ចូលចិត្តទំនើប

ភាពអស្ចារ្យនៅក្នុងអាកាសយានដ្ឋាន ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ការធ្វើដំណើរតាមអាកាសជាទូទៅមានភាពធុញថប់ច្រើន ដែលរួមមានការរងចាំនៅអាកាសយានដ្ឋាន ការត្រួតពិនិត្យនានា។ល។ កត្តានេះហើយ ទើបអាកាសយានដ្ឋានមួយចំនួនផ្តល់នូវភាពទាក់ទាញដ៏អសា្ចរ្យ ដែលអាចនឹងធ្វើឱ្យអ្នកមិនចង់ចាកចេញ។ ទំនើប សូមបង្ហាញនូវលក្ខណៈពិសេស
ទាំងនោះជូនមិត្តអ្នកអានជ្រាបទាំងអស់គ្នា។

អាងហែលទឹក
អាកាសយានដ្ឋានអន្តរជាតិ Hamad នៅក្នុងប្រទេស Qatar ដែលដាក់ដំណើរការកាលពីឆ្នាំ 2014 មានបំពាក់នូវអាងហែលទឹកទំហំ 25 ម៉ែត្រនៅខាង
ក្នុងអាកាសយានដ្ឋាន។ វាបើកជាសាធារណៈ និងមានតម្លៃត្រឹមតែ $35 ប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ ដែលអ្នកអាចហែលទឹក ហាត់ប្រាណ និង Jacuzzi បាន។

វាលជិះស្គីទឹកកក
នៅក្នុងពិភពលោកនេះ មិនមានអាកាសយានដ្ឋានណាដែលផ្តល់នូវសុរា និងវាលជិះស្គីទឹកកកដ៏ធំ ដូចនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Munich
ក្នុងប្រទេសអាល្លឺម៉ង់ឡើយ។ ក្នុងអំឡុងបុណ្យ Christmas ទីនេះមានបង្កើតជាផ្សារនារដូវរងារ ដែលអ្នកដំណើរអាចជិះស្គី និងភ្លក់រសជាតិ
ស្រាបៀរជាច្រើនប្រភេទ។

សួនច្បារក្នុងអគារ
ចាប់តាំងពីឆ្នាំ 2001 មក អាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានកម្រិតកំពូល
មួយនៅក្នុងពិភពលោក។ នៅទីនេះមានសំណងស្ថាបត្យកម្មដ៏ទាក់ទាញ និងសួនច្បារចម្រុះ ពាសពេញអាកាសយានដ្ឋាន។

អាងត្រី Aquarium
អាកាសយានដ្ឋានអន្តរជាតិ Vancouver ជាអាកាសយានដ្ឋានដ៏អស្ចារ្យមួយនៅកាណាដា ដែលមានព្រែកទឹកហូរមួយ នាំទៅកាន់អាងត្រី Aquarium
មួយដ៏ទាក់ទាញ។ នៅក្នុងនោះក៏មានការ តុបតែងសិល្បៈរបស់ជនជាតិដើមកាណាដា លម្អពាសពេញអាកាសយានដ្ឋាន។

ផ្លូវដើរអមដោយព្រៃឈើ
អាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur នៃប្រទេសម៉ាឡេស៊ី ជាអាកាសយានដ្ឋានដ៏មមាញឹកមួយនៅក្នុងពិភពលោក ចាប់តាំងពីវាបើកដំណើរ
ការក្នុងឆ្នាំ 1998 មក។ អ្នកដំណើរតែង ជក់ចិត្តនឹង Jungle Boardwalk និងដើមឈើអំបូរត្នោតជាច្រើននៅក្នុងសួន Satellite Terminal ដែលស្ថិត
នៅក្នុងកញ្ចក់រាងកោង។

បន្ទប់យូហ្គា
នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ San Francisco នៅក្នុង International Terminal មានបន្ទប់សម្រាប់ហាត់យូហ្គា ផ្តល់ឱ្យអ្នកដំណើរសម្រាប់សម្រាក
បន្ធូរអារម្មណ៍ បន្ទាប់ពីការធ្វើដំណើររយៈពេលយូរ។ នៅក្នុងនោះក៏មាន បណ្ណាល័យ SFO និងសារមនី្ទរ សម្រាប់ដាក់តាំងសៀវភៅផងដែរ។

