ចូលចិត្តទំនើប

ពិតជាអស្ចារ្យ! អគារទំនើបឌីជីថលលំដាប់ផ្កាយ5 នឹងលេចត្រដែតឡើង នៅកោះស្រមោច ខេត្តព្រះសីហនុ នាចុងឆ្នាំ 2019 នេះហើយ!

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អគារទំនើបសម្រាប់ប្រើប្រាស់ ជាការិយាល័យ បែបឌីជីថលលំដាប់ផ្កាយ5 របស់ក្រុមហ៊ុនម៉ារីថាមអសិត ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនម៉ារីថាម គ្រុប ត្រូវបានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នាចុងខែមករាឆ្នាំ2019 នៅលើកោះស្រមោចនៃខេត្តព្រះសីហនុ ដើម្បីជួយទាក់ទាញបន្ថែមទៀត លើវិស័យទេសចរណ៍ នៅទឹកដីខេត្តជាប់សមុទ្រមួយនេះ។

អគារពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ 30លានដុល្លារនេះ ស្ថិតនៅរមនីយដ្ឋានទេសចរណ៍ថ្មី ដែលត្រូវបានគេឱ្យឈ្មោះ «SEA SENSE Resort» តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងបិទបញ្ចប់ការអភិវឌ្ឍនៅចុងឆ្នាំ 2019 នឹងបើកដំណើរការ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
លើសពីនេះទៅទៀត លោកស្រី ដុម សុភាព លេខាធិការប្រតិបត្តិ របស់ក្រុមហ៊ុនម៉ារីថាម គ្រុប បានឱ្យដឹងថា គម្រោងវិនិយោគនេះ នឹងប្រែក្លាយកន្លែងនេះ ទៅជារមនីយដ្ឋានដែលមានផ្ទះស្នាក់ទេសចរណ៍, បឹងហ្គាឡូ, វីឡាបែបគ្រួសារ, ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក, កន្លែងទទួលភ្ញៀវ, ភោជនីយដ្ឋាន, អាងហែលទឹក, ក្លិបហាត់ប្រាណ, និងតារាងវាយកូនហ្គោល, ហាងលក់ទំនិញ, កាស៊ីណូ, កន្លែងម៉ាស្សា និងស្ប៉ា, បន្ទប់ទឹកសាធារណៈ, កន្លែងជួលទូកកៃយ្យៈ, អូរប័រ និងពោងលែងទឹក… ដែលភ្ញៀវទេសចរអាចស្វែងរក បានច្រើនជម្រើស ច្រើនប្រភេទទៅតាមតម្រូវការ។

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសនៃកោះស្រមោច គឺមានជីវចម្រុះច្រើនយ៉ាង ដូចជាប្រភេទបក្សី ដ៏កម្រ ដែលមានពណ៌ចម្រុះពណ៌, ផ្កាថ្ម នៅក្បែរកោះ, ថ្មប៉ប្រះទឹក, ត្រីសមុទ្រ, និងពពួកមច្ឆាជាតិ ចម្រុះពណ៌ស្អាតៗជាច្រើនប្រភេទរស់នៅក្នុងទឹកសមុទ្រនៅក្បែរកោះនេះផងដែរ។ ដោយសារ កោះនេះមានផ្ទៃដីចំនួន 25.65ហិកតា ហ៊ុមព័ន្ធដោយប្រភេទឈើកម្រ និងឈើមានតម្លៃតូចធំ ជាច្រើនប្រភេទ ដែលភ្ញៀវទេសចរ អាចដើរផ្សងព្រេងកម្សាន្តរយៈពេលខ្លីបាន នេះក៏ជាបទពិសោធន៍ថ្មីមួយដែលរមណីយដ្ឋានទេសចរណ៍ថ្មីនេះផ្តល់ជូនដល់ភ្ញៀវទេសចរ៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែង...

ការតុបតែង គេហដ្ឋានកំពូលទាំង 10

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញនូវស្នាដៃតុបតែងគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 10 ម៉ូដ នៅក្នុងឆ្នាំ 2017 សម្រាប់ជាគំនិតថ្មីៗ បន្ថែមដល់ការតុបតែងគេហដ្ឋានរបស...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

Tomnerb.Com - YouTube Channel