ចូលចិត្តទំនើប

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន
មានច្រើនពេក ដែលអ្នកអាចនឹងមិនដឹងថាមួយណាជាអ្វីដែលអ្នកត្រូវការបំផុត។ ចង់ស្វែងយល់ពីចម្លើយ សូមអានអត្ថបទខាងក្រោមនេះ។

ម៉ាស៊ីនបូមធូលី
ឥដ្ឋនៅក្នុងគេហដ្ឋានជាកន្លែងដែលងាយនឹងរងភាពកង្វក់ជាងគេ ជាពិសេសសម្រាប់ផ្ទះដែលមានសមាជិកច្រើន ឬមានសត្វចិញ្ចឹម។ ដូច្នេះម៉ាស៊ីន
បូមធូលីពិតជាចាំបាច់សម្រាប់អ្នក។ វាពិតជាកត្តាដ៏សំខាន់ក្នុងការជ្រើសទិញម៉ាស៊ីនបូមធូលី ស្របតាមអ្វីដែលអ្នកត្រូវការ។ បើសិនជាអ្នកនៅលីវ
អ្នកគួរជ្រើសយកម៉ាស៊ីនតូចល្មម មានតម្លៃសមរម្យ និងមានមុខងារច្រើន។ បើសិនជាផ្ទះរបស់អ្នកមានក្មេង ឬសត្វចិញ្ចឹម អ្នកគួរជ្រើសយកជម្រើស
ដែលធន់នឹងប្រើប្រាស់បានជាប្រចាំ។ ចុះបើសិនេះផ្ទះអ្នកគ្មានកម្រាលព្រំ? គ្មានបញ្ហានោះទេ។ អ្នកគួរស្វែងយកជម្រើសផ្សេងដូចជាអំបោស
ធុងសម្រាម និងដងជូត ដែលជាតម្រូវការជាមូលដ្ឋាន។ វាពិតជាប្រសើរនៅពេលផ្ទះរបស់អ្នកត្រូវបានសម្អាតយ៉ាងស្អាត ធ្វើឱ្យអ្នកកាន់តែមានផាសុកភាព។

សម្ភារៈផ្ទះបាយសំខាន់ៗ
នេះជាកន្លែងដ៏សកម្មជាងគេនៅក្នុងគេហដ្ឋាន ហើយអ្នកត្រូវការសម្ភារៈចាំបាច់មួយចំនួនសម្រាប់ចម្អិនអាហារ ដែលអាចជួយកាត់បន្ថយការ
ញ៉ាំអាហារនៅខាងក្រៅ។ អ្នកគួរចាប់ផ្តើមពីសម្ភារៈជាមូលដ្ឋាន ជាមួយនឹងគម្រោងនៃការប្រើប្រាស់។ អ្នកអាចចាប់ផ្តើមពីស្លាបព្រា វែក
ឧបករណ៍គាស់គម្របដប កាំបិតចិតសម្បកផ្លែឈើ និងកន្រ្តៃជាដើម។ ចំណុចសំខាន់មួយទៀតអ្នកគួរប៉ាន់ប្រមាណពីទំហំស្លាបព្រា
និងពែងទឹកផងដែរ។

ឈុតកាំបិត
កាំបិតគឺជាឆ្អឹងខ្នងនៅក្នុងផ្ទះបាយ ហើយអ្នកគួរមានវាទាំងឈុតតែម្តង។ តែអ្នកក៏អាចផ្តោតតែកាំបិតណាមួយដែលចាំបាច់ក៏បានដែរ។
ការជ្រើសយកកាំបិតដែលមានគុណភាពខ្ពស់ ជួយសន្សំសំចៃថវិកា និងប្រើប្រាស់បានយូរ។ អ្នកក៏គួរមានជ្រុញមួយដែរ។ ក្នុងទីផ្សារមាន
ជម្រើសជ្រុញជាច្រើន តែអ្នកគួរផ្តោតលើទំហំ សំខាន់ជាងគេ។

