ចូលចិត្តទំនើប

ម៉ូដរានហាលគេហដ្ឋាន ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

រានហាលជាទីកន្លែង សម្រាប់បំពេញសោភណ្ឌភាពដ៏ស្រស់ស្អាត នៅក្នុងគេហដ្ឋាន។ បើអ្នកចង់បាន គេហដ្ឋានដែលមានរានហាលដ៏ស្រស់ស្អាត និងទាក់ទាញ សូមពិចារណាលើគំរូម៉ូដរានហាល ដែលទំនើបនាំមកជូនលោកអ្នក នៅក្នុងអត្ថបទខាងក្រោមនេះ។
Brooklyn Row House
ក្រុមហ៊ុន Office of Architecture ទទួលភារកិច្ចពង្រីកទំហំគេហដ្ឋាននៅក្នុងទីក្រុង Brooklyn សម្រាប់គ្រួសារក្មេងវ័យមួយ។ ក្រុមហ៊ុនបានច្នៃម៉ូដបន្ទប់គេង លើដំបូលជាមួយនឹងច្រកផ្លូវតូចៗពីរ ទៅកាន់រានហាលនៅអមសងខាង។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-01
Scenic Ballade
គេហដ្ឋាននេះ ត្រូវបានច្នៃម៉ូដដោយក្រុមហ៊ុន HAO Design ដែលអនុញ្ញាតឱ្យម្ចាស់គេហដ្ឋានរីករាយ នឹងទេសភាពនៅក្នុងតំបន់។ រានហាលនៃគេហដ្ឋានបំពាក់ ជាមួយបង់អង្គុយដែលមានតំឡើងកន្លែង កម្តៅជើងរួចជាស្រេច អនុញ្ញាតឱ្យអ្នកអង្គុយសម្រាក និងលំហែនៅក្រៅផ្ទះ ដោយមិនបារម្ភពីអាកាសធាតុត្រជាក់។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-02
Sant Antoni
ក្រុមហ៊ុន CASA Architect ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Barcelona បានប្រែក្លាយអគារដ៏ ងងឹត និងចែកជាថ្នាក់ៗ ទៅជាគេហដ្ឋានដែលមានពន្លឺភ្លឺច្បាស់ និងបើកចំហរធំទូលាយ។ រានហាល ដែលមានក្រាលឥដ្ឋពាសពេញ ជាបន្ទប់ទឹកបិទជិត ប៉ុន្តែពេលនេះប្រែក្លាយជាទីតាំង ដែលមានពន្លឺភ្លឺ ច្បាស់ និងស្រស់ស្អាត។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-03
Balcony House
ដើមឈើត្រូវបានដាំដុះនៅលើរានហាល ដែលភ្ជាប់ជាមួយអគារបួនជាន់ នៅក្នុងទីក្រុងតូក្យូ ច្នៃម៉ូដដោយក្រុមហ៊ុន Japanese Studio Ryo Matsui Architects ដែលច្នៃម៉ូដដើម្បីជះឥទ្ធិពលដល់ទេសភាពទីក្រុងនៅក្នុងតំបន់។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-04
Apartment
ក្រុមហ៊ុន Lital Ophir and Ilana Bronfen ធ្វើការជួសជុលកែច្នៃអគារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Bauhaus នាទសវត្សឆ្នាំ 1930 ក្នុងប្រទេសអ៊ីស្រាអែល។ ការតុបតែងបែបគេហដ្ឋានទាន់សម័យ បំពាក់ជាមួយរាន ហាលប្រវែង 11 ម៉ែត្រ ដែលហ៊ុំព័ទ្ធនៅល្វែងផ្ទះខាងមុខ។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-05
Eco-Sustainable House
ក្រុមហ៊ុនបារាំង Djuric Tardio ផ្តោតលើភាពបត់បែន សម្រាប់គេហដ្ឋានបែប Pergola ដែលរចនា ឡើងដើម្បីសម្របខ្លួនជាមួយគ្រប់រដូវកាល។ នៅរដូវក្តៅ ទីកន្លែងបើកចំហរប្រែក្លាយជាកន្លែងសម្រាប់ ដាំបន្លែក្រោមពន្លឺព្រះអាទិត្យ ជាគេហដ្ឋានសម្រាប់រុក្ខជាតិចម្រុះ បន្លែ និងផ្លែឈើ។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-010
