ចូលចិត្តទំនើប

រុក្ខជាតិទាំង 10 ដាំក្នុងផ្ទះ ជួយសម្អាតខ្យល់ដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 06 Feb, 2019

ការជ្រើសរើសរុក្ខជាតិមកដាំនៅក្នុងផ្ទះ អាចជារឿងងាយស្រួល និងសាមញ្ញបំផុតសម្រាប់អ្នក ព្រោះថាអ្នកអាចរើសតាមចំណូលចិត្ត ឬការស្រលាញ់ទៅលើរុក្ខជាតិទាំងនោះ។ ប៉ុន្តែការពិតវាអាចខុស ពីការគិតរបស់អ្នកបន្តិច ប្រសិនបើអ្នកដាំរុក្ខជាតិមិនបានត្រឹមត្រូវ វាអាចផ្តល់ផលមិនល្អដល់អ្នកត្រលប់មកវិញ ឬហាក់ដូចជាពុំផ្តល់អត្ថប្រយោជន៍អ្វីសោះដល់អ្នកផងដែរ ។ ដោយឡែក បើសិនជាអ្នកជ្រើសរើស រុក្ខជាតិបានត្រឹមត្រូវមកដាំនៅក្នុងផ្ទះ វាជួយទាំងធ្វើឱ្យខ្យល់អាកាសល្អ និងធ្វើឲ្យអ្នករស់នៅក្នុងផ្ទះមានសុខភាពល្អ ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ទៅតាមប្រភេទនៃរុក្ខជាតិទាំងនោះ។ នេះជាមូលហេតុដែលថ្ងៃនេះ យើងចង់ណែនាំរុក្ខជាតិសម្រាប់ដាំនៅក្នុងផ្ទះចំនួន 10 ប្រភេទដែលជួយសម្អាតខ្យល់ និងធ្វើឱ្យក្នុងផ្ទះសម្បូរអុកស៊ីសែន។
1. ដើម រុក្ខជាតិពីងពាង (Spider Plant)
ជាទូទៅដើមរុក្ខជាតិនេះងាយស្រួលដាំ និងថែរក្សា។ វាគឺជារុក្ខជាតិមួយដែលល្អបំផុតក្នុងការសម្អាតខ្យល់ ដោយវាអាចធ្វើការសម្អាតជាតិពុលនៅក្នុងខ្យល់រហូតដល់ 90% ក្នុងរយៈពេល2ថ្ងៃ។ វាមានប្រសិទ្ធភាពក្នុងការស្រូប កាបូនម៉ូណូអុកស៊ីត, ប៊េនហ្សែន, និងសារធាតុ Formaldehyde ពីខ្យល់។

2. ដើម អាយវី អង់គ្លេស (English Ivy)
ដើមរុក្ខជាតិនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការច្រោះ សារធាតុប៊េនហ្សែន និង Formaldehyde នៅក្នុងខ្យល់។ ប្រសិនបើដាំវានៅក្នុងផ្ទះ ឬការិយាល័យ នឹងធ្វើបរិយាកាសនៅកន្លែង ដែលអ្នកនៅមានផាសុកភាព។

3. ដើម Boston Fern
រុក្ខជាតិនេះ មិនត្រឹមតែជួយសម្អាតខ្យល់ប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការថែរក្សាសម្រស់ផងដែរ។ ហើយវាប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកដែលមានស្បែកស្ងួត ដោយសាររុក្ខជាតិនេះជួយរក្សាជាតិសំណើមនៅក្នុងខ្យល់ ហើយវាក៏ដូចជារុក្ខជាតិខាងលើទាំងពីរនេះដែរ ដែលវាអាចស្រូបយកសារធាតុពុលដូចជា សារធាតុ Formaldehyde ពីក្នុងខ្យល់ ដែលសារធាតុនេះមានផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រាសាទរបស់មនុស្ស។

4. ដើម លីលី (Peace Lily)
ដើម លីលី គឺជារុក្ខជាតិផ្កាដ៏អស្ចារ្យ ដោយវាអាចស្រូបយកសារធាតុពុលពីក្នុងខ្យល់បានច្រើនបំផុតក្នុងចំណោមរុក្ខជាតិដទៃទៀតដូចជា៖ សារធាតុ Xylene, ប៊េនហ្សែន, Ammonia, Formaldehyde និងសារធាតុ Ttrichloroethylene ជាដើម។ ម្យ៉ាងទៀតដើម្បីទទួលប្រសិទ្ធភាពខ្ពស់ពីរុក្ខជាតិបន្សុទ្ធខ្យល់នេះ អ្នកត្រូវប្រាកដថារុក្ខជាតិទាំងនេះមិនមានធូលីដីជាប់ស្លឹក។

5. ដើម Chinese Evergreen
រុក្ខជាតិនេះគឺងាយស្រួលដាំ និងដុះលូតលាស់លឿន ហើយក៏អាចរស់បានយូរ។ វាគឺជារុក្ខជាតិដ៏អស្ចារ្យក្នុងការស្រូបយកសារធាតុពុលដូចជា៖ សារធាតុ Formaldehyde ប៊េនហ្សែន និងកាបូនម៉ូណូអុកស៊ីត។

6. ដើម Golden Pothos
រុក្ខជាតិដែលដុះលូតលាស់ដ៏ឆាប់រហ័សនេះ គឺជាម៉ាស៊ីនសម្អាតខ្យល់ដ៏អស្ចារ្យមួយទៀត ដែលជួយលុបំបាត់ សារធាតុ ប៊េនហ្សែន, Formaldehyde, Toluene, Xylene និងកាបូនម៉ូណូអុកស៊ីត។

7. ដើម ឬស្សី ឬ (Bamboo Palm)
ដើម ឬស្សី វាមានរូបរាងខុសៗគ្នា ទៅតាមការរចនាម៉ូដ ដែលអ្នកមើលឃើញ លក់នៅតាមផ្សារទំនើប ឬកន្លែងលក់រុក្ខជាតិនានាពាសពេញទីក្រុងភ្នំពេញ។ ជាការពិតណាស់ ឬស្សី គឺជារុក្ខជាតិមួយប្រភេទ ដែលអ្នកគួរតែយកវាមកដាំនៅក្នុងផ្ទះ ព្រោះវាមិនត្រឹមតែធ្វើឲ្យផ្ទះ មានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនាំមកនូវសុខភាពល្អ ដោយសារវាអាចស្រូបយកសារធាតុពុលដូចជា៖ ប៊េនហ្សែន, Formaldehyde, អាសូតអុកស៊ីត និង Ttrichloroethylene ជាពិសេសវាជួយរក្សាកម្រិតជាតិសំណើមក្នុងផ្ទះនៅកំឡុងរដូវធ្លាក់ខ្យល់ផងដែរ។

8. ដើម Rubber plant
Rubber គឺជាប្រភេទរុក្ខជាតិមានស្លឹកធំ មានពណ៌បៃតងចាស់លាយពណ៌លឿង និងមានជាតិរលោង។ រុក្ខជាតិដ៏ល្អឥតខ្ជោះនេះ អាចជួយលុបបំបាត់សារធាតុពុល Formaldehyde កាបូនម៉ូណូអុកស៊ីត និង Ttrichloroethylene ពីក្នុងខ្យល់។ យ៉ាងណាមិញ រុក្ខជាតិនេះជាប្រភេទរុក្ខជាតិដែលមានជាតិជ័រ ដូច្នេះអ្នកគួរប្រយ័ត្នកុំឱ្យក្មេងតូចៗ និងសត្វចិញ្ចឹមប៉ះវា។ យកល្អអ្នកគួរជៀសវាងដាំនៅខាងក្នុងផ្ទះ តែគួរដាំនៅបរិវេណសួនច្បារមុខផ្ទះទើបជាការប្រសើរ។

9. ដើមប្រទាលកន្ទុយក្រពើ
ជាទូទៅយើងឃើញថា ប្រទាលកន្ទុយក្រពើ ត្រូវបានគេយកមកដាំនៅតាមផ្ទះ សម្រាប់លម្អ និងអាចយកវាធ្វើជាភេសជ្ជៈធម្មជាតិក្នុងការទទួលទាន ឬផ្សំជាគ្រឿងថែរក្សាសម្រស់ផ្សេងៗ។ យើងក៏ដឹងផងដែរថា ប្រទាលកន្ទុយក្រពើ ផ្តល់អត្ថប្រយោជន៍ក្នុងការព្យាបាលការរលាកកម្រិតស្រាល ឬ បញ្ហាស្បែកផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែក្រៅពីនេះ វាក៏ជារុក្ខជាតិដ៏ល្អមួយសម្រាប់ការសម្អាតខ្យល់ដ៏ល្អបំផុតផងដែរ។

10. ដើម ស្លឹកបេះដូង (Philodendron)
វាក៏ជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិទាំង 10 ដែលជួយបន្សុទ្ធខ្យល់ដ៏ល្អបំផុត។ ប៉ុន្តែបញ្ហាធំនៃរុក្ខជាតិនេះ គឺវាជារុក្ខជាតិមានជាតិពុល ដូច្នេះអ្នកត្រូវតែដាំឱ្យឆ្ងាយពីដៃកូនក្មេងតូចៗ និងសត្វចិញ្ចឹមនៅក្នុងផ្ទះរបស់អ្នក។

ប្រភព: wonderslist ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះ...

ថ្មីបំផុត! អគារភ្លោះ 62 ជាន់ ជិតអគារកាណាឌីយ៉ា នឹងបើកការដ្ឋាននៅថ្ងៃនេះហើយ

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

នៅរសៀលថ្ងៃទី 13 កុម្ភះ ថាអគារពាណិជ្ជកម្មចម្រុះ The Royal One វិនិយោគ ដោយក្រុហ៊ុន Royal Group Cambodia របស់អ្នកឧកញ៉ា គិត ម៉េង នឹងបើកការដ្ឋានសាងសង់នៅ...

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

Tomnerb.Com - YouTube Channel