ចូលចិត្តទំនើប

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយចំនួនបានរួចផុតពីការបំផ្លិចបំផ្លាញនេះ និង បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះផងដែរ។ អគារដែលសេសសល់ទាំងនេះបានក្លាយជាកំណប់ទ្រព្យដ៏អស្ចារ្យនៃស្ថាបត្យកម្មនៃប្រទេសកម្ពុជា។ ខាងក្រោមនេះជាសា្ថបត្យកម្មដ៏ល្អបំផុតទាំង 10 ៖
1. ព្រះបរមរាជវាំង និង វត្តប្រាក់
នៅឆ្នាំ 1866 គ្រួសាររាជវង្សបានផ្លាស់ទីលំនៅពីរាជធានីឧដុង្គមកព្រះបរមរាជវាំង។ នៅឆ្នាំ 1892 បរិវេណបរមរាជវាំងក៏ត្រូវបានព្រះបាទ នរោត្តមសង់ វត្តប្រាក់ ដែលមានប្រាក់ 5 តោនទៅធ្វើជាកំរាលគ្របតាមជាន់នៅក្នុងវត្ត ដែលកាលសម័យនោះគឺសង់ឡើងពីឈើ រហូតមកដល់ឆ្នាំ 1962 ក៏ត្រូវបានសាងសង់ឡើងវិញដូចទៅនឹងទម្រង់ដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ។

2. វត្ត លង្កា
នៅឆ្នាំ 1442 វត្តលង្កាត្រូវបានសាងសង់ឡើងជាលក្ខណៈប្រាសាទមួយដ៏សំខាន់នៅរាជធានីភ្នំពេញ និង ជាទីកន្លែងសម្រាប់ព្រះសង្ឃគង់នៅ និង កន្លែងជួបជុំសម្រាប់អ្នកកាន់ពុទ្ធសាសនា និងមានគម្ពីរពុទ្ធសាសនាបូរាណមួយចំនួន។ ប្រសាទ ឬ វត្តលង្កា ត្រូវរបបខ្មែរក្រហមកំទេចចោល ក្រោយមកក៏បានសាងសង់សារជាថ្មីដែលមានទម្រង់ដូចសព្វថ្ងៃ។

3. ស្តាត អូឡាំពិក
ស្តាតនេះ ត្រូវបានរចនាដោយបិតាស្ថាបនិករបស់ខ្មែរជំនាន់ថ្មីមួយរូបនោះគឺលោក វ៉ាន់ ម៉ូលីវណ្ណ។ ស្តាត អូឡាំពិកត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1963-1964 ដែលធ្វើឡើងជាទីលានហាត់កីឡាផ្សេងៗ និង មានអាងហែលទឹកដ៏ធំសម្រាប់អ្នកចូលចិត្តហែលទឹកអាចមកហែលទឹកលេងកម្សាន្តនៅក្នុងស្តាតនេះ។

4. ផ្សារ ធំថ្មី
នៅឆ្នាំ 1937 ផ្សារធំថ្មីត្រូវបានសាងសង់ឡើង ហើយត្រូវបានគេស្គាល់ថាជាផ្សារដែលមានសិល្បៈតែមួយគត់ នៃផ្សារប្រពៃណីជាមួយគ្រោងដែកដ៏ល្អដែលបង្កើតបានជាចំណុចកណ្តាល។ ដំបូងបំផុតគឺរចនាម៉ូតឡើងដោយលោក Jean Desbois និង ត្រួតពិនិត្យដោយស្ថាបត្យករបារាំងគឺលោក Louis Chauchon និង វិស្វករជនជាតិរុស្សីគឺលោក Wladimir Kandaouroff។ មកដល់សព្វថ្ងៃនេះផ្សារនេះនៅតែជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មដ៏ល្បីល្បាញរបស់រាជធានីភ្នំពេញ និង កន្លែងទាក់ទាញភ្ញៀវបរទេសដ៏ល្អបំផុតផងដែរ។

5. សាលប្រជុំសន្និសីទ ចតុមុខ
សាលប្រជុំមួយនេះក៏ជាផ្នែកមួយនៃការបង្កើតរបស់លោក វ៉ាន់ ម៉ូលីវណ្ណផងដែរ។ សាលប្រជុំដែលមានកៅអីអង្គុយ 570 កន្លែងត្រូវបានសាងសង់ឡើងដោយប្រុងប្រយ័ត្នដើម្បីទទួលបានខ្យល់ពីទន្លេចេញចូលនៅក្នុងសាលដ៏ធំនេះ។

6. ការិយាល័យ ប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា
នៅក្នុងឆ្នាំ 2004 ការិយាល័យ ប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា និង អគារដែលនៅជុំវិញជាច្រើនទៀតត្រូវស្ថាបនាឡើងវិញដ៏ធំសម្បើម ដែលជាអគារពណ៌លឿងដ៏ធំមួយ និង ក្លាយជាមជ្ឈមណ្ឌលរដ្ឋបាល ហើយនិង ជាបេះដូងហិរញ្ញវត្ថុនៃរាជធានីភ្នំពេញ។

