ចូលចិត្តទំនើប

វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្លីចំនួន 5 ដែលប្រែក្លាយទីធ្លាក្រៅផ្ទះរបស់អ្នកឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ និងកាន់តែរីករាយ។
កាមេរ៉ាឆ្លាតវៃ
វិធីសាស្រ្តនេះជួយឱ្យអ្នករក្សាបាននូវការឃ្លាំមើលសកម្មភាពនៅទីធ្លាខាងក្រៅផ្ទះរបស់អ្នក ជាមួយនឹងជម្រើសកាមេរ៉ាម៉ូដែល Netgear Arlo ជាដើម។ បើសិនជាអ្នកចង់បានកាមេរ៉ាដែលបញ្ចេញពន្លឺ ផ្តល់នូវសុវត្ថិភាពបន្ថែមដល់គេហដ្ឋានរបស់អ្នក នោះអ្នកអាចជ្រើសរើសយកម៉ូដែល Ring Floodlight Cam ដែលបន្ថែមនូវសម្លេងស៊ីរ៉ែន និងរូបភាពបន្តផ្ទាល់ដែលមាននៅក្នុងកម្មវិធី Ring App។ បើសិនជាអ្នកមានទ្វារក្រោយនៅក្បែរទីធ្លា អ្នកគួរពិចារណាប្រើប្រាស់កណ្តឹងទ្វារឆ្លាតវៃ ជាមួយជម្រើសកាមេរ៉ាដូចជា Nest Hello ឬ August Doorbell ជាដើម។ មិនថាជាកាមេរ៉ាប្រភេទណាទេ ការបន្ថែមកែវភ្នែកឆ្លាតវៃ នៅក្នុងទីធ្លាផ្ទះ អនុញ្ញាតឱ្យអ្នកត្រួតពិនិត្យសកម្មភាពនៅខាងក្រៅផ្ទះបានកាន់តែងាយស្រួល។

អំពូលភ្លើងឆ្លាតវៃ
អំពូលភ្លើងនៅខាងក្រៅផ្ទះ បន្ថែមសម្រស់ដ៏ពិសេសដល់ទីធ្លាក្រៅផ្ទះ ឬទីកន្លែងកំសាន្តនៅខាងក្រៅផ្ទះ។ សម្រាប់អំពូលភ្លើងឆ្លាតវៃ អ្នកមានជម្រើសកាន់តែច្រើន។ ម៉ូដែល Philips Hue ជាជម្រើសមានប្រជាប្រិយភាពខ្ពស់មួយ ជាមួយនឹងការប្រមូលផ្តុំផលិតផលអំពូលឆ្លាតវៃជាច្រើន រួមមានអំពូលតាមដងផ្លូវ និងអំពូលព្យួរជាប់ជញ្ជាំង។ អ្នកក៏អាចជ្រើសយកអំពូលពងមាន់ Smart Bulb ដែលមានជម្រើសដូចជា Cree Connected LED និង Sylvania Smart Plus Zigbee LED ជាដើម។ បើសិនជាទីធ្លារបស់អ្នកមានពិដានគ្របពីលើ អ្នកក៏អាចប្រើប្រាស់កង្ហារឆ្លាតវៃ ដែលផ្តល់ឱ្យអ្នកនូវសីតុណ្ហភាពតាមតម្រូវការ ជាមួយនឹងអំពូលភ្លើងភ្ជាប់ជាមួយគ្នា។ ម៉ូដែល Hunter និង Haiku ដំណើរការជាមួយ Amazon Alexa, Google Assistant និង Apple HomeKit។

