ចូលចិត្តទំនើប

ថ្មីបំផុត! អគារភ្លោះ 62 ជាន់ ជិតអគារកាណាឌីយ៉ា នឹងបើកការដ្ឋាននៅថ្ងៃនេះហើយ

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

នៅរសៀលថ្ងៃទី 13 កុម្ភះ ថាអគារពាណិជ្ជកម្មចម្រុះ The Royal One វិនិយោគ ដោយក្រុហ៊ុន Royal Group Cambodia របស់អ្នកឧកញ៉ា គិត ម៉េង នឹងបើកការដ្ឋានសាងសង់នៅថ្ងៃនេះហើយ។ គម្រោងអភិវឌ្ឍន៍អគារភ្លោះ The Royal One មានកម្ពស់ 62ជាន់ ឬ ស្មើ 230ម៉ែត្រ មាន ទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវព្រះមុនីវង្ស ពោលគឺចម្ងាយប្រហែល 100 ម៉ែត្រ ពីអគារកាណាឌីយ៉ា ដែលជា បណ្តុំពាណិជ្ជកម្មនៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Royal Group តាមរយៈសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា អគារភ្លោះនេះនឹងត្រូវអភិវឌ្ឍន៍ចម្រុះមានដូចជា ខុនដូ ការិយាល័យ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ…ជាដើម។ ទីតាំងការដ្ឋានសាងសង់អគារភ្លោះ Royal One ដែលនឹងចាប់ផ្តើមនៅថ្ងៃទី14 កុម្ភះ( រូបភាព៖ Facebook)កាលពីអំឡុងពាក់កណ្តាលខែមីនា ឆ្នាំ2018 ក្រុមហ៊ុន OTK Royal One បុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ស៊ីឆ័ន ហ៊ោហ្ស៊ី គ្រុប ដើម្បីសាងសង់អគារភ្លោះនេះ ជាមួយការប្រកាសទុនវិនិយោគប្រមាណជាង 150 លានដុល្លារអាមេរិក។ តាមការគ្រោងទុក អគារភ្លោះដ៏ស្គឹមស្គៃមួយនេះ នឹងអាចប្រើពេលបីឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។

• បណ្តុំអគារពាណិជ្ជកម្ម
ក្រោយពេលសាងសង់រួច អគារពាណិជ្ជកម្មភ្លោះនេះ នឹងមានកម្ពស់លេចត្រដែតជាងគេ ខណៈដែលអគារពាណិជ្ជកម្ម កាណាឌីយ៉ាមានកម្ពស់ 32ជាន់ ឯអគារវឌ្ឍនៈដែលនៅក្បែរនោះមានកម្ពស់39 ជាន់។ បើនិយាយពីមហាវិថីសហព័ន្ធរុស្ស៊ីដែលរាប់ចាប់ពីទីតាំងគម្រោងអគារភ្លោះ Royal One គេឃើញមានទីក្រុងរណប Phnom Penh City Centre អភិវឌ្ឍន៍លើផ្ទៃដីប្រមាណជាង 100 ហិកតា គម្រោងសាងសង់ផ្សារទំនើប Parkson គម្រោងអភិវឌ្ឍន៍ចម្រុះ The Gateway កម្ពស់ 39 និងគម្រោងសាងសង់អគារពាណិជ្ជកម្មចម្រុះកម្ពស់ 45ជាន់ ដែលជាវិនិយោគរបស់ក្រុមហ៊ុនជីប ម៉ុង គ្រុប បានប្រកាសបើកការដ្ឋានសាងសង់កាលពីដើម ខែមករាកន្លងទៅនេះ៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

ដឹងអត់! គម្រោងផ្លូវល្បឿនលឿនសំខាន់ៗ ដែលនឹងភ្ជាប់ ប៉ូលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជិតសាងសង់ហើយ!

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

កម្ពុជាមានគម្រោងផ្លូវល្បឿនលឿនចំនួន 2ខ្សែ ដែលបានសិក្សារួចរាល់ហើយ គឺគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្ត ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងប...

តោះមកមើល សណ្ឋាគារចម្លែកៗ និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 26 Dec, 2018

មិនថាតែអ្នកកំពុងធ្វើដំណើរសម្រាប់អាជីវកម្ម ឬ ដំណើរកម្សាន្តម្នាក់ឯង ឬ ដំណើរកម្សាន្តជាមូយក្រុមគ្រួសារ និងមិត្តភក្តិនោះទេ។ រឿងដំបូងដែលអ្នកត្រូវធ្វើនោះ ...

Tomnerb.Com - YouTube Channel