7. ភោជនីយដ្ឋាន វ៉ាន់
នៅក្បែរការិយាល័យប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាគឺមានភោជនីយដ្ឋានមួយឈ្មោះថា វ៉ាន់ ដែលជាភោជនីយដ្ឋានមួយមានស្ទាយបែបបារាំងដ៏ស្រស់ស្អាត។ កាលនៅឆ្នាំ 1890 ភោជនីយដ្ឋាននេះគឺជាការិយាល័យកណ្តាលរបស់ធនាគារឥណ្ឌូ ចិន។ ហើយបន្ទាប់មកនៅឆ្នាំ 1960 ក៏បានលក់ឱ្យឈ្មួញឯកជន។ ក្រោយមកនៅរបបខ្មែរក្រហមក៏ក្លាយជាធនាគារអភិវឌ្ឍន៍ជនបទរដ្ឋ បន្ទាប់មកនៅឆ្នាំ 2004 ក៏ក្លាយជាភោជនីយដ្ឋាន វ៉ាន់ រហូតមកដល់សព្វថ្ងៃ។

8. វិទ្យាស្ថានភាសាបរទេស ឬ ហៅកាត់ថា IFL
វិទ្យាស្ថានភាសាបរទេសក៏ជាស្នាដៃឯករបស់លោកវ៉ាន់ ម៉ូលីវណ្ណ ដែលត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ1972 ក្នុងនាមជាមហាវិទ្យាល័យគ្រូបង្រៀន។ សព្វថ្ងៃនេះអគារនេះក្លាយជាផ្នែកមួយនៃសកលវិទ្យល័យភូមិន្ទភ្នំពេញ និង  ក្លាយជាវិទ្យាស្ថានង្រៀនភាសាបរទេសមួយដ៏ល្បីល្បាញនៅក្នុងរាជធានីភ្នំពេញ។

9. CHINESE HOUSE
សព្វថ្ងៃនេះ CHINESE HOUSE ក្លាយជាភោជនីយដ្ឋាន និង បារដ៏ទាន់សម័យបំផុតរបស់រាជធានីភ្នំពេញ ដែលអាចមើលឃើញទន្លេ 4 មុខ។ CHINESE HOUSE ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1904 ដែលជាផ្ទះសម្រាប់ពួកឈ្មួញដែលមានទ្រព្យសម្បត្តិដូចជាជនជាតិចិន និង ជនជាតិដទៃទៀតស្នាក់នៅ។ ក្នុងរយះពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះអគារនេះត្រូវបានស្តារឡើងវិញកា្លយជាភោជនីយដ្ឋាននៅជាន់ខាងលើ និង បារនៅជាន់ខាងក្រោម។

10. វិមាន FCC
នៅក្នុងរាជធានីភ្នំពេញគេបានរកឃើញសំណង់អគារដែលនៅសេសសល់ តាំងពីសម័យអាណានិគមបារាំងដែលមានរូបរាងដូចជាវីឡា អតីតក្រុមហ៊ុន និង ផ្ទះ។ ខណៈពេលប្រទេសកំពុងអភិវឌ្ឍន៍ឡើងវិញ មានន័យថារចនាសម្ព័ន្ធអគារមួយចំនួនត្រូវបានរុះរើរចេញ ប៉ុន្តែវិមាន FCC ដែលគ្រប់គ្រងដោយ FCC តាំងពីឆ្នាំ 2009 ហើយវាមិនត្រូវបានរុះរើរចេញនោះទេ ព្រោះអគារនេះមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវិមាននេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1910 ដោយអ្នកជំនួញកម្ពុជាដែលមានទ្រព្យសម្បត្តិម្នាក់ នៅសម័យកាលនោះផងដែរ។

ប្រភព: theculturetrip ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Gree...

ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

មកស្គាល់ សណ្ឋាគារចម្លែកៗប្លែកភ្នែកទាំង 10 នៅជុំវិញពិភពលោកប្រចាំឆ្នាំ 2019 ឃើញហើយចង់ទៅស្នាក់នៅភ្លាម!

ដោយ: ភារុន 8 AM, Tuesday, 19 Mar, 2019

សណ្ឋាគារដ៏ល្អប្រណីត ប្លែកភ្នែក គួរឱ្យទាក់ទាញ ជាច្រើននៅជុំវិញពិភពលោក ទំនងជានរណាៗក៏ចង់ស្នាក់នៅដែរ។ ហើយ ទំនើប ក៏ជឿជាក់ថាសណ្ឋាគារ ដែលយើងបានរៀបរាប់ដូចខា...

Tomnerb.Com - YouTube Channel