ចូលចិត្តទំនើប

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មានរបៀប រៀបរយ និងសណ្តាប់ធ្នាប់ទៅតាមលំដាប់ថ្នាក់ រាប់ចាប់ពីពិដានផ្ទះ ដល់គ្រឿងសង្ហារឹម។ បើសិនអ្នក មានចំណូលចិត្តដ៏ពិសេសបែបនេះ អត្ថបទរបស់ ទំនើប ខាងក្រោមនេះពិតជាត្រូវចិត្តអ្នក។
London Apartment
ការច្នៃប្រឌិតម៉ូដជញ្ជាំងយកគំរូតាមសម្បក Walnut ត្រូវបានតុបតែងឡើងនៅក្នុងបន្ទប់ការិយាល័យមួយនៃអគារក្នុងទីក្រុងឡុងដ៍ ដែលជាស្នាដៃតុបតែងម៉ូដរបស់ក្រុមហ៊ុន Klassnik Corporation។ បន្ទប់នេះមានច្រកចេញចូល ដែលមានទម្រង់ពាក់កណ្តាលរង្វង់ ដ៏ប្លែក ដែលលេចធ្លោឡើងក្នុងរូបរាង ដូចជាផ្លូវបេតុងក្រោមដី នៅក្នុងបន្ទប់ទទួលភ្ញៀវ។

Home-workspace_home_decor_cambodia_tomnerb-02

Garden Pavilion
បន្ទប់សិក្សាមួយនេះលេចឡើង ក្នុងទីតាំងដ៏តូចនៃផ្នែកខាងក្រោយបង្អស់ នៃគេហដ្ឋានសង់ពីឈើក្នុងទីក្រុង Melbourne។ តុការិយាល័យលាតសន្ធឹងពេញផ្ទៃនៃជ្រុងជញ្ជាំង ដែលទទួលបបានពន្លឺពេញ លេញ និងអាចទស្សនាទេសភាពសួនច្បារ នៅខាងក្រៅបានទៀតផង។

Home-workspace_home_decor_cambodia_tomnerb-03
Trader Studio
ក្រុមហ៊ុន Carney Logan Burke របស់សហរដ្ឋអាមេរិក បានពង្រីកលំនៅដ្ឋាននៅក្នុងរដ្ឋ Wyoming មួយនេះ ដើម្បីផ្តល់ឱ្យអតិថិជននូវបន្ទប់ការងារមួយ ដែលមានលក្ខណៈបែបប្រជាជនក្នុង តំបន់។ ជញ្ជាំង Rammed-Earth និងពិដាន Copper-Pannelled ជួយបង្កើតជាបរិយាកាសដ៏កក់ក្តៅ និងធូរស្បើយនៅក្នុងផ្ទៃបន្ទប់ទាំងមូល។

Home-workspace_home_decor_cambodia_tomnerb-04
Birmingham House
បង្អួចរាងកោង ត្រូវបានបន្ថែមនៅផ្នែកខាងក្រោយ នៃគេហដ្ឋាននៅក្នុងទីក្រុង Birmingham ប្រទេស អង់គ្លេស ដើម្បីផ្តល់នូវទស្សនីយភាពពីជាន់ឡៅតឿ នៃបន្ទប់ការិយាល័យ។ ម្ចាស់គេហដ្ឋាន ដែលជា អ្នកនិពន្ធមួយរូប បានស្នើសុំឱ្យក្រុមហ៊ុន Intervention Architecture បង្កើតលំនៅដ្ឋានស្នាក់នៅមួយដែលមានពន្លឺគ្រប់គ្រាន់។

Home-workspace_home_decor_cambodia_tomnerb-05
Antwerp Penthouse
គេហដ្ឋានបែបការិយាល័យរបស់វិស្វករ Hans Verstuyft បានលាតសន្ធឹងនៅក្នុងអគារការិយាល័យ Antwerp ហើយមានបន្ថែមចន្លោះប្រហោង ជាមួយនឹងបន្ទប់ប្រជុំដោយផ្ទាល់មួយ។ វិស្វកររូបនេះបានបញ្ចប់ការតុបតែងផ្នែកខាងក្នុង ដោយប្រើប្រាស់បរិបទ Minimalist ជាមួយនឹងការប្រើពណ៌ស្រាលលើជញ្ជាំងក្នុងបរិវេណបន្ទប់ទាំងមូល។

Home-workspace_home_decor_cambodia_tomnerb-06
Oak Hill Park
ក្រុមហ៊ុន MWAI Architect បានលាបពណ៌គេហដ្ឋានបែបការិយាល័យមួយនេះ ក្នុងពណ៌ស និងបោះបង់ចោលការតុបតែងជាផ្នែកមួយនៃ Minimalist ដែលក្រុមហ៊ុនបានជួសជុលអគារសាងសង់ ឡើងក្នុងឆ្នាំ 1960 នៅក្នុងតំបន់ Hampstead ទីក្រុងឡុងដ៍។

