ចូលចិត្តទំនើប

រឿងដ៏អស្ចារ្យ 15យ៉ាង ដែលបង្ហាញថា តំបន់អាស៊ីគឺជាពិភពលោកថ្មីមួយ!

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

ពិភពលោកទាំងមូល តែងតែមានការកោតសរសើរដល់ទ្វីបអាស៊ី ដែលមានស្ថាបត្យកម្មធម្មជាតិ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ លើសពីនេះ ប្រិយមិត្តអ្នកអានច្បាស់ជាមានអារម្មណ៍ថា កំពុងស្ថិតនៅក្នុងពិភពលោកមួយខុសពីគេទាំងស្រុង ជាក់ជាមិនខាន។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ចែករំលែកនូវព័ត៌មានជាមួយនឹងប្រិយមិត្តអ្នកអាន អំពីរឿងដ៏ អស្ចារ្យចំនួន 15យ៉ាង ដែលបង្ហាញថា តំបន់អាស៊ីគឺពិតជាពិភពលោកថ្មីមួយមែន។
1. ការលើកលែងតំបន់ ពេលវេលា (Time zone) ដ៏គួរឱ្យភ្ញាក់ផ្អើល
វាពិតជាមិនគួរជឿ ដែលតំបន់ពីរនៅក្នុងប្រទេសចិនតែមួយ និងមានពេលវេលាដូចគ្នា តែមានទិដ្ឋភាពមិនដូចគ្នា សូមប្រិយមិត្តអ្នកអានក្រឡេកមើលរូបភាព អ្នកនឹងយល់ពីអ្វីដែលយើងបានរៀបរាប់ហើយ។ ទីក្រុង Kashgar ស្ថិតនៅភាគខាងលិចនៃប្រទេសចិន គឺអាចធ្វើឱ្យអ្នករីករាយ នឹងទេសភាពនាពេលថ្ងៃលិច នៅក្នុងខែកក្កដា រហូតដល់ម៉ោង 11យប់។

2. មានអាថ៌កំបាំងមួយចំនួន ក្នុងការថែរក្សាសម្រស់ ឱ្យនៅតែ វ័យក្មេង ជាងអាយុ

សូមក្រឡេកមើលរូបភាព របស់នារីជនជាតិចិនម្នាក់ ដែលគាត់មានអាយុ 43ឆ្នាំហើយ ប៉ុន្តែរូបរាងរបស់គាត់មើលទៅហាក់ដូចជាទើបតែអាយុ 25ឆ្នាំ ហើយសូម្បីតែបុរស ដែលមានអាយុ 52ឆ្នាំហើយ ក៏មើលទៅក្មេងជាងវ័យដែរ។ នេះមានន័យថា ជនជាតិអាស៊ី មានអាថ៌កំបាំងថែរក្សាសម្រស់ និងសុខភាព របស់ពួកគេឱ្យនៅតែមានវ័យក្មេងជានិច្ច។

3. ភាពអស្ចារ្យ នៃសា្ថបត្យកម្មទំនើបៗ

«ប្រាសាទពណ៌-ស» នៅក្នុងប្រទេសថៃ គឺជាការបញ្ជាក់ដ៏ល្អបំផុត អំពីភាពដ៏អស្ចារ្យនៃស្ថាបត្យកម្មទំនើបមួយ ក្នុងចំណោម ស្ថាបត្យកម្មទំនើបនានានៅក្នុងតំបន់អាស៊ី។ ប្រាសាទពណ៌-សនេះ ត្រូវបានជនជាតិថៃឱ្យឈ្មោះថា «Chalermchai Kositpipat» ដែលត្រូវបានសាងសង់ និងរចនាឡើង និងបើកសម្ពោធនៅក្នុងឆ្នាំ 1997 ។

4. មានទិសដៅ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ដូចនៅក្នុងពិភព Avatar


5. មានអាកប្បកិរិយាពិសេស ទៅលើអាម័យ និងភាពស្អាតស្អំ


6. មានបន្សល់ទុកធ្មេញពណ៌ខ្មៅ ដែលជាប្រពៃណីនៅតាមបណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ី


7. មានទិសដៅមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ដូចជា អ្នកនៅក្នុងពេលអនាគត

នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានសណ្ឋាគារមួយ ដែលមានមនុស្សយន្តជាបុគ្គលិកសណ្ឋាគារ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីភ្ញៀវ ដែលចូលចិត្តខាងផ្នែកបច្ចេកវិទ្យា។ លើសពីនេះ ភ្ញៀវមកស្នាក់នៅសណ្ឋាគារមិនមានបញ្ហា ដោយសារតែភាសានោះទេ ព្រោះថាបុគ្គលិកសណ្ឋាគារអាចនិយាយភាសាផ្សេងៗបាន។

8. មានប្រព័ន្ធច្បាប់ហាមឃាត់ជាច្រើន នៅតាមបណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ី

