ចូលចិត្តទំនើប

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិវឌ្ឍ។ នេះបើតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីដើមខែ​មករា ២០១៨​នេះ។

របាយការណ៍ដដែលនេះបានបង្ហាញ​ថា វិស័យសំណង់មាន​វដ្ដនៃការអភិវឌ្ឍ ដែលអាចធ្វើវិស័យនេះអាចកើនឡើង និងថមថយមកវិញ នៅពេលគម្រោងសំណង់ធំៗត្រូវបានបញ្ចប់។

ជាមួយគ្នានេះ របាយការណ៍ដដែលនេះបាន​បង្ហាញទៀតថា កំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យមានកម្រិតខ្ពស់នៅឡើយ ក្នុងអត្រា ៣១%។ ការកើនឡើងលឿននៃវិស័យសំណង់ និងអចលនទ្រព្យអាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្ដែង និង​អាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តវិនិយោគិនផងដែរ។

ចំណែករបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាន​ចេញផ្សាយកាលពីចុងឆ្នាំ២០១៨ បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុង​ឆ្នាំ​២០១៨ បាន​ធ្លាក់ចុះចំនួន ១៨,៦៦% បើធៀបនឹង​ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុង​ឆ្នាំ​២០១៧។ ក្នុង​នោះ ទុនវិនិយោគក្នុង​វិស័យសំណង់នៅឆ្នាំ​២០១៨ មាន​ទំហំទឹកប្រាក់ប្រមាណ ៥.២២៨,៩៩លាន​ដុល្លារ ខណៈទុនវិនិយោគនៅក្នុង​វិស័យសំណង់នៅក្នុងឆ្នាំ២០១៧ មានទំហំទឹកប្រាក់ ៦.៤២៨,៧៩លាន​ដុល្លារ។

ពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យសំណង់នេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) លោក​ ច្រឹក សុខនីម យល់ឃើញថា ការចុះបញ្ជីក្រុមហ៊ុនវិនិយោគសាងសង់ គឺជាទិន្នន័យនៅក្នុងរបាយការណ៍ ប៉ុន្ដែជាក់ស្ដែងថាតើមានក្រុមហ៊ុនចំនួនប៉ុន្មានកំពុងអនុវត្តគម្រោងសាងសង់។

ស្រដៀងគ្នានឹងលោក ច្រឹក សុខនីម ផងដែរ លោកស្រី ក្រាត់ វត្តី នាយកគ្រប់គ្រង នៃក្រុមហ៊ុន Dr. Construction ដែល​នាំចូលផ្តាច់មុខ និងចែកចាយផលិតផលការពារជម្រាបទឹកម៉ាក Dr. Fixit បាន​យល់ឃើញ​ថា “តាមមើលជាក់ស្ដែង នៅពេលធ្វើដំណើរតាមដងផ្លូវពេលទៅណាមកណា យើងឃើញថាគម្រោងធំៗនៅតែចាប់ផ្ដើមដដែល ជារួមមានគម្រោងខ្លះចាប់ផ្ដើមធ្វើ មានគម្រោងខ្លះបញ្ចប់ ប៉ុន្ដែយើងឃើញមានគម្រោងថ្មីៗបន្ថែម ដូចជា គម្រោង Booyoung Group តាមផ្លូវសហព័ន្ធរុស្ស៊ីទើបចាប់ផ្ដើមគាស់កាយដីធ្វើទេ ដែលនេះជាគម្រោងធំមួយ”។

លោកស្រីបន្ដថា ករណីការសាងសង់បុរីលំនៅឋានក៏ស្រដៀងគ្នានេះដែរ នៅពេលម្ចាស់វិនិយោគសាងសង់បុរីលំនៅឋានអនុវត្តគម្រោងរបស់​ខ្លួនជិតបញ្ចប់ហើយ គាត់ក៏ទៅចាប់ផ្ដើមអនុវត្តគម្រោង​សាងសង់បុរីលំនៅឋានមួយ​បន្ថែមទៀត គាត់មិនឈប់រកស៊ីវិនិយោគត្រឹមប៉ុណ្ណឹងនោះទេ។

លោកស្រីថា ករណីនេះក៏ពាក់ព័ន្ធការចុះបញ្ជីគម្រោងសាងសង់ផងដែរ គម្រោងខ្លះចុះបញ្ជីជាយូរមកហើយ ប៉ុន្ដែពុំទាន់បានសាងសង់នៅឡើយទេ ហើយទើបចាប់ផ្ដើមសាងសង់នៅពេលថ្មីៗនេះ ទើបយើងឃើញ ហើយចាត់ទុកវាថា ជាគម្រោង​ថ្មី។ ចំណែកគម្រោងសាងសង់ដែលទើបចុះបញ្ជីថ្មី ប្រហែលមិនទាន់មានចំនួនច្រើននៅឡើយ៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែង...

Amazon បានបើកក្រុមហ៊ុនសាខាដ៏ធំបំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន នៅក្នុងប្រទេសឥណ្ឌា

ដោយ: ចរិយា 8 AM, Tuesday, 27 Aug, 2019

Amazon បានបើកដំណើរការក្រុមហ៊ុនសាខាដ៏ធំបំផុតមួយរបស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយក៏បានកាត់ខ្សែបូរសម្ពោធអគាររួចហើយនៅក្នុងទីក្រុង Hyderabad ប្រទ...

មកស្គាល់ គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 9 AM, Saturday, 19 Jan, 2019

ប្រសិនបើអំពូល LED របស់ឧបរណ៍ប្រើប្រាស់របស់អ្នក មានពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំងនៅពេលយប់ និងកំពុងរារាំងដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកនោះ។ តើអ្នកនៅទ្រាំដល...

ម៉ូដជណ្តើរ សម្រាប់ទីតាំងតូចចង្អៀត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

នៅពេលដែលអ្នករស់នៅ ក្នុងគេហដ្ឋានតូចមួយ ជណ្តើរជាវត្ថុមួយដ៏ទើសទែង ដែលអ្នកចង់យកវាចេញ ប៉ុន្តែអ្នកនៅត្រូវការវា ដើម្បីឡើងទៅជាន់ខាងលើ។ អញ្ចឹងអ្នកគួរធ្វើដូច...

Tomnerb.Com - YouTube Channel