ចូលចិត្តទំនើប

មិនធម្មតា! គម្រោងធំៗទាំងនេះ នឹងធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

បន្ទាប់ពីខេត្តព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តកំពត ដែលស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាយើង ក៏បាននឹងកំពុង
ទទួលការបោះទុនវិនិយោគយ៉ាងច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ពីអ្នកវិនិយោគចិន។ នេះបើយោងតាមវីដេអូឯកសារ ដែលបានផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដែលលើកឡើងអំពី សក្ដានុពល និងឱកាសវិនិយោគនៅក្នុងទឹកដីខេត្តកំពត។

វីដេអូដែលមានរយៈពេលប្រមាណ 12នាទីនេះ ស្ដីពីខេត្តកំពត ដែលនៅក្នុងវីដេអូបានរៀបរាប់ថា ខេត្តកំពតមានគម្រោងធំៗមួយចំនួន ដែលនឹងប្រែក្លាយខេត្តនេះ ទៅតំបន់អភិវឌ្ឍន៍ថ្មី។ គម្រោងទាំងនោះមានដូចជា កំពង់ផែទឹកជ្រៅ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ2020 ខាងមុខ។ ពាក់ព័ន្ធនឹងគម្រោងសាងសង់ កំពង់ផែទឹកជ្រៅ ក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្រុមហ៊ុន ទ្រី ភាព គ្រុប និងក្រុមហ៊ុនកំពង់ផែអន្តរជាតិ នៃខេត្តគ័ងស៊ី ប្រទេសចិន កាលពីថ្ងៃទី24 ខែមេសា ឆ្នាំ2018 បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ស្ដីពីការសាងសង់កំពង់ផែទឹកជ្រៅរួចរាល់ហើយ។ ជាដំណាក់កាលដំបូង ក្រុមហ៊ុនទាំងពីរ នឹងសិក្សា សាងសង់កំពង់ផែទឹកជ្រៅមួយ ដែលនឹងផ្ដល់ការងារចំនួន 500កន្លែង។

គម្រោង French Riviera Marina ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ 23ពាន់លានដុល្លារ នឹងផ្ដល់ដល់សហគមន៍ទេសចរណ៍មាត់សមុទ្រ ប្រកបដោយសុវត្ថិភាព។ គម្រោងនេះ គ្រោងនឹងសាងសង់ តាមបណ្ដោយឆ្នេរសមុទ្រនៃខេត្តកំពត ដោយមានសណ្ឋាគារ វីឡា អាផាតមិន ឆ្នេរសិប្បនិមិត្តឯកជន ទីលានវាយកូនហ្គោល ឧទ្យានកម្សាន្ត និងផ្សារទំនើប រួមជាមួយសេវាកម្មផ្សេងៗជាច្រើនទៀត។
វីដេអូនេះ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនចិនថ្មីមួយទៀតគ្រោង នឹងបោះទុនវិនិយោគត្រៀមបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តកំពតផងដែរ។ បច្ចុប្បន្ននេះ ខេត្តកំពតមានរោងចក្រស៊ីម៉ង់ចំនួន3 គឺរោងចក្រស៊ីម៉ង់កំពត ស៊ីមេន ខូអិលធីឌី រោងចក្រស៊ីម៉ង់កម្ពុជា ចក្រីទីង និងរោងចក្រ ជីប ម៉ុង ស៊ីមេន ខបភើរេស៊ិន។ ម្យ៉ាងទៀតខេត្តនេះ ក៏មានរោងចក្រថាមពលវារី អគ្គិសនីមួយផងដែរ គឺរោងចក្រថាមពលវារីអគ្គិសនីកំចាយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ2018 កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានពង្រីកផ្លូវជាតិលេខ3 ពីភ្នំពេញទៅខេត្តកំពត ពី 2គន្លង ទៅ 4គន្លង ក្នុងគោលបំណងសម្រួលការដឹកជញ្ជូនពីខេត្តកំពត មកកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត។ គម្រោងពង្រីកផ្លូវជាតិលេខ3នេះ គឺស្ថិតក្រោមប្រាក់កម្ចីសម្បទានចិន ដែលមានទឹកប្រាក់ចំនួន 215លានដុល្លារ៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្...

ប្លែកមែន! ប្រទេសជប៉ុនរចនា ចំណតឡានក្រុង ឱ្យចេញជារូបផ្លែឈើ ស្អាតម្យ៉ាងដែរ!

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ប្រទេសជប៉ុន គឺជាប្រទេសដំបូងគេបង្អស់ ដែលចាប់ផ្តើមបង្កើតនូវគំនិតរចនាចំណតឡានក្រុង ឱ្យចេញជារូបរាងផ្លែឈើគ្រប់ប្រភេទ គ្រប់ទំហំ និងគ្រប់រូបរាងដូចជា៖ ផ្លែឳ...

ម៉ូដ Tree House ដ៏ស្រស់ស្អាតទាំង 10

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

អ្នកប្រហែលជាគិតថា Tree House គឺសម្រាប់ក្មេងៗលេងកំសាន្ត។ ប៉ុន្តែធាតុពិត Tree House ត្រូវបានប្រើប្រាស់ជាច្រើនប្រភេទទៀត ដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដ...

ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

Tomnerb.Com - YouTube Channel