ចូលចិត្តទំនើប

មកស្គាល់ គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 9 AM, Saturday, 19 Jan, 2019

ប្រសិនបើអំពូល LED របស់ឧបរណ៍ប្រើប្រាស់របស់អ្នក មានពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំងនៅពេលយប់ និងកំពុងរារាំងដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកនោះ។ តើអ្នកនៅទ្រាំដល់ណា? ហេតុនេះ ទំនើប នឹងធ្វើការណែនាំនូវគន្លឹះ 3 យ៉ាង ដើម្បីជួយកាត់បន្ថយពន្លឺអំពូល LED នឹងធ្វើឱ្យការគេងរបស់អុ្នកបានគ្រប់គ្រាន់ ដោយមិនមានអ្វីមករំខានឡើយ។
1. ប្រើ ស្កុតខ្មៅ ជាមួយ ក្រដាស Wax
ដំបូងអ្នកត្រូវហែកក្រដាស Wax ទំហំតូចល្មម រួចហើយកាត់ស្កុតខ្មៅមកបិទពីលើក្រដាស Wax នេះ បន្ទាប់មកយកប្រដាប់ចោះក្រដាស មកចោះពីលើស្កុតខ្មៅដែលបិទនៅលើក្រដាស Wax ។ ក្រោយមកយកក្រដាសដែលបានចោះរួច បកយកតែ ស្កុតចេញ រួចយកមកបិទត្រង់ចំណុចពន្លឺអំពូល LED នៅលើឧបករណ៍អេឡិចត្រូនិចរបស់អ្នក។
2. ប្រើ ស្កុតខ្មៅ
ការប្រើស្កុតខ្មៅ គឺមានភាពងាយស្រួលជាងវិធីសាស្រ្តទីមួយបន្តិច ដោយអ្នកគ្រាន់តែកាត់ស្កុតខ្មៅទៅបិទត្រង់ចំណុចពន្លឺ អំពូល LED តែម្តង។ ប៉ុន្តែមានបញ្ហាមួយ អ្នកត្រូវចេះជ្រើសរើសប្រភេទស្កុតណា ដែលមិនផ្តល់ផលអាក្រក់ដល់ឧបករណ៍អេឡិចត្រូនិចរបស់អ្នកនៅពេលក្រោយ។

3. ប្រើស្កុត ជាមួយនឹងហ្វឺតខ្មៅ ឬ ថ្នាំក្រចកខ្មៅ
វិធីនេះគឺងាយស្រួល និងឆាប់រហ័ស អ្នកគ្រាន់តែកាត់ស្កុតពណ៌មួយណាក៏បាន រួចយកមកបិទត្រង់ចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ប្រើប្រាស់របស់អ្នក បន្ទាប់មកយកហ្វឺតខ្មៅ ឬ ថ្នាំក្រចកពណ៌ខ្មៅមកលាបនៅលើស្កុត ដែលបិទនៅត្រង់កន្លែងនោះជាការស្រេច។
អ្វីទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺល្អបំផុតសម្រាប់កាត់បន្ថយពន្លឺអំពូល LED ដូច្នេះនៅពេលចូលគេងនៅពេលយប់ អ្នកនឹងមិនទទួលការរំខានពីបញ្ហានេះទៀតទេ លើសពីនេះវិធីសាស្ត្រនេះក៏អាចប្រើសម្រាប់កាត់បន្ថយពន្លឺអំពូល ផ្សេងៗនៅក្នុងផ្ទះរបស់អ្នកផងដែរ។

ប្រភព: cnet ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់សៀវភៅសម្រាប់គេហដ្ឋាន ដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកា...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល...

Tomnerb.Com - YouTube Channel