Home-workspace_home_decor_cambodia_tomnerb-07
Tel Aviv Apartment
គេហដ្ឋានបែបការិយាល័យមួយនេះ ត្រូវបានបង្កើតឡើងដោយវិស្វករ Amir Navon និងអ្នកតុបតែង គេហដ្ឋាន Maayan Zusman។ វាមានទីតាំងនៅក្នុងប្រអប់កញ្ចក់ថ្លាមួយ ដែលផ្តល់នូវរូបភាពផ្ទៃបន្ទប់កាន់តែធំ នៅក្នុងអាផាតមិនទំហំ 70 ម៉ែត្រការ៉េ នៅក្នុងទីក្រុង Tel Aviv។ វាំងននអាចប្រើប្រាស់គ្របដណ្តប់ពេញផ្ទៃបន្ទប់ទាំងមូល ផ្តល់នូវបរិយាកាសឯកជន។

Home-workspace_home_decor_cambodia_tomnerb-08
Hong Kong Apartment
រូបមន្តតុបតែងដ៏សាមញ្ញ និងមានលក្ខណៈមិនទាន់សម្រេចមួយនេះ ត្រូវបានជ្រើសរើសសម្រាប់បន្ទប់ សិក្សាមួយនេះ ដោយក្រុមហ៊ុន MNB Design Studio។ វាបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ផ្តោតលើទីតាំងស្តុកសម្ភារៈ ដែលមានបំពាក់នៅក្នុងបន្ទប់ ដែលរួមបញ្ចូលទាំងតុ និងបង្អួចមើលឃើញទេសភាពនៅខាងក្រៅ នៃអគារកប់ពពកក្នុងទីក្រុងហុងកុង។

Home-workspace_home_decor_cambodia_tomnerb-09
London Garden Studio
បន្ទប់មួយនេះលេចឡើងជាមួយការតុបតែងពី Birchwood-Clad និងផ្ទៃឥដ្ឋធ្វើពីកៅស៊ូកែច្នៃឡើងវិញ។ គេហដ្ឋានបែបការិយាល័យមួយនេះ ជាផ្នែកមួយនៃបន្ទប់ផ្ទះសំណាក់ដ៏តូចមួយ។ សំណង់មួយនេះលាក់កំបាំងនៅផ្នែកខាងក្រោម នៃសួនច្បារនៃតំបន់ Surbiton ទីក្រុងឡុងដ៍ និងត្រូវបានរៀបចំតុបតែងត្រឹមពេលមួយសប្តាហ៍មុន នឹងប្រគល់ដល់ដៃម្ចាស់ផ្ទះ។

Home-workspace_home_decor_cambodia_tomnerb-010
Shanghai Apartment
ក្រុមហ៊ុន Atelier TAO+C បានប្រែក្លាយអាផាតមិនទំហំ 95 ម៉ែត្រការ៉េនៅក្នុងទីក្រុងស៊ាងហៃ ឱ្យទៅជាបន្ទប់សិក្សាដ៏ធំមួយ ដោយធ្វើការតំឡើងធ្នើសៀវភៅកម្ពស់ ពីបាតបន្ទប់ដល់ពិដាន ធ្វើពីឈើ Oak ព័ទ្ធជុំវិញបរិវេណផ្ទៃបន្ទប់ទាំងមូល។ ទីតាំងអានសៀវភៅដ៏ស្ងៀមស្ងាត់មួយ មានផ្តល់នូវទេសភាពពីជាន់ឡៅតឿ និងធ្វើដំណើរឡើងពីជាន់មួយទៅជាន់មួយទៀត ជាមួយនឹងជណ្តើរធ្វើពីថ្មម៉ាប។

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់សៀវភៅសម្រាប់គេហដ្ឋាន ដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកា...

ដឹងអត់! ពណ៌បន្ទប់ ក៏មានឥទ្ធិពល ដល់អារម្មណ៍របស់មនុស្សដែរ

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

ទោះបីជា អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់លាស់ អំពីទំនាក់ទំនងរវាងពណ៌ និងអារម្មណ៍របស់មនុស្សក្តី ប៉ុន្តែវាក៏នៅតែជាការពិត ដែលពណ៌អាចប៉ះពាល់ ដល់អារម្មណ៍របស់...

រឿងដ៏អស្ចារ្យ 15យ៉ាង ដែលបង្ហាញថា តំបន់អាស៊ីគឺជាពិភពលោកថ្មីមួយ!

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

ពិភពលោកទាំងមូល តែងតែមានការកោតសរសើរដល់ទ្វីបអាស៊ី ដែលមានស្ថាបត្យកម្មធម្មជាតិ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ លើសពីនេះ ប្រិយមិត្តអ្នកអានច្បាស់ជ...

ហុងស៊ុយ ជ្រើសរើសពណ៌ សម្រាប់លាប មាត់ទ្វារចូលគេហដ្ឋានដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Thursday, 03 Jan, 2019

មនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះមានភាពរីករាយ សុខភាពល្អ និងទទួលបានជោគជ័យ។ តាមក្បួនហុងស៊ុយ មាត់ទ្វារចូលខាងមុខ ត្រូវបានគេចាត់ទុកថ...

Tomnerb.Com - YouTube Channel