ចូលចិត្តទំនើប

ហុងស៊ុយរៀបចំបន្ទប់គេង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការរៀបចំផ្ទះសម្បែង ក៏ត្រូវមានចំណែកនៃការរៀបក្បួនហុងស៊ុយផងដែរ ព្រោះមនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះ
មានភាពរីករាយ សុខភាពល្អ និងជោគជ័យ។ បន្ទប់ ជាផ្នែកមួយដ៏សំខាន់នៅក្នុងក្បួនហុងស៊ុយ។ ដើម្បីឱ្យបន្ទប់គេងរបស់អ្នករៀបចំត្រូវតាម
ក្បួនហុងស៊ុយ សូមអានអត្ថបទខាងក្រោម។

រៀបគ្រែគេងឆ្ងាយពីទ្វារ
អ្នកគួររៀបគ្រែគេងឱ្យស្ថិតនៅឆ្ងាយពីទ្វារ តែបែរមុខមកទ្វារ។ វាជួយឱ្យអ្នកស្ថិតនៅឆ្ងាយពីសកម្មភាព និងភាពអ៊ូអរនៅខាងក្រៅ។ ប៉ុន្តែអ្វីដែលកាន់
តែសំខាន់គឺ ទីតាំងគ្រែ និងទិសដៅរបស់វាជួយត្រូវបានគេជឿថានឹងជួយផ្តល់ពន្យារអាយុរបស់អ្នក ខណៈដែលអ្នកកំពុងគេង។

រៀបចំគ្រែនៅខុសពីគន្លងទ្វារ
នៅពេលអ្នកអាចមើលឃើញទ្វារបន្ទប់គេងពីលើគ្រែរបស់អ្នក វានឹងជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់សុខ ព្រោះអ្នកអាចមើលឃើញមនុស្សចេញចូល
ក្នុងបន្ទប់ និងអាចប្រតិកម្មតបតទាន់ពេលវេលា។ជាទូទៅ តាមក្បួនហុងស៊ុយ គ្រែគេងគួរដាក់នៅជ្រុងបន្ទប់ ដែលស្ថិតនៅកែងនឹងទ្វារបន្ទប់។
វានឹងជួយឱ្យអ្នកគេងលក់ស្រួល និងសម្រាកដោយសុវត្ថិភាព។

ដាក់ក្បាលគ្រែទល់នឹងជញ្ជាំង
ជញ្ជាំងរឹងមាំជួយគាំទ្រដល់ក្បាលគ្រែ ដែលជួយអ្នកឱ្យមានអារម្មណ៍សុវត្ថិភាព និងមិនងាយរងគ្រោះ។ បើសិនជាអ្នកមិនអាចធ្វើបាន អ្នកអាច
ប្រើប្រាស់អ្វីផ្សេងមកជំនួស។ អ្នកអាចប្រើរនាំងដែលអាចបត់បាន ឬអ្វីដែលស្រដៀងនឹងជញ្ជាំងមកតាំងពីក្រោយគ្រែ។

ជៀសវាងប្រើរបាំងចុងជើង
វាត្រូវបានគេគិតថាជារនាំងឃាំងលំហូរថាមពល Qi។ ប៉ុន្តែបើសិនជាបន្ទប់គេងរបស់អ្នកមានគ្រែ ដែលដាក់ឆ្ពោះទៅមាត់ទ្វារ ដែលជាទីតាំង
មរណៈ ដែលត្រូវជៀសវាងដាច់ខាត អ្នកអាចប្រើរបាំងចុងជើងគ្រែ ដែលអាចជួយការពារការស្រូបយកថាមពលជីវិត។

កុំដាក់គ្រែនៅក្រោមបង្អួច
នៅពេលអ្នកគេងនៅក្រោមបង្អួច ថាមពល Qi ផ្ទាល់ខ្លួននឹងចុះខ្សោយ និងថយចុះខ្លាំង។ នេះដោយសារថាមពលរត់ចេញក្រៅតាមបង្អួច ជំនួសឱ្យការការពារជុំវិញខ្លួនអ្នកខណៈដែលអ្នកកំពុងស្ថិតនៅលើគ្រែ។

គ្រែគេងមានកម្ពស់សមល្មម
កម្ពស់គ្រែជាក់លាក់ គឺអាស្រ័យលើរាងកាយរបស់អ្នក។ ផ្នែកខ្ពស់ជាងគេនៃពូកគួរស្ថិតនៅកម្ពស់ពាក់កណ្តាលភ្លៅ។ នៅត្រង់កម្ពស់នេះអ្នកមិន
ចាំបាច់អោន ឬតោងឡើងលើគ្រែឡើយ។

