ចូលចិត្តទំនើប

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាតិជប៉ុនជាក់ជាមិន ខាន។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តរបស់ជប៉ុន ទៅទស្សនាម៉ូដគេហដ្ឋានបែបជប៉ុន ដ៏លេចធ្លោទាំង 10 ម៉ូដ។
Clay House
វិស្វករឈ្មោះ Simon Astridge បានតុបតែងជញ្ជាំងរបស់អគារអាផាត មិនមួយកន្លែងនៅក្នុងទីក្រុង ឡុងដ៍ ជាមួយដីឥដ្ឋគ្រើម ដើម្បីធ្វើឱ្យគេហដ្ឋានមួយនេះ មានលក្ខណៈជាទម្រង់មិនទាន់បញ្ចប់ តាមបែបផ្ទះរបស់ជប៉ុន និងមានបន្ថែមកន្លែងងូតទឹក ដែលមានក្រាលកម្រាល Tatami Matting ទៀតផង។
clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-01
Sunken Bath Studio
នេះជាបន្ទប់ទឹកកញ្ចក់ ដែលមានអាងទឹកបែប Sunken ជាមួយនឹងទេសភាពសួនច្បារនៅខាង ក្រៅ។ ការតុបតែងបែបនេះ ជាស្នាដៃរបស់ក្រុមហ៊ុន Studio 304 នៅក្នុងអគារផ្ទះល្វែងមួយខ្នងក្នុង ទីក្រុងឡុង។ ម្ចាស់គេហដ្ឋាននេះ ចង់បង្កើតបន្ទប់ទឹកដែលមានបរិយាកាសដូចជា កន្លែងងូតទឹកបែបសាសនាជប៉ុន។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-02
Southern Sunshine Home
គេហដ្ឋានលក្ខណៈគ្រួសារមួយនេះ ស្ថិតនៅក្នុងទីក្រុងតៃវ៉ាន់ ដែលមានបំពាក់ក្លោងទ្វារដែលយកលំនាំតាមគ្រោងផ្ទះបែបជប៉ុនបូរាណ។ ការតុបតែងម៉ូដក្លោងទ្វារប្រភេទនេះ ផ្តល់នូវទីតាំងសម្រាប់អ្នក អង្គុយលំហែទស្សនាទេសភាពសួនច្បារធំល្វឹងល្វើយ។ ទម្រង់ក្លោងទ្វារដើមរបស់គេហដ្ឋាននេះ ត្រូវបានប្រែក្លាយទៅជាបន្ទប់ Washitsu ដែលជាបន្ទប់អង្គុយបត់ជើងផ្ទាល់នឹងឥដ្ឋវិញ។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-03
Weekend House
នេះជាគេហដ្ឋានសម្រាប់លំហែ នៅចុងសប្តាហ៍ ដែលយកគំរូតុបតែងតាមបែបជប៉ុន ដែលច្នៃម៉ូដដោយក្រុមហ៊ុន GAFPA សម្រាប់ទីតាំងតំបន់ដែលមានព្រៃច្រើន នៅភាគខាងជើងប្រទេស ប៊ែលហ្សិក ដែលមានបំពាក់ជណ្តើរវិលដ៏ស្រស់ស្អាត និងមានជញ្ជាំងដែលធ្វើពីឈើ Plywood ដ៏ មានតម្លៃថែម ទៀតផង។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-04
Cross Stitch House
បន្ទះឈើស្តើងៗតំរៀបបិទភ្ជាប់គ្នា នៅក្នុងគេហដ្ឋានដ៏តូចមួយនៅក្នុងទីក្រុង Melbourne រួមជាមួយនឹងការពង្រីកទំហំសួនច្បារ ធ្វើឱ្យអ្នកបានឃើញការតុបតែង ក្នុងគេហដ្ឋានមួយនេះលាន់មាត់ថា សូម្បីតែជនជាតិជប៉ុនផ្ទាល់ក៏នឹងមានមោទនៈ ចំពោះគំនិតច្នៃប្រឌិតតុបតែងក្នុងគេហដ្ឋាននេះដែរ។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-05
Apartment in Moscow
ការតុបតែងគេហដ្ឋានបែបប្រពៃណីជប៉ុន រួមជាមួយទេសភាពបែបធម្មជាតិ បានជះឥទ្ធិពលដល់ការតុបតែងអាផាតមិនមួយនេះនៅក្នុងទីក្រុងមូស្គូ។ ក្រុមហ៊ុនតុបតែងគេហដ្ឋានក្នុងស្រុក M17 បានធ្វើ ការជួសជុលសម្រាប់អតិថិជន ដែលមានចំណូលចិត្តចំពោះសាសនាព្រះពុទ្ធ Zen Buddhism។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-07
Bathing Bikou
បន្ទប់ទឹកដែលតុបតែង ដោយរនាំងមានស៊ុមធ្វើពីឈើ និងមានពណ៌ដែលតំណាំងឱ្យទេសភាពព្រះ អាទិត្យរះ និងព្រះអាទិត្យលិច បង្កើតបានជាអារម្មណ៍ប្រៀប ដូចបន្ទប់ប្រពៃណីជប៉ុន។ នេះជាបន្ទប់ទឹកនៅក្នុងសណ្ឋាគារ Amsterdam ដែលរចនាម៉ូដដោយ Hanna Maring ដែលមានបន្ថែមជាមួយ នូវអាងទឹកធ្វើពីឈើដ៏ធំមួយថែមទៀតផង។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-07
Annis Road
នេះជាបន្ទប់ពង្រីកបន្ថែមធ្វើពីឈើ សម្រាប់គូស្វាមីភរិយាជនជាតិជប៉ុនវ័យក្មេងមួយគូ នៅក្នុងទីក្រុង Hackney។ គេហដ្ឋាននេះមានតុបតែងលម្អ ដោយបន្ថែមផ្លូវដើរសម្រាប់សត្វឆ្មារ និងបន្ទប់ដាច់ដោយ ឡែកមួយសម្រាប់ការសម្រាកលំហែ និងអានសៀវភៅ។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-08
Yasuragi
ការតុបតែងតាមបែបប្រពៃណីជប៉ុន ជាគូនឹងជញ្ជាំងស៊ីម៉ង់ ដែលមានលម្អជាមួយបន្ទះឈើស្រល់ រចនាជាបន្ទប់មួយដ៏ស្រស់ស្អាត នៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្បែរទីក្រុង Stockholm។ ការតុបតែងនេះធ្វើឡើងដោយក្រុមហ៊ុន White Arkitekter ដែលបានរចនាផ្ទៃបន្ទប់បន្ថែម ជាមួយនឹងរូបភាព Seigaiha នៅលើផ្ទៃជញ្ជាំង។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-09
Casa Bulcke
គេហដ្ឋានមួយខ្នងនេះ ស្ថិតនៅក្នុងប្រទេសឈីលី ដែលទទួលបានការរចនាពី Christian Hrdalo។ គេបានប្រើប្រាស់ទ្វារធ្វើពីបន្ទះដែក សម្រាប់ការពារគេហដ្ឋានធ្វើពីស៊ីម៉ង់មួយខ្នងនេះ ពីពន្លឺព្រះអាទិត្យ និងការប្រើប្រាស់រូបភាព Shoji សម្រាប់ជាតំណាង ដល់ការបង្កើតទីតាំងឯកជន ដាច់ដោយឡែកពីគេ នៅក្នុងប្រទេសជប៉ុន។clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-010

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស...

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

ការតុបតែង គេហដ្ឋានកំពូលទាំង 10

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញនូវស្នាដៃតុបតែងគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 10 ម៉ូដ នៅក្នុងឆ្នាំ 2017 សម្រាប់ជាគំនិតថ្មីៗ បន្ថែមដល់ការតុបតែងគេហដ្ឋានរបស...

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្...

Tomnerb.Com - YouTube Channel