សួនកុមារ
អគារ Terminal 3 របស់អាកាសយានដ្ឋានអន្តរជាតិ Dubai ដែលមានទំហំ 1.67 លានម៉ែត្រការ៉េ ជាអគារមានទំហំធំជាងគេនៅក្នុងពិភពលោក ផ្អែកលើ
ការប្រកួតប្រជែងនៅក្នុងឆ្នាំ 2008។ សម្រាប់អ្នកដំណើរ អាចធ្វើការទស្សនាហាងលក់ទំនិញ ភោជនីយដ្ឋាន កន្លែងស្ប៉ា និងកន្លែងគេង ហើយសម្រាប់ក្មេងៗ
ក៏មានសួនកំសាន្ត ដែលមានការកំសាន្តចម្រុះដូចជា Interactive Game ការកំសាន្តលក្ខណៈគ្រួសារ និងកន្លែងឡើងជញ្ជាំងផងដែរ។

សារមន្ទីរអាកាសចរណ៍
នៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុង មានរោងភាពយន្ត IMAX កន្លែងវាយកូនហ្គោល កន្លែងស្ប៉ាបែប Aromatherapy និងហាងទំនិញជាច្រើនទៀត។
បន្ថែមលើនេះ វាក៏មានសារមន្ទីរអាកាសចរណ៍ ដែលមានឈ្មោះថា Aviation Discovery Center ផងដែរ។

ស្ថាបត្យកម្មដ៏ពិសេស
នេះជាអាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋានធំជាងគេទាំងពីរ ក្នុងទ្វីបអឺរ៉ុប។ នៅក្នុងអាកាសយានដ្ឋាន Adolfo Suárez Madrid-Barajas
នៃប្រទេសអេស្ប៉ាញមួយនេះ Terminal 4 គឺជាគ្រាប់ពេជ្រ។ វាជាសំណង់មានគ្រោងជ្រុង មានដំបូលរាងកោង មានបង្អួចខ្ពស់រាងមូល និងមានធ្នឹមធំៗ
ដែលជាស្ថាបត្យកម្មបែបទំនើបដ៏អស្ចារ្យ។

លក្ខណៈពិសេសចម្រុះ
ក្នុងនាមជាមជ្ឈមណ្ឌលកណ្តាលនៃការធ្វើដំណើរមួយក្នុងតំបន់អាស៊ី អាកាសយានដ្ឋាន Changi នៃប្រទេសសឹង្ហបុរី ត្រូវបានចាត់ទុកថាជាអាកាស
យានដ្ឋានល្អបំផុតមួយក្នុងពិភពលោក។ អ្នកដំណើរតែងភ្ញាក់ផ្អើលនឹងភាពស្អាត សេវាកម្មល្អ និងការរចនាផ្នែកខាងក្នុងដ៏ទាក់ទាញរួមមាន Slide
រំអិលបួនជាន់ អាងហែលទឹកនៅលើដំបូល អាងចិញ្ចឹមត្រីជាច្រើនកន្លែង សួនមេអំបៅ និងសួនផ្កាឈូករ័ត្ន៕

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ដឹងអត់! ពណ៌បន្ទប់ ក៏មានឥទ្ធិពល ដល់អារម្មណ៍របស់មនុស្សដែរ

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

ទោះបីជា អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់លាស់ អំពីទំនាក់ទំនងរវាងពណ៌ និងអារម្មណ៍របស់មនុស្សក្តី ប៉ុន្តែវាក៏នៅតែជាការពិត ដែលពណ៌អាចប៉ះពាល់ ដល់អារម្មណ៍របស់...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Gree...

ពិតជាអស្ចារ្យ! ផ្ទះងូតទឹករបស់រ៉ូមុំាង ដែលមានអាយុកាល 2000ឆ្នាំមកហើយ នៅតែបើកបម្រើការរហូតមកដល់សព្វថ្ងៃនេះ

ដោយ: ភារុន 9 AM, Friday, 26 Apr, 2019

អាងងូតទឹករបស់រ៉ូមុំាងបូរាណ ដែលត្រូវបានសាងសង់ឡើងតាំងពី 2000ឆ្នាំមុន ក៏ត្រូវបានចាត់ចូលជាបេតិកភ័ណ្ឌផ្នែកប្រវត្តិសាស្រ្ត នឹងត្រូវបានគេហៅថា «Hammam Essa...

Tomnerb.Com - YouTube Channel