ចូលចិត្តទំនើប

ហុងស៊ុយ ជ្រើសរើសពណ៌ សម្រាប់លាប មាត់ទ្វារចូលគេហដ្ឋានដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Thursday, 03 Jan, 2019

មនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះមានភាពរីករាយ សុខភាពល្អ និងទទួលបានជោគជ័យ។ តាមក្បួនហុងស៊ុយ មាត់ទ្វារចូលខាងមុខ ត្រូវបានគេចាត់ទុកថាជា មាត់ជី (Mouth of Chi)។ អ្វីគ្រប់យ៉ាងដែលចូលមកក្នុងផ្ទះរបស់អ្នក គឺត្រូវតែចូលតាមមាត់ទ្វារនេះ ហើយវានាំមកនូវទាំងថាមពលវិជ្ជមាន និងអវិជ្ជមាន ចូលមកខាងក្នុងផ្ទះរបស់ អ្នក។ យោងតាមក្បួនហុងស៊ុយតាំងពីបូរាណមក បើចង់ឱ្យផ្ទះមានថាមពលវិជ្ជមានច្រើន គឺត្រូវជ្រើសរើសពណ៌ដ៏ល្អបំផុត សម្រប់លាបនៅលើមាត់ទ្វារចូល។ ជាពិសេសការលាបពណ៌ ត្រូវផ្អែកទៅលើទិសដៅត្រីវិស័យនៃផ្ទៃខាងមុខរបស់មាត់ទ្វារចូល ជាមួយនឹងសមាសធាតុ នៃក្បួនហុងស៊ុយរបស់មាត់ទ្វារចូល។
សម្រាប់ទិសដៅហុងស៊ុយនីមួយៗ និងធាតុដែលពាក់ព័ន្ធ អ្នកអាចជ្រើសរើសលាប មួយពណ៌ ឬ ពណ៌លាយបញ្ចូលគ្នា។ ចំពោះពណ៌តែមួយ គឺត្រូវផ្សារភ្ជាប់ទៅនឹងធាតុរបស់វា ឧទាហរណ៍៖ ទិសខាងកើតគឺជាឈើ ហើយពណ៌ឈើអាចជាពណ៌បៃតង និងពណ៌ត្នោត។ ចំណែកពណ៌លាយវិញ ត្រូវបានផ្អែកលើធាតុដែល បង្កើត, គាំទ្រ, ឬ ចិញ្ចឹម ដែលបានមកពី ការគ្រប់គ្រងធាតុផ្សំនៃទិស ឧទាហរណ៍៖ ធាតុផ្សំនៃឈើ គឺទឹក ដូច្នេះអ្នកប្រើពណ៌សម្រាប់ធាតុទឹកមកប្រើ ដូចជា៖ពណ៌ខ្មៅ ខៀវ និងស្វាយ។
ដើម្បីកំណត់ទិសដៅត្រីវិស័យមាត់ទ្វារចូល អ្នកអាចប្រើឧបករណ៍ត្រីវិស័យម៉ាញេទិចបែបប្រពៃណី ប៉ុន្តែវាកាន់តែងាយស្រួល នោះគឺការប្រើកម្មវិធីត្រីវិស័យនៅក្នុងស្មាតហ្វូនរបស់អ្នក ដោយអ្នកគ្រាន់តែបើកកម្មវិធីត្រីវិស័យ និងដាក់គែមបាតនៃទូរស័ព្ទស្មាតហ្វូនរបស់អ្នក ផ្ទុយនឹងមាត់ទ្វារ នោះអ្នកនឹងឃើញមានចំនួនលេខលោតចេញមក ដែលបង្ហាញជាមួយនឹងនិមិត្តសញ្ញាជា ដឺក្រ ដែលនេះនឹងបង្ហាញនូវទិសដៅច្បាស់លាស់របស់មាត់ទ្វាររបស់អ្នក ឧទាហរណ៍៖ 0ដឺក្រេ គឺជាទិសខាងជើង ហើយ 180 ដឺក្រេ គឺជាទិសខាងត្បូងជាដើម។
ដើម្បីឱ្យការលាបពណ៌មាត់ទ្វារចូល ត្រូវតាមក្បួនហុងស៊ុយ សូមអានអត្ថបទខាងក្រោម៖
• ទិសខាងកើតគឺធាតុឈើ ដូច្នេះប្រសិនបើទ្វារខាងមុខរបស់អ្នកកំពុងប្រឈមមុខនឹងទិសខាងកើត ជាមួយនឹងទិសត្រីវិស័យ 67.5 ទៅ 112.5 ដឺក្រេ ជម្រើសដ៏ល្អបំផុតរបស់អ្នកគឺពណ៌ធាតុឈើរួមមាន ពណ៌បៃតង ពណ៌ត្នោត និងពណ៌ឈើ។ ម្យ៉ាងទៀតអ្នកក៏អាចលាបពណ៌តាមធាតុផ្សំរបស់ធាតុឈើ គឺធាតុទឹក ដែលមានពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ស្វាយ។