Weisel Apartment
រានហាលផ្នែកខាងក្រោយគេហដ្ឋានមួយនេះ ភ្ជាប់ជាមួយនឹងអគារគេហដ្ឋាននៅក្នុងទីក្រុង Tel Aviv ដែលច្នៃម៉ូដដោយក្រុមហ៊ុន Dori។ វាលំអរដោយផ្ទាំងកញ្ចក់ ដែលអាចឱ្យពន្លឺចាំងចូលមកលើកម្រាលបេតុងផ្នែកខាងក្រោម ខណៈដែលភាពឯកជនរបស់ម្ចាស់គេហដ្ឋាន នៅតែរក្សាបានដូចដើម។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-06
House 304
រានហាលរាងកោងបំពេញ ជាមួយរុក្ខជាតិតំបន់ត្រូពិចជួយបន្ថែមសម្រស់ ដល់គេហដ្ឋានមានរាងដ៏ស្តើងមួយ នៅក្នុងគេហដ្ឋានរបស់ជនជាតិវៀតណាមមួយខ្នង។ រានហាលនៅក្នុងគេហដ្ឋានមួយខ្នងនេះតុបតែងឡើងបើកចំហរទៅកាន់ផ្ទៃមេឃ អនុញ្ញាតឱ្យពន្លឺ និងខ្យល់អាកាសជ្រាបចូលក្នុងគេហដ្ឋានបានយ៉ាងពេញលេញ។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-07
The Beach House
គេហដ្ឋានមួយខ្នងនេះ មានទម្រង់ដូចជាកូនខ្ទមនៅមាត់សមុទ្រ។ គេហដ្ឋានជាប់មាត់សមុទ្រនេះមាន ទីតាំងស្ថិតនៅតំបន់ Margate តុបតែងដោយក្រុមហ៊ុន Guy Hollaway Architect ផ្តល់នូវសោភណ្ឌភាពដ៏ត្រកាលនៃគេហដ្ឋានតំបន់ឆ្នេរ។ ការតុបតែងបន្ទប់គេងបែបសាមញ្ញ បើកចំហរទៅកាន់រានហាល ដែលផ្តល់នូវទេសភាពផ្ទាល់នៃសមុទ្រ English Channel។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-08
BA Apartment
គេហដ្ឋានមួយនេះមានរានហាលជាផ្លូវតូចមួយ ពន្លាតខ្លួនអមជាមួយផ្នែកម្ខាងនៃអគារអាផាតមិនក្នុង ទីក្រុង Lisbon តុបតែងលម្អដោយក្រុមហ៊ុន Atelier Data។ នៅក្នុងរានហាលនេះតុបតែងជាមួយរុក្ខជាតិចម្រុះ និងគ្រឿងលម្អបែបធម្មជាតិ ភ្ជាប់ទៅនឹងលំហរផ្នែកខាងក្រៅ។

Home-that-make-the-most-of-their-balconies_decor_news_cambodia_tomnerb-09

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

មកស្គាល់ គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 9 AM, Saturday, 19 Jan, 2019

ប្រសិនបើអំពូល LED របស់ឧបរណ៍ប្រើប្រាស់របស់អ្នក មានពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំងនៅពេលយប់ និងកំពុងរារាំងដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកនោះ។ តើអ្នកនៅទ្រាំដល...

សំណង់អគារទាំង 10 ដែលនឹងលេចរូបរាងក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមលើកយកអត្ថបទមួយ ដែលបង្ហាញអ្នកពីស្ថាបត្យកម្មសំណង់ធំៗទាំង 10 នៅជុំវិញពិភពលោក ដែលនឹងលេចរូបរាងឡើងក្នុងឆ្នាំ 2018 នេះ។ ចង់ដឹងថាតើស្ថាបត្...

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែង...

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មា...

Tomnerb.Com - YouTube Channel