ចូលចិត្តទំនើប

មកស្គាល់ សណ្ឋាគារចម្លែកៗប្លែកភ្នែកទាំង 10 នៅជុំវិញពិភពលោកប្រចាំឆ្នាំ 2019 ឃើញហើយចង់ទៅស្នាក់នៅភ្លាម!

ដោយ: ភារុន 8 AM, Tuesday, 19 Mar, 2019

សណ្ឋាគារដ៏ល្អប្រណីត ប្លែកភ្នែក គួរឱ្យទាក់ទាញ ជាច្រើននៅជុំវិញពិភពលោក ទំនងជានរណាៗក៏ចង់ស្នាក់នៅដែរ។ ហើយ ទំនើប ក៏ជឿជាក់ថាសណ្ឋាគារ ដែលយើងបានរៀបរាប់ដូចខាងក្រោមនេះ ក៏នឹងធ្វើឱ្យប្រិយមិត្តអ្នកអានមួយចំនួនបានឃើញហើយ នឹងចាប់អារម្មណ៍ភ្លាមៗតែម្ដង។ អញ្ចឹងតោះ! ទៅមើលទាំងអស់គ្នាតិចមើល៍!
1. សណ្ឋាគារទឹកកក (Ice Hotel) ប្រទេសស៊ុយអែត
ប្រសិនបើអ្នកចូលចិត្តអាកាសធាតុត្រជាក់ សណ្ឋាគារនេះពិតជាសក្តិសមបំផុត។ តើអ្នកធ្លាប់ស្រមៃថា អ្នកកំពុងអង្គុយលើកៅអីទឹកកក ញុំាភេសជ្ជៈនៅក្នុងកែវធ្វើពីទឹកកក ឬគេងនៅលើគ្រែទឹកកកដូចនៅក្នុងរឿងដែរឬទេ? នៅទីនេះគឺពិតជាអាច ផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យទាំងអស់នេះដល់អ្នកបាន។


2. សណ្ឋាគារនៅក្នុងរីស៊ត Manta ប្រទេសតង់ហ្សានី
រីស៊ត Manta គឺជាកន្លែងដ៏គួរឱ្យទាក់ទាញបំផុត ដោយសារតែនៅទីនេះមានសណ្ឋាគារ ដែលមានរចនាបថ បន្ទប់ស្នាក់នៅ ស្ថិតនៅក្រោមទឹក និងមានជញ្ជាំងកញ្ចក់ថ្លាឆ្លុះ ដែលអនុញ្ញាតឱ្យអ្នកអាចមើលឃើញ សត្វត្រី និងសត្វក្រោមទឹកផ្សេងៗទៀតជាច្រើន។


3. សណ្ឋាគារក្រោមដី Sala Silvermine ប្រទេសស៊ុយអែត
សណ្ឋាគារ Sala Silvermine ស្ថិតនៅក្រោមដី 155ម៉ែត្រ ដែលសាងសង់ឡើងនៅក្នុងអណ្តូងរ៉ែ ប្រវត្តិសាស្រ្តមួយនៅប្រទេសស៊ុយអែត ជាហេតុដែលនៅទីនេះគ្មានសញ្ញាទូរស័ព្ទ ដូច្នេះអ្នកមិនអាចប្រើប្រាស់ទូរស័ព្ទបានទេ។

4. សណ្ឋាគារបែបផ្សងព្រេង Skylodge ប្រទេសប៉េរូ
បន្ទប់ស្នាក់នៅនៃសណ្ឋាគារនេះត្រូវបានសាងសង់ឡើងនៅតាមជ្រលងភ្នំដ៏ពិសិដ្ឋ ដែលមានកម្ពស់ 440ម៉ែត្រពីដី។ ទិដ្ឋភាពដែលអ្នកទទួលបានពីបន្ទប់ស្នាក់នៅកញ្ចក់ គឺពិតជាអស្ចារ្យខ្លាំងណាស់។

5. សណ្ឋាគារ Rangali កោះម៉ាល់ឌីវ
បន្ទប់សណ្ឋាគារនេះ គឺត្រូវបានគេសាងសង់ឡើងនៅក្រោមសមុទ្រ ហើយបង្អួច និងពិដាននៃបន្ទប់ គឺធ្វើពីកញ្ចក់ ដែលអនុញ្ញាតឱ្យអ្នកមើលឃើញទេសភាពនៅក្រោមសមុទ្រដ៏គួរឱ្យទាក់ទាញនេះ។ លើសពីនេះវាក៏ផ្តល់បទពិសោធន៍នៃការគេងលើគ្រែបណ្តើរ ទស្សនាទិដ្ឋភាពក្រោមសមុទ្របណ្តើរផងដែរ។

6. សណ្ឋាគារនៅក្នុងសួននៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី
សម្រាប់អ្នកដែលចូលចិត្តធម្មជាតិព្រៃភ្នំ សណ្ឋាគារនៅក្នុងសួននៃកោះបាលីនេះ ពិតជាមិនធ្វើឱ្យអ្នកខកបំណងឡើយ។ អាងហែលទឹកនៅទីនេះ គឺស្រស់ស្អាតបំផុត លើសពីនេះនៅពេលអ្នកបានហែលទឹកនៅក្នុងអាងនេះ ហាក់បីដូចជាកំពុងលេងទឹកនៅកណ្តាលព្រៃភ្នំ ដែលមានធម្មជាតិដ៏ស្រស់បំព្រង។

7. សណ្ឋាគារ Tu Tu’ Tun រដ្ឋ Oregon សហរដ្ឋអាមេរិក
ប្រសិនបើអ្នកកំពុងស្វែងរក កន្លែងដ៏ល្អឥតខ្ជោះសម្រាប់សម្រាកលម្ហែកាយ និងបន្ធូរអារម្មណ៍ សណ្ឋាគារ Tu Tu’ Tun ដែលស្ថិតនៅលើច្រាំងទន្លេ Rogue គឺសក្តិសមបំផុត ម្យ៉ាងទៀតជាមួយនឹងទេសភាពនៅជុំវិញកន្លែងនេះ គឺមានភាពស្រស់ស្អាតដ៏មិនគួរឱ្យចង់ជឿថាពិតជាមានកន្លែងនេះមែន។

8. សណ្ឋាគារនៅក្នុងរីស៊ត Kakslauttanen Arctic ប្រទេសហ្វាំងឡង់
ការទស្សនាពន្លឺនៅតំបន់ប៉ូលខាងជើង គឺមិនមែនកន្លែងណាសុទ្ធតែអាចមើលឃើញ ដូចជានៅក្នុងរីស៊ត Kakslauttanen Arctic នេះទេ។ ប្រសិនបើអ្នកមកកម្សាន្តនៅទីនេះនៅរដូវរងារ អ្នកនឹងអាចរីករាយជាមួយនឹងការជិះម៉ូតូទឹកកក ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ ដូចជាលោកតាសាន់តាក្លូស ជិះលើសត្វរមាំង លើសពីនេះអ្នកក៏អាចស្ទូចត្រី ពីបឹងទឹកកកដ៏ធំនៅទីនេះផងដែរ។

9. សណ្ឋាគារនៅក្នុងរីស៊ត Ladera ប្រទេស St. Lucia
ប្រសិនបើអ្នកចូលចិត្ត ការផ្សងព្រេងនៅក្នុងព្រៃស្រោង និងចូលចិត្តទស្សនាឆ្នេរសមុទ្រ Caribbean ដ៏ស្រស់ស្អាត ដែលជាកន្លែងមន្តអាគម ដូចនៅក្នុងសុបិន្ត គឹមានតែនៅក្នុងសណ្ឋាគារនៃរីស៊ត Ladera នេះទេ ដែលអាចផ្តល់ជូនដល់អ្នកបាន។

10. សណ្ឋាគារ Bambu Indah កោះបាលី ប្រទេសឥណ្ឌូនេស៊ី
បន្ទប់ស្នាក់នៅនៃសណ្ឋាគារ គឺត្រូវបានគេសាងសង់ឡើងនៅលើស្រះទឹក ហើយកម្រាលកញ្ចក់នៅក្រោមគ្រែនៃបន្ទប់គេង ក៏នឹងធ្វើឱ្យអ្នកមានអារម្មណ៍រំភើប ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភទេ កម្រាលកញ្ចក់នេះវាមិនបែកឡើយ ពីព្រោះបច្ចេកទេសនៃការសាងសង់គឺមានកម្រិតខ្ពស់បំផុត។

ប្រភព: brightside ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង...

Tomnerb.Com - YouTube Channel