ចូលចិត្តទំនើប

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ
ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះបន្ទប់គេងជាកន្លែងដែលពួកគេចង់បានភាពឯកជនជាងគេ ដែលតម្រូវឱ្យការតុបតែងបន្ទប់
ក៏មានលក្ខណៈពិសេសផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីការតុបតែងបន្ទប់សម្រាប់យុវវ័យ។

ការតុបតែងដោយខ្លួនឯង
នេះជាវិធីសាស្រ្តតុបតែងដ៏ងាយស្រួល និងចំណាយតិចជាងគេ។ អ្នកអាចសម្រេចបានដោយជ្រើសយកសម្ភារៈតុបតែងសាមញ្ញ ងាយៗ
និងបង្ហាញពីខ្លួនអ្នក។

កៅអីមូល
បើសិនជាបន្ទប់របស់អ្នកមានការតុបតែងបែបសាមញ្ញ ដូច្នេះអ្នកគួរបន្ថែមអ្វីដែលខុសប្លែក និងទាក់ទាញ។ កៅអីមូលជាជម្រើសសម្ភារៈតុបតែង
ដែលអ្នកអង្គុយលេង ហើយប្រើពេលគិតពីអនាគត។ ហើយវាកាន់តែទាក់ទាញបើសិនជាអ្នកប្រើប្រាស់កៅអីព្យួរផុតពីដី។

គ្រែព្យួរ
សម្ភារៈដែលព្យួរផុតពីដីមានភាពទាក់ទាញជាងសម្ភារៈធម្មតា។ គ្រែព្យួរជាប់ពិដានជាមួយខ្សែពួររឹងមាំ ក៏ជាជម្រើសមួយដែរ។ អ្វីដែលពិសេស
គឺអ្នកអាចប្រើប្រាស់វាជាទោង ប៉ុន្តែអ្នកមិនត្រូវយោលវាខ្ពស់ពេកទេ។

ស្លាក Neon
សម្ភារៈធ្វើពីអំពូល Neon តែងផ្តល់នូវភាពទាក់ទាញ និងភាពរីករាយ។ បើសិនជាអ្នកចង់បានការតុបតែងដ៏ប្លែកនៅក្នុងបន្ទប់គេង អ្នកអាចសាកល្បង
តាំងស្លាក Neon បង្ហាញពីពាក្យស្លោកដែលអ្នកចូលចិត្ត ហើយបំភ្លឺបន្ទប់របស់អ្នកជាមួយអំពូលដ៏ស្រស់ស្អាតទាំងនោះ។

រនាំងវែងៗ
នេះជាការតុបតែងដ៏ល្អមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្ងប់ស្ងាត់។ អ្នកអាចព្យួររនាំងវែងៗពីលើពិដានចុះមកក្រោម នៅជុំវិញគ្រែ
មិនថាវាជារនាំងត្រង់ ឬកោងនោះទេ។ ថ្វីត្បិតវាជារនាំងថ្លា ប៉ុន្តែអ្នកនឹងមានអារម្មណ៍ឯកជន នៅពេលអ្នកនៅក្នុងនោះ។

ថតដាក់សម្ភារៈ
បើសិនជាបន្ទប់អ្នកមានទំហំតូច នេះជាវិធីសាស្រ្តច្នៃប្រឌិតដ៏ល្អមួយ។ អ្នកអាចសង់បន្ទះឈើជាជាន់ថ្នាក់ ដែលអ្នកអាចដាក់គ្រែពីលើ ហើយធ្វើ
ជណ្តើរសម្រាប់ឡើងលើគ្រែ។ នៅក្បែរនោះអ្នកអាចដាក់ថតដាក់សម្ភារៈជាច្រើនទៀត។ វិធីនេះនឹងធ្វើឱ្យបន្ទប់អ្នកមានភាពទូលាយជាងមុន។

ការតុបតែងបាតសមុទ្រ
ការដាក់អាងចិញ្ចឹមត្រីបង្កប់នៅក្នុងជញ្ជាំង អាចជាវិធីសាស្រ្តដ៏ប្រណិតមួយសម្រាប់ការតុបតែងក្នុងបន្ទប់។ វាកាន់តែពិសេស បើសិនជាអ្នកអាច
បន្ថែមពន្លឺបែបស្រទន់នៅជុំវិញវាផងដែរ។ វានឹងធ្វើឱ្យអ្នករីករាយ ដោយគ្រាន់តែទស្សនាទេសភាពផ្ទៃទឹកនៅលើជញ្ជាំងរបស់អ្នក។

ប្រភព: pouted ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញ...

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង...

ម៉ូដរានហាលគេហដ្ឋាន ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

រានហាលជាទីកន្លែង សម្រាប់បំពេញសោភណ្ឌភាពដ៏ស្រស់ស្អាត នៅក្នុងគេហដ្ឋាន។ បើអ្នកចង់បាន គេហដ្ឋានដែលមានរានហាលដ៏ស្រស់ស្អាត និងទាក់ទាញ សូមពិចារណាលើគំរូម៉ូដរា...

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មា...

Tomnerb.Com - YouTube Channel