ចូលចិត្តទំនើប

មិនធម្មតា! ការឌីហ្សាញម៉ូដដ៏ឆ្លាតវៃទាំង 13 នេះ នឹងជួយបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

បន្ទប់ទឹកតូច ក៏អាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាត និងមានផាសុកភាព ដោយអ្នកគ្រាន់តែ ទិញគ្រឿងសង្ហារឹម ដែលសក្តិសម នឹងរៀបចំនៅក្នុងបន្ទប់ទឹកតូច ទៅតាមរបៀបដ៏ត្រឹមត្រូវ លើសពីនេះ អ្នកក៏អាចបន្ថែមការឌីហ្សាញម៉ូដបន្ទប់ទឹកតូច ដ៏ឆ្លាតវៃទាំង 13 ដូចខាងក្រោមនេះ អ្នកនឹងមើលឃើញថាបន្ទប់ទឹកតូចរបស់អ្នក នឹងប្រែក្លាយជាបន្ទប់ទឹកដ៏ធំទូលាយ ក្នុងមួយ ប៉ព្រិចភ្នែក៖
1. Layout
នេះគឺជាការឌីហ្សាញ ដែលផ្តោតទៅលើទំហំ ឧទាហរណ៍ដូចជា អ្នកអាចតំឡើងទីតាំងទឹកផ្កាឈូកឱ្យខ្ពស់ជាង អាងងូតទឹក ឬរៀបចំផ្នែកនៃគ្រឿងបរិក្ខាររបស់បន្ទប់ទឹក ឱ្យត្រឹមត្រូវ និងសក្តិសមទៅតាមទីតាំងរបស់វា។ អ្នកអាចមើលរូបភាពខាងក្រោមនេះ ធ្វើជាគំរូបាន។

2. រៀបចំឃ្លាំងដាក់ របស់របរ ឱ្យបានត្រឹមត្រូវ (Proper Storage)
ការឌីហ្សាញនេះ សូម្បីតែទូដាក់ចានដ៏តូច ក៏អាចប្រើប្រាស់បានយ៉ាងល្អឥតខ្ចោះផងដែរ។ ដូចដែលអ្នកមើលឃើញហើយនៅលើក្នុងរូបភាព ការប្រើប្រាស់ទូដាក់ចាន មករៀបចំដាក់របស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក គឺគំនិតដ៏ឆ្លាតវៃមួយ ដែលផ្តល់ឱ្យបន្ទប់ទឹកតូចរបស់អ្នក នូវសោភ័ណភាពដ៏ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ ព្រមទាំងមានផាសុកភាពផងដែរ។

3. ឡាប៊ូលាងដៃ នៅលើម៉ាស៊ីនបោកសម្លៀកបំពាក់
ការឌីហ្សាញដ៏ឆ្លាតវៃនេះ គឺអាចជួយសន្សំសំចៃទីកន្លែងបានច្រើន នេះជាហេតុដែលធ្វើឱ្យផ្នែកខាងក្នុងបន្ទប់ទឹកមិនមានភាពចង្អៀតឡើយ។ ហើយម្យ៉ាងទៀតមើលទៅគួរឱ្យទាក់ទាញ ដែលអ្នកអាចមើលគំរូ នៅលើរូបភាពខាងក្រោម។

4. ធ្នើរ នៅក្នុងបន្ទប់ទឹក
ភាគច្រើននៅក្នុងបន្ទប់ទឹក គេមិនចង់ចោះរន្ធច្រើនទេ ប៉ុន្តែការឌីហ្សាញដោយប្រើរន្ធ នៅជាប់ជញ្ជាំងនៅក្នុងបន្ទប់ទឹក ធ្វើជាធ្នើរដាក់របស់របរប្រើប្រាស់នៅក្នុងបន្ទប់ទឹក គឺពិតជាផ្តល់ភាពងាយស្រួលខ្លាំងណាស់ ដើម្បីធ្វើឱ្យបន្ទប់ទឹកតូច មានសណ្តាប់ធ្នាប់ល្អ។

5. ឡាប៊ូលាងដៃ នៅកាច់ជ្រុង
ការឌីហ្សាញនេះ គឺជួយឱ្យបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន ដោយសារការសាងសង់ឡាប៊ូលាងដៃ នៅត្រង់កាច់ជ្រុងនៃបន្ទប់ទឹកនេះឯង។ អ្នកអាចមើលគំរូ នៅលើរូបភាព។

6. កញ្ចក់ធំ
កញ្ចក់ គឺវត្ថុដ៏អស្ចារ្យមួយ ដែលធ្វើឱ្យបន្ទប់ទឹកតូចរបស់អ្នក មើលទៅធំទូលាយជាងមុន។ អ្នកអាចរីករាយជាមួយនឹងការ ឌីហ្សាញនេះ ដោយការមើលរូបភាពគំរូ នៅខាងក្រោមនេះ។

7. Transparent Shower
គំនិតនៃការឌីហ្សាញបែបនេះ គឺល្អឥតខ្ចោះ ដោយគ្រាន់តែអ្នកបន្ថែមអំពូល ដែលមានពន្លឺស្រាលៗ នៅក្នុងបន្ទប់ទឹកតូចរបស់អ្នក គឺអាចឱ្យមើលទៅវាធំទូលាយជាងមុនហើយ។

8. ផ្នែកខាងមុខ នៃទូរដាក់របស់របរ ឌីហ្សាញជាកញ្ចក់ឆ្លុះមុខ
កញ្ចក់ មិនត្រឹមតែជួយឱ្យបន្ទប់ទឹកតូច មើលទៅធំទូលាយនោះទេ ថែមទាំងអាចលាក់ ទូរដាក់របស់របរប្រើប្រាស់នៅក្នុងបន្ទប់ទឹកថែមទៀត អ្នកអាចមើលគំរូ នៅក្នុងរូបភាព។

9. ធ្នើរ នៅពីលើបង្គន់
ការឌីហ្សាញនេះ ជាជម្រើសមួយផ្សេងទៀត ដើម្បីគ្រប់គ្រងទំហំ នៅក្នុងបន្ទប់ទឹកតូវ ព្រោះអាចចំណេញទីតាំង សម្រាប់រៀបចំរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក ឱ្យមានរបៀបរៀបរយ។ ម្យ៉ាងទៀត ធ្នើរ មិនត្រូវការទីតាំងធំពេកនោះទេ ដូច្នេះ អ្នកអាចរៀបចំ វានៅទីតាំងណាមួយក៏បាននៅក្នុងបន្ទប់ទឹកតូចរបស់អ្នក។

10. Wall Organizer
ការឌីហ្សាញនេះ គឺការដាក់ក្រឡ ជាប់ជញ្ជាំង ដែលផ្តល់ភាពងាយស្រួល ដោយអ្នកអាចរៀបចំរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក ដាក់នៅខាងក្នុងក្រឡ ទាំងនេះ។ ម្យ៉ាងទៀត ការឌីហ្សាញនេះ មិនចំណាយពេលច្រើនផងដែរ។

11. បន្ថែមទូរ នៅក្រោមអាងងូតទឹក
ការឌីហ្សាញនេះ អុ្នកគ្រាន់តែរៀបចំចន្លោះទំនេរ នៅផ្នែកខាងក្រោមនៃអាងងូតទឹក ធ្វើជាទូរដាក់របស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក នេះគឺជាគំនិត ដ៏ល្អប្រសើរក្នុងការចំណេញទីតាំងនៅក្នុងបន្ទប់ទឹក។

12. រៀបចំធ្នើរ នៅលើធ្នឹមនៃ ច្រកទ្វារចូលបន្ទប់ទឹក
ការឌីហ្សាញ ធ្នឹមនៃច្រកទ្វារចូលបន្ទប់ទឹក មកដាក់របស់របរ គឺជាតិចនិចដ៏ល្អមួយ ក្នុងការធ្វើឱ្យទីធ្លានៅក្នុងបន្ទប់ទឹកតូច ឱ្យមានភាពទូលាយ។ អ្នកអាចមើលគំរូរ នៅលើរូបភាព។

13. តុបតែងអំពូលពណ៌ស្រាល នៅក្នុងបន្ទប់ទឹក
អំពូល ដែលមានពណ៌ស្រាល ប្រសិនបើអ្នកយកវាមកតុបតែងដាក់ក្នុងបន្ទប់ណា ក៏អាចមើលទៅមានអារម្មណណ៍ថាបន្ទប់នោះ ធំទូលាយជាងមុនដែរ ទោះបីជាបន្ទប់ទឹកក្តី ក៏មើលទៅមានភាពធំទូលាយជាងមុនដូចគ្នាផងដែរ៕

ប្រភព: brightside ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

បន្ទប់សៀវភៅសម្រាប់គេហដ្ឋាន ដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកា...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

Tomnerb.Com - YouTube Channel