• ទិសអាគ្នេយ៍មានចាប់ពី 112.5 ទៅ 157.5 ដឺក្រេ។ ជម្រើសពណ៌ សម្រាប់ទ្វារខាងមុខ នៅភាគអាគ្នេយ៍ គឺ ស្រដៀងនឹងទ្វារដែលឆ្ពោះទៅទិសខាងកើតដែរ ដោយសារតែវាមានសមាសធាតុហុងស៊ុយដូចគ្នា ដូច្នេះពណ៌សម្រាប់ធាតុឈើ គឺអ្នកអាចប្រើដូចគ្នា។ ធាតុទឹក និងធាតុដី ក៏នាំមកនូវថាមពលល្អសម្រាប់ទិសអាគ្នេយ៍នេះផងដែរ។ ដូច្នេះពណ៌ដ៏ល្អបំផុតនោះគឺ ពណ៌ខៀវ ខ្មៅ លឿងខ្ចី និងពណ៌ដី។
• ទិសខាងត្បូង (ទិសដៅត្រីវិស័យពី 157.5 ទៅ 202.5 ដឺក្រេ) គឺជាទិសតែមួយគត់ដែលមានធាតុផ្សំជាធាតុភ្លើង ដូច្នេះពណ៌នៃធាតុភ្លើងច្បាស់ណាស់គឺពណ៌ក្រហម ប៉ុន្តែអ្នកក៏អាចប្រើពណ៌លឿង ស្វាយ ទឹកក្រូច ផ្កាឈូក ពណ៌ស្វាយបែកក្រហម ពណ៌ផ្កាថ្ម និងពណ៌ដែលទាក់ទងទៅនឹងធាតុឈើដូចជា៖ ពណ៌បៃតង ត្នោត និងពណ៌ឈើ។

• ថាមពលហុងស៊ុយ ដែលភ្ជាប់ទៅនឹងមាត់ទ្វារនៅទិសនិរតី (ទិសដៅត្រីវិស័យ 202.5 ទៅ 247.5 ដឺក្រេ) គឺជាថាមពលមាតា ឬក៏ថាមពលនៃក្តីស្រឡាញ់។ ដូច្នេះពណ៌ដ៏ល្អបំផុតនោះគឺ ពណ៌លឿងខ្ចី ពណ៌លឿងដីខ្សាច់ ពណ៌ដីឥដ្ឋ និងពណ៌ទាក់ទងនឹងធាតុភ្លើង (ពណ៌ក្រហម លឿង ស្វាយ ទឹកក្រូច ផ្កាឈូក និងពណ៌ផ្កាថ្ម)។

• ចំពោះមាត់ទ្វារបែរទៅទិសខាងលិច ដែលមានទិសត្រីវិស័យ 247.5 ទៅ 292.5 ដឺក្រេ អ្នកអាចប្រើពណ៌នៃធាតុរបស់លោហៈដូចជា៖ ពណ៌ស ពណ៌ប្រផេះ ពណ៌លោហៈធាតុ ពណ៌ដី ពណ៌លឿងខ្ចី ពណ៌លឿងដីខ្សាច់ និងពណ៌ដីឥដ្ឋ។
• មាត់ទ្វារខាងមុខ ភាគពាយព្យមានទិសត្រីវិស័យពី 292.5 ដល់ 337.5 ដឺក្រេ។ វាមានជម្រើសពណ៌ល្អឥតខ្ចោះដូចគ្នា ទៅនឹងទ្វារដែលនៅទិសខាងលិចដែរ ព្រោះទិសដៅទាំងពីរនេះចែករំលែកធាតុហុងស៊ុយដូចគ្នាគឺធាតុលោហៈ ដូច្នេះពណ៌ដ៏ល្អបំផុតរួមមាន៖ ពណ៌ស ពណ៌ប្រផេះ ពណ៌លោហៈធាតុ ពណ៌ដី ពណ៌លឿងខ្ចី ពណ៌លឿងដីខ្សាច់ និងពណ៌ដីឥដ្ឋ។
• មាត់ទ្វារទិសខាងជើងមានទិសត្រីវិស័យពី 337.5 ដល់ 22.5 ដឺក្រេ និងជាទិសដៅតែមួយនៃធាតុហុងស៊ុយនៃធាតុទឹក ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់មាត់ទ្វារនេះគឺពណ៌នៃធាតុទឹក ដែលរួមមាន៖ ពណ៌ខៀវ ខ្មៅ ពណ៌ស ប្រផេះ ពណ៌លោហៈធាតុ និងពណ៌ដី។
• មាត់ទ្វារខាងកើត គឺប្រឈមមុខនឹងការបើកទៅ ជាមួយនឹងថាមពលនៃការរីកចម្រើនខាងផ្លូវវិញ្ញាណ និងការដាំដុះ។ ទិសត្រីវិស័យរបស់វាគឺ 22,5 ទៅ 67,5 ដឺក្រេ ហើយធាតុហុងស៊ុយរបស់វាគឺផែនដី។ ពណ៌សម្រាប់ធាតុដីមានដូចជា៖ ពណ៌លឿងខ្ចី ពណ៌លឿងដីខ្សាច់ ពណ៌ដីឥដ្ឋ និងពណ៌ទាក់ទងនឹងធាតុភ្លើង (ពណ៌ក្រហម លឿង ស្វាយ ទឹកក្រូច ផ្កាឈូក និងពណ៌ផ្កាថ្ម)។

ប្រភព: thespruce ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

តិចនិចរៀបចំបន្ទប់តូច ឱ្យមើលទៅធំទូលាយ និងមានផាសុកភាព

ដោយ: ភារុន 4 PM, Wednesday, 03 Apr, 2019

នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើង ដែលជាហេតុផលធ្វើឱ្យ ការសាងសង់លំនៅដ្ឋាន ត្រូវបានរចនាឡើងទៅជាផ្ទះ មានទំហំតូច ដូចជា ផ្ទះល...

មកស្គាល់ ផ្ទះចល័តតូចច្រឡឹង តែទំនើបស័ក្តិសមបំផុត សម្រាប់រមណីយដ្ឋាន

ដោយ: ភារុន 8 AM, Saturday, 09 Feb, 2019

ផ្ទះចល័តតូចដ៏ទំនើបនេះ គឺស័ក្តិសមបំផុតសម្រាប់រមណីយដ្ឋាន សណ្ឋាគារ ឬផ្ទះស្នាក់លំហែរកាយតូច/ធំ មិនថានៅតាមកោះ ឬលើភ្នំ មាត់ស្ទឹង ក្នុងចំការ គឺអាចរៀបចំបានយ...

មកស្គាល់ គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 9 AM, Saturday, 19 Jan, 2019

ប្រសិនបើអំពូល LED របស់ឧបរណ៍ប្រើប្រាស់របស់អ្នក មានពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំងនៅពេលយប់ និងកំពុងរារាំងដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកនោះ។ តើអ្នកនៅទ្រាំដល...

Tomnerb.Com - YouTube Channel