ចូលចិត្តទំនើប

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មានសមត្ថភាពខ្ពស់ ក្នុងការចេញគំរូប្លង់នូវផ្សារទំនើបអូរឫស្សីទី II នៅក្នុងទម្រង់ជា 3D នឹងបានបង្ហោះរូបភាពទាំងនេះនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ ហើយក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកនិយមលេងហ្វេសប៊ុក។ វាពិតជាមិនធម្មតាមែន ដោយសារតែមានការចែករំលែកនូវព័ត៌មាននេះមានច្រើនស្ទើរតែមិនគួរឱ្យជឿ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ ដោយគាត់មានឈ្មោះ គីម ហុង និងបានសរសេររៀបរាប់ទាំងរីករាយថា៖ «កិច្ចការចុងក្រោយ សម្រាប់បញ្ចប់ឆ្នាំទី3 នោះគឺគម្រោងប្លង់ផ្សារទំនើបអូរឫស្សី II ដែលមានគ្រូដឹកនាំ គឺលោកគ្រូសាស្រ្តាចារ្យ អ៊ាម សុគន្ធ និងលោកគ្រូសាស្រ្តាចារ្យ ងួន មុនីសត្យា»។ ក្រោយពីគាត់បានធ្វើការបង្ហោះភ្លាម ក៏មានអ្នកចូលមើលយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបានសរសើរដល់សមត្ថភាពមិនធម្មតារបស់គាត់ ម្យ៉ាងទៀតគាត់ទើបតែជានិស្សិតឆ្នាំទី3ប៉ុណ្ណោះ។

ប្រសិនបើប្រិយមិត្តចង់ដឹងច្បាស់បន្ថែមទៀត ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោម៖

3D Animation Exterior and Interior space.!

Gepostet von Kim Hong am Donnerstag, 16. August 2018

ប្រភព: tomnerb ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះ...

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មា...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

បន្ទប់សៀវភៅសម្រាប់គេហដ្ឋាន ដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកា...

Tomnerb.Com - YouTube Channel