ចូលចិត្តទំនើប

Amazon បានបើកក្រុមហ៊ុនសាខាដ៏ធំបំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន នៅក្នុងប្រទេសឥណ្ឌា

ដោយ: ចរិយា 8 AM, Tuesday, 27 Aug, 2019

Amazon បានបើកដំណើរការក្រុមហ៊ុនសាខាដ៏ធំបំផុតមួយរបស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយក៏បានកាត់ខ្សែបូរសម្ពោធអគាររួចហើយនៅក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។ អនុតំបន់នេះ គឺជាទីផ្សារមួយក្នុងចំណោមទីផ្សាររីកចម្រើនជឿនលឿនបំផុតរបស់ក្រុមហ៊ន។ សម្រាប់បរិវេណនៃអគាររបស់ក្រុមហ៊ុនសាខានេះ ត្រូវបានលាតសន្ធឹងនៅលើផ្ទៃដី 9.5 ហិចតា ជាមួយនឹងទំហំ 1.8 លានការ៉េហ្វីតនៃអគារការិយាល័យ ថែមទាំងទីធ្លាទំនេរ សម្រាប់បុគ្គលិកច្រើនជាង 15,000នាក់ ដែលធ្វើការនៅទីនេះ។



ប្រហែលមួយភាគបីនៃបុគ្គលិកក្រុមហ៊ុន Amazon ចំនួន 62,000នាក់ ធ្វើការនៅក្នុងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Hyderabad នៅក្នុងប្រទេសឥណ្ឌា ។ សម្រាប់អគារក្រុមហ៊ន Amazon ដ៏ធំបំផុតមួយទៀត ដែលមានមូនដ្ឋាននៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិច ក៏មានបុគ្គលិកប្រហែល 5,000នាក់។ ក្រុមហ៊ុននេះ ក៏បានវិនិយោគទុនចំនួន $5.5ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការពង្រីកក្រុមហ៊ុនសាខារបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។
ដំបូងឡើយ Amazon បានបង្កើតហាងនៅក្នុងប្រទេសឥណ្ធាកាលពីឆ្នាំ 2004 ប៉ុន្តែមិនទាន់បានចាប់ផ្តើមបើកសេវាកម្មលក់រាយរបស់ខ្លួននៅទីនេះទេ រហូតដល់ឆ្នាំ 2013។ ហើយគ្រាន់តែបានបើកដំណើរការវីដេអូ Amazon Prime និងចែកចាយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទៅដល់ដៃអតិថិជន នៅក្នុងប្រទេសឥណ្ឌា ហើយក៏បានធ្វើឱ្យសមាជិក Prime បានកើនឡើងទ្វេរដងនៅក្នុងប្រទេស ក្នុងរយៈពេលត្រឹមតែ 18ខែ ប៉ុណ្ណោះ។ បើយោងទៅតាមសារព័ត៌មាន Reuters បានឱ្យដឹងថាក្រុមហ៊ុន Amazon កំពុងតែបង្កើនសេវាកម្មចែកចាយឧបករណ៍ប្រើប្រាស់ក្នុងភោជនីយដ្ឋាននៅទីនេះផងដែរ៕

ប្រភព: engadget ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញ...

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស...

ការតុបតែង គេហដ្ឋានកំពូលទាំង 10

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញនូវស្នាដៃតុបតែងគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 10 ម៉ូដ នៅក្នុងឆ្នាំ 2017 សម្រាប់ជាគំនិតថ្មីៗ បន្ថែមដល់ការតុបតែងគេហដ្ឋានរបស...

ដឹងអត់! ពណ៌បន្ទប់ ក៏មានឥទ្ធិពល ដល់អារម្មណ៍របស់មនុស្សដែរ

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

ទោះបីជា អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់លាស់ អំពីទំនាក់ទំនងរវាងពណ៌ និងអារម្មណ៍របស់មនុស្សក្តី ប៉ុន្តែវាក៏នៅតែជាការពិត ដែលពណ៌អាចប៉ះពាល់ ដល់អារម្មណ៍របស់...

Tomnerb.Com - YouTube Channel