូវថ្មីពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដោយមាន 4គន្លង ជាប្រភេទ BOT។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរនេះធ្វើការសិក្សា ប៉ុន្ដែខាងក្រុមហ៊ុនពុំទាន់បានយកលទ្ធផល នៃការសិក្សាគម្រោងនេះមកពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៅឡើយទេ។

ប្រសិនបើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានសិក្សារួចរាល់ និងទទួលបានការវិនិយោគសាងសង់ពីវិស័យ ឯកជន នោះប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប នឹងត្រូវភ្ជាប់គ្នាក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែលឿនជាងមុន។ គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន3 គឺប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

រឿងដ៏អស្ចារ្យ 15យ៉ាង ដែលបង្ហាញថា តំបន់អាស៊ីគឺជាពិភពលោកថ្មីមួយ!

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

ពិភពលោកទាំងមូល តែងតែមានការកោតសរសើរដល់ទ្វីបអាស៊ី ដែលមានស្ថាបត្យកម្មធម្មជាតិ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ លើសពីនេះ ប្រិយមិត្តអ្នកអានច្បាស់ជ...

តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល...

មកស្គាល់ ផ្ទះចល័តតូចច្រឡឹង តែទំនើបស័ក្តិសមបំផុត សម្រាប់រមណីយដ្ឋាន

ដោយ: ភារុន 8 AM, Saturday, 09 Feb, 2019

ផ្ទះចល័តតូចដ៏ទំនើបនេះ គឺស័ក្តិសមបំផុតសម្រាប់រមណីយដ្ឋាន សណ្ឋាគារ ឬផ្ទះស្នាក់លំហែរកាយតូច/ធំ មិនថានៅតាមកោះ ឬលើភ្នំ មាត់ស្ទឹង ក្នុងចំការ គឺអាចរៀបចំបានយ...

សំណង់អគារ Gold Tower 42ជាន់នៅស្តុបពេទ្យចិន នឹងបញ្ចប់គ្រោងអគារនៅចុងខែនេះ

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

ភ្នំពេញ៖ អគារ Gold Tower៤២ជាន់ ស្ថិតនៅស្តុបពេទ្យចិននឹងបញ្ចប់គ្រោងអគារនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមលិខិតអញ្ជើញភ្ញៀវចូលរួមដែលអ្នកសារព័ត៌មានទទ...

Tomnerb.Com - YouTube Channel