ប្រទេសសឹង្ហបុរី អាចចាត់ចូលជាប្រទេសមួយ ដែលមានភាពស្អាតស្អំបំផុត និងជាកន្លែង ដែលត្រូវបានរៀបចំបានដ៏ល្អបំផុត ទៅលើឥរិយាបថ នៃការគោរពច្បាប់របស់ប្រជាជន ដ៏រឹងមាំ។ ម្យ៉ាងទៀត នៅក្នុងសង្គមសឹង្ហបុរី ក៏ត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធច្បាប់ដ៏ស្មុគ្រស្មាញ លើសពីនេះ ក៏មានការផាកពិន័យផងដែរ ប្រសិនបើអ្នកមិនគោរពតាមច្បាប់របស់ពួកគេ។

9. វាជារឿងធម្មតា ក្នុងការដេកនៅគ្រប់ទីកន្លែង សូម្បីតែនៅកន្លែងធ្វើការ


10. មានបំណងប្រាថ្នាដ៏ធំធេង ដើម្បីធ្វើអ្វីមួយដ៏អស្ចារ្យ និងល្អបំផុតសម្រាប់ប្រទេស


11. ប្រធានបទ ទាក់ទងនឹងបង្គន់ គឺមានប្រជាប្រិយភាពបំផុត នៅក្នុងតំបន់អាស៊ី


12. នៅតំបន់អាស៊ី អ្នកអាចមានបទពិសោធន៍មិនធម្មតា និងចម្លែកបំផុត


13. ក្រុមហ៊ុននៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី បានបង្កើតប្រព័ន្ធដឹកជញ្ជូនឈានមុខគេ នៅក្នុងទីក្រុង នាពេលអនាគត


14. ស្ពានមួយ ស្ថិតក្នុងចំណោមស្ពាន ដែលវែងជាងគេបំផុត នៅលើពិភពលោក គឺនៅតំបន់អាស៊ី

ស្ពាន Danyang-Kunshan ដែលឆ្លងកាត់រវាងទីក្រុងសៀងហៃ និងណានជីង មានប្រវែងសរុប164.8 km ហើយត្រូវបានសាងសង់ឡើងត្រឹមតែរយៈពេល 4ឆ្នាំប៉ុណ្ណោះ។

15. សត្វខ្លាឃ្មុំ (The Sloth Bear) គឺមានតែនៅតំបន់អាស៊ីប៉ុណ្ណោះ

ប្រិយមិត្តអ្នកអាន អាចក្រឡេកមើលរូបភាព សត្វខ្លាឃ្មុំកំពុងឱបអ្នកមើលថែសួនឧទ្យាន សត្វខ្លាឃ្មុំនេះគឺជាសត្វខ្លាឃ្មុំ (The Sloth Bear) ដែលស៊ីបួស និងស៊ីត្រឹមតែផ្លែឈើ ទឹកឃ្មុំ បន្លែប្រភេទមើម និងសត្វល្អិតប៉ុណ្ណោះ។ ប្រភេទសត្វខ្លាឃ្មុំនេះ គឺឥឡូវនេះ ត្រូវបានគេរកឃើញ កំពុងរស់នៅត្រឹមតែនៅតំបន់អាស៊ីប៉ុណ្ណោះ។

ប្រភព: brightside ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ហុងស៊ុយ ជ្រើសរើសពណ៌ សម្រាប់លាប មាត់ទ្វារចូលគេហដ្ឋានដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Thursday, 03 Jan, 2019

មនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះមានភាពរីករាយ សុខភាពល្អ និងទទួលបានជោគជ័យ។ តាមក្បួនហុងស៊ុយ មាត់ទ្វារចូលខាងមុខ ត្រូវបានគេចាត់ទុកថ...

ប្លែកមែន! ប្រទេសជប៉ុនរចនា ចំណតឡានក្រុង ឱ្យចេញជារូបផ្លែឈើ ស្អាតម្យ៉ាងដែរ!

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ប្រទេសជប៉ុន គឺជាប្រទេសដំបូងគេបង្អស់ ដែលចាប់ផ្តើមបង្កើតនូវគំនិតរចនាចំណតឡានក្រុង ឱ្យចេញជារូបរាងផ្លែឈើគ្រប់ប្រភេទ គ្រប់ទំហំ និងគ្រប់រូបរាងដូចជា៖ ផ្លែឳ...

តិចនិចរៀបចំបន្ទប់តូច ឱ្យមើលទៅធំទូលាយ និងមានផាសុកភាព

ដោយ: ភារុន 4 PM, Wednesday, 03 Apr, 2019

នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើង ដែលជាហេតុផលធ្វើឱ្យ ការសាងសង់លំនៅដ្ឋាន ត្រូវបានរចនាឡើងទៅជាផ្ទះ មានទំហំតូច ដូចជា ផ្ទះល...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

Tomnerb.Com - YouTube Channel