ខ្ទះ និង ឆ្នាំង
អ្នកក៏មានតម្រូវការ ខ្ទះ និងឆ្នាំងជាចាំបាច់ផងដែរសម្រាប់ការចម្អិនអាហារ។ អ្នកអាចសំចៃថវិកា ដោយទិញយកឈុតចានឆ្នាំង ដែលចាំបាច់
និងប្រើប្រាស់ញឹកញាប់។ អ្នកគួរមានខ្ទះឆា ទំហំ 12 inch និង 6 inch ក៏ដូចជាខ្ទះ Saucepan ទំហំ 2 quart ផងដែរ។ គម្របក៏សំខាន់ផងដែរ
ដូច្នេះអ្នកគួរជ្រើសយកខ្ទះដែលមានគម្របស្រាប់។ ចានដែលអាចប្រើប្រាស់សម្រាប់ដុតនំ ចានលាយម្សៅ ម៉ាស៊ីនក្រឡុក ក៏សំខាន់ដែរ។
បើទោះជាអ្នកមិនត្រូវការដុតនំ ក៏អ្នកអាចប្រើប្រាស់សម្រាប់មុខម្ហូបដទៃដែរ។ ចំណុចសំខាន់ត្រូវជ្រើសយកប្រភេទខ្ទះ ឆ្នាំង ដែលមិនជាប់ស្អិត។

ចាន កែវ
ចាន ស្លាបព្រា កែវ សុទ្ធសឹងជាសម្ភារៈចាំបាច់។ អ្នកគួរចាប់ផ្តើមពីចាន ឬកែវដែលប្រើប្រាស់ចាំបាច់ និងញឹកញាប់ ហើយសមស្របនឹងថវិកា។
អ្នកក៏គួរពិចារណាទិញពែងតែ ពែងកាហ្វេ សម្រាប់ដាក់ភេសជ្ជៈក្តៅដែរ។

ម៉ាស៊ីនតូចៗ
អ្នកអាចបន្ថែមម៉ាស៊ីន ឬឧបករណ៍ចាំបាច់មួយចំនួននៅក្នុងគេហដ្ឋាន មានដូចជាម៉ាស៊ីនឆុង កាហ្វេ ម៉ាស៊ីនអាំងនំប៉័ង ម៉ាស៊ីនកិន ឬក្រឡុក
និង Microwave។ អ្នកត្រូវចងចាំថា ទំហំរបស់សម្ភារៈទាំងនោះសមស្របនឹងទំហំផ្ទះបាយ និងការប្រើប្រាស់ចាំបាច់។

ទំហំកន្លែងដាក់សម្ភារៈ
ជាទូទៅគេហដ្ឋានដំបូងតែងមានទំហំតូច ហើយអ្នកត្រូវបែងចែកទីតាំងដាក់សម្ភារៈដោយភាពវៃឆ្លាតបំផុត។ អ្នកត្រូវស្វែងរកដំណោះស្រាយ
ធ្វើឱ្យផ្ទះមានរបៀប និងរៀបរយ។ នៅក្នុងផ្ទះបាយអ្នកគួរមានប្រអប់ដាក់អាហារសល់ ជៀសវាងចាក់វាចោល។ អ្នកក៏ត្រូវរៀបចំទូរខោអាវឱ្យបានស្អាត
ជាមួយការជ្រើសយកធ្នើ និងទំពក់បានត្រឹមត្រូវ។

សម្ភារៈបោកគក់
អ្នកគួរមានកន្រ្តកដាក់សម្លៀកបំពាក់ប្រឡាក់ ព្រមជាមួយសាប៊ូបោកគក់ ទឹកបន្ទន់ និងក្រណាត់សម្ងួត (Dryer Sheets)។ បើសិនជាសម្លៀកបំពាក់
របស់អ្នកត្រូវការអ៊ុតជាប្រចាំ អ្នកគួរមានជើងសម្រាប់អ៊ុត និងឆ្នាំងអ៊ុត។

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

ការតុបតែង គេហដ្ឋានកំពូលទាំង 10

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញនូវស្នាដៃតុបតែងគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 10 ម៉ូដ នៅក្នុងឆ្នាំ 2017 សម្រាប់ជាគំនិតថ្មីៗ បន្ថែមដល់ការតុបតែងគេហដ្ឋានរបស...

មិនធម្មតា! គម្រោងធំៗទាំងនេះ នឹងធ្វើឱ្យខេត្តកំពត ក្លាយជាតំបន់អភិវឌ្ឍន៍ថ្មី

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

បន្ទាប់ពីខេត្តព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តកំពត ដែលស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជាយើង ក៏បាននឹងកំពុង ទទួលការបោះទុនវិនិយោគយ៉ាងច្រើន នៅប៉ុន្មានឆ្នាំចុងក...

ម៉ូដរានហាលគេហដ្ឋាន ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

រានហាលជាទីកន្លែង សម្រាប់បំពេញសោភណ្ឌភាពដ៏ស្រស់ស្អាត នៅក្នុងគេហដ្ឋាន។ បើអ្នកចង់បាន គេហដ្ឋានដែលមានរានហាលដ៏ស្រស់ស្អាត និងទាក់ទាញ សូមពិចារណាលើគំរូម៉ូដរា...

Tomnerb.Com - YouTube Channel