រន្ធដោតអគ្គិសនីឆ្លាតវៃ
ទីធ្លាខាងក្រៅផ្ទះ មានឧបករណ៍ជាច្រើន ដែលរងចាំឱ្យអ្នកទៅកែច្នៃឱ្យប្រសើរឡើង។ មិនថាវាជាខ្សែដោតភ្លើង ម៉ាស៊ីនកម្តៅ អំពូលចាប់មូស ឬឧបករណ៍ប្រព័ន្ធសម្លេង អ្នកអាចបញ្ជារវាពីចម្ងាយ ត្រួតពិនិត្យដំណើរការ និងកំណត់ពេលវេលាបិទបើក ដោយមានជំនួយពីឧបករណ៍ដោតភ្លើងអគ្គិសនីឆ្លាតវៃ ដែលផលិតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្រៅគេហដ្ឋាន។ អ្នកអាចមានជម្រើសប្រើប្រាស់ម៉ូដែលជាច្រើនដូចជា iDevices និង iHome ដំណើរការជាមួយឧបករណ៍ជំនួយបញ្ជារដោយសម្លេង និងការកំណត់កាលបរិច្ឆេទ ជាមួយសមត្ថភាពធន់នឹងជម្រាបទឹក និងធូលី។

ឧបករណ៍បំពងសម្លេង
បន្ថែមតន្រ្តីនៅក្នុងទីធ្លាក្រៅផ្ទះ គឺជាការប្រមូលផ្តុំមិត្តភក្តិ និងក្រុមគ្រួសារ ដ៏រីករាយ។ ជាមួយនឹងជម្រើស Speaker ឆ្លាតវៃ អ្នកអាចបញ្ជារដោយសម្លេងបានផងដែរ។ ម៉ូដែល Ultimate Ears Megablast ជាប្រភេទចល័ត ប្រើប្រាស់ប្រព័ន្ធ Wi-Fi ធន់នឹងជម្រាបទឹក និងប្រើប្រាស់ Bluetooth ដែលមានការបញ្ជារសម្លេងដោយប្រព័ន្ធ Amazon Alexa។ បើសិនជាអ្នកមាន Amazon Echo ឬ Google Home រួចហើយ អ្នកគួរសាកល្បងប្រើប្រាស់ Battery Case ដោយគ្រាន់តែគៀបវាជាប់នឹងឧបករណ៍បំពងសម្លេងចល័តដែលអាចប្រើប្រាស់បានរហូតដល់ 12 ម៉ោង

ពង្រីក Wi-Fi
ឧបករណ៍ Smart Home ត្រូវបានវិវត្តកាន់តែប្រើសរសម្រាប់ការប្រើប្រាស់នៅខាងក្រៅផ្ទះ ដោយគ្រាន់តែត្រូវការ Wi-Fi មួយប៉ុណ្ណោះ។ បើសិនជាសេវារបស់វាមិនអាចលាតសន្ធឹងបានដល់ខាងក្រៅផ្ទះ អ្នកអាចសាកល្បង ជ្រើសយកប្រព័ន្ធ Mesh Wi-Fi។ បើសិនជាអ្នកប្រើប្រាស់បណ្តាញ Netgear Orbi Mesh នោះឧបករណ៍ Orbi Outdoor អាចនាំយកសេវា Wi-Fi ទៅខាងក្រៅគេហដ្ឋាន ដោយមិនចាំបាច់បារម្ភពីបញ្ហាជម្រាបទឹក។ មិនថាអ្នកជ្រើសយកឧបករណ៍ណាមួយសម្រាប់បន្ថែមក្នុងទីធ្លាខាងក្រៅផ្ទះ ការនាំយកឧបករណ៍ Smart Home ទៅខាងក្រៅមិនមែនជារឿងងាយស្រួលឡើយ។ មានឧបករណ៍ជាច្រើនប្រភេទ សម្រាប់ជាជំនួយឱ្យអ្នករីករាយជាមួយសកម្មភាពនៅខាងក្រៅ ខណៈដែលអ្នកនៅតែអាចរក្សាទំនាក់ទំនងពេញគេហដ្ឋាន៕

ប្រភព: cnet ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

តិចនិចរៀបចំបន្ទប់តូច ឱ្យមើលទៅធំទូលាយ និងមានផាសុកភាព

ដោយ: ភារុន 4 PM, Wednesday, 03 Apr, 2019

នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើង ដែលជាហេតុផលធ្វើឱ្យ ការសាងសង់លំនៅដ្ឋាន ត្រូវបានរចនាឡើងទៅជាផ្ទះ មានទំហំតូច ដូចជា ផ្ទះល...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

Tomnerb.Com - YouTube Channel