គ្រែដែលគ្មានអ្វីនៅពីក្រោម
ក្បួនរៀបចំបន្ទប់គេងគឺមានគោលដៅស្វែងរកទីតាំងលំហូរថាមពលជុំវិញគ្រែគេង រាប់ទាំងក្រោមគ្រែផងដែរ។ ដូច្នេះគ្រែគេងរបស់អ្នកត្រូវមាន
កម្ពស់ខ្ពស់ផុតពីដី ហើយមិនមានអ្វីនៅពីក្រោមគ្រែ។ ប្រើក្បាលគ្រែធ្វើពីឈើ ឬពូក ក្បាលគ្រែធ្វើពីឈើ តំណាងឱ្យភាពរឹងមាំ។ កម្លាំង និងការគាំទ្រ
ដែលផ្តល់ទៅកាន់ក្បាលរបស់អ្នក គឺធានាយ៉ាងពិតប្រាកដ។ ធាតុឈើ ផ្តល់នូវកម្លាំងពីធម្មជាតិ និងការគាំទ្រពីធាតុដី។ អ្នកក៏មានជម្រើសពូក
ជំនួសឈើដែរ។ វាមានភាពរឹង ប៉ុន្តែផ្តល់នូវការគាំទ្រ និងភាពទន់ជាងឈើ។ ក្បាលរបស់អ្នកត្រូវការពារ និងការគាំទ្រ ដែលក្បាលគ្រែរឹងមាំមួយ
អាចផ្តល់ឱ្យ មិនត្រឹមតែផ្តល់ការគាំទ្រលើក្បាលខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយដល់ស្មារតី អារម្មណ៍ និងវិញ្ញាណ។

ការប្រើប្រាស់ពូក
មនុស្សភាគច្រើនប្រើប្រាស់ពេលវេលាបីភាគសម្រាប់គេ។ បើសិនការគេងត្រូវរំខាន និងមិនមានផាសុកភាព វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព
របស់អ្នក។ តាមក្បួន អ្នកត្រូវទិញពូកថ្មី ពីព្រោះពូកដែលប្រើហើយម្តង អាចនាំមកជាមួយនូវមេរោគ និងថាមពលអវិជ្ជមាន។

សល់ចន្លោះសងខាងគ្រែ
អ្នកមិនត្រឹមរុញគ្រែផ្អឹបនឹងជញ្ជាំងទេ។ អ្នកត្រូវដាក់គ្រែចំទីតាំងដែលអ្នកអាចឡើងចុះគ្រែទាំងសងខាង។ នេះក៏ជួយឱ្យថាមពលវិជ្ជមានរត់ជុំវិញគ្រែផងដែរ។ បើសិនជាផ្នែកម្ខាងនៃគ្រែត្រូវបានរាំងខ្ទប់ដោយជញ្ជាំង អាចជាសញ្ញានៃទំនាក់ទំនងមិនល្អ សម្រាប់អ្នកដែលគេងនៅខាងជញ្ជាំង។

ប្រើប្រាស់តុរាងកោង
តាមក្បួននិយាយថា តុរាងជ្រុង ឬមានជ្រុងរឹង គួរត្រូវជៀសវាង។ អ្នកគួរប្រើប្រាស់តុមានគែមកោង ដើម្បីសម្រួលចរន្តថាមពលវិជ្ជមាន។
ជ្រុងរឹង ត្រូវបានចាត់ទុកថាដូចជាព្រួញពិស ដែលបាញ់ថាមពលអវិជ្ជមានតម្រង់មករកកន្លែងដែលវាចង្អុល។

ប្រភព: homedit ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មា...

វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្...

ម៉ូដជណ្តើរ សម្រាប់ទីតាំងតូចចង្អៀត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

នៅពេលដែលអ្នករស់នៅ ក្នុងគេហដ្ឋានតូចមួយ ជណ្តើរជាវត្ថុមួយដ៏ទើសទែង ដែលអ្នកចង់យកវាចេញ ប៉ុន្តែអ្នកនៅត្រូវការវា ដើម្បីឡើងទៅជាន់ខាងលើ។ អញ្ចឹងអ្នកគួរធ្វើដូច...

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Gree...

Tomnerb.Com - YouTube Channel