ចូលចិត្តទំនើប

តិចនិចតុបតែងគេហដ្ឋានមានពន្លឺគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការតុបតែងគេហដ្ឋានបង្កប់ដោយគំនិតច្នៃប្រឌិត អាចធ្វើឱ្យលំនៅដ្ឋានរបស់អ្នកទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។
បើសិនជាអ្នកចង់បានពន្លឺធម្មជាតិពិតៗ និងមានគម្រោងជួសជុលគេហដ្ឋានឡើងវិញ សូមសាកល្បងអានអត្ថបទខាងក្រោម សម្រាប់ជាជំនួយស្មារតី។

Outside In
ដំបូលពន្លឺដ៏ធំមួយអាចជួយធានាថាបន្ទប់ផ្ទះបាយមួយនេះមានពន្លឺ និងខ្យល់ចេញចូលគ្រប់ គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ ដើមរុក្ខជាតិនៅក្នុងបន្ទប់នេះ
ក៏ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ សម្រាប់ការលូតលាស់ផងដែរ។ បើសិនជាដំបូលនេះមិនអាចផ្តល់ពន្លឺគ្រប់គ្រាន់ អ្នកអាចប្រើប្រាស់ជញ្ជាំងកញ្ចក់បានផងដែរ។

Circles of Light
អ្នកណានិយាយថាដំបូលពន្លឺត្រូវតែមានរាងជ្រុង? ដំបូលដែលមានរាងកោងមូលនៅក្នុងគេហដ្ឋានមួយនេះ បន្ថែមនូវសោភណ្ឌភាពប្លែកភ្នែក
ជាមួយនឹងការផ្តល់នូវពន្លឺជះពេញផ្ទៃបន្ទប់។ អ្នកអាចប្រើប្រាស់ដំបូលរាងមូលជាច្រើនកន្លែង ឬដំបូលរាងមូលដ៏ធំមួយនៅពីលើបន្ទប់ដែលមាន
កម្ពស់ពីរជាន់ ផ្តល់នូវពន្លឺភ្លឺច្បាស់នៅក្នុងបន្ទប់បាយមួយនេះ។

Private Screening
បន្ទប់សម្លៀកបំពាក់ដ៏ទំនើបមួយនេះ ទទួលបានផលប្រយោជន៍ពីដំបូលដែលអនុញ្ញាតឱ្យពន្លឺជះចូលក្នុងផ្ទៃបន្ទប់ ខណៈដែលភាពឯកជននៅតែរក្សាបាន
បន្ថែមជាមួយសោភណ្ឌភាពផ្ទៃបន្ទប់ដ៏ទាក់ទាញ។ ចំណែកដំបូលពន្លឺនៅក្នុងផ្ទះបាយទាន់សម័យនេះ ក៏ជាជម្រើសគំរូតុបតែងដ៏ទាក់ទាញមួយផងដែរ។

Great Heights
អ្នកអាចពិចារណាតំឡើងបង្អួចកញ្ចក់ជំនួសឱ្យដំបូលពន្លឺបានផងដែរ។ បើសិនជាអ្នកគេហដ្ឋានរបស់អ្នកមានកម្ពស់ខ្ពស់ អ្នកអាចកែច្នៃ
ដោយប្រើប្រាស់បង្អួចកញ្ចក់ធំៗពីបាតក្រោមរហូតដល់ពិដាន ដើម្បីឱ្យពន្លឺព្រះអាទិត្យជះចូលក្នុងបន្ទប់បានពេញលេញ។

Right Angle
អ្នកក៏អាចសាកល្បងលេងម៉ូដបង្អួចកញ្ចក់ ស្របតាមមុំបន្ទប់ ដូចនៅក្នុងរូបនេះ។ វាធ្វើឱ្យបន្ទប់គេងរបស់អ្នកអាចទទួលបានពន្លឺគ្រប់គ្រាន់
ក៏ដូចជាអាចឱ្យអ្នកមើលឃើញទេសភាពនៅខាងក្រៅបានច្បាស់ ហើយវាក៏សក្តិសមនឹងទម្រង់ជញ្ជាំងក្នុងបន្ទប់។

All Out
គេហដ្ឋានរបស់អ្នកកាន់តែមានពន្លឺភ្លឺច្បាស់ ខណៈដែលអ្នកប្រើប្រាស់កញ្ចក់ទាំងលើដំបូល និងជញ្ជាំង។ គេហដ្ឋានរបស់អ្នកនឹងប្រៀបដូចជា
ប្រអប់កញ្ចក់មួយ ដែលមានពន្លឺចេញចូលភ្លឺច្បាស់ បង្កប់ដោយភាពទាន់សម័យ។

Warm Glow
គ្រោងឈើហ៊ុំព័ទ្ធជុំវិញដំបូលកញ្ចក់នៅក្នុងគេហដ្ឋានមួយនេះ ធ្វើឱ្យវាលេចជាសោភណ្ឌភាពដ៏ស្រស់ស្អាត និងមានពន្លឺជះចូលក្នុងបន្ទប់ទទួលទានអាហារ។
ចំណែកគ្រោងឈើ និងកញ្ចក់ប្រើប្រាស់នៅក្នុងគេហដ្ឋានបែបកសិដ្ឋានវិញក៏ទទួលបានពន្លឺពីព្រះអាទិត្យយ៉ាងពេញលេញដូចគ្នា។

The Sky’s the Limit
គេហដ្ឋានដ៏ទំនើបមួយនេះ ផ្តល់នូវសោភណ្ឌភាព និងពន្លឺពីធម្មជាតិជះចូលពេញផ្ទៃបន្ទប់ផ្ទះ បាយ។ វាមិនមែនបើកចំហរទាំងស្រុងដូចដែលអ្នកបានឃើញទេ។ ជាការពិតផ្ទាំងកញ្ចក់នៅលើដំបូលត្រូវបានបើកចំហរ ដោយការចុចប៊ូតុង។ ការច្នៃប្រឌិតនេះផ្តល់ឱ្យម្ចាស់គេហដ្ឋាននូវអារម្មណ៍ពីធម្មជាតិពិតៗ
ព្រមជាមួយការតុបតែងដ៏ទាន់សម័យ។

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្...

រុក្ខជាតិទាំង 10 ដាំក្នុងផ្ទះ ជួយសម្អាតខ្យល់ដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 06 Feb, 2019

ការជ្រើសរើសរុក្ខជាតិមកដាំនៅក្នុងផ្ទះ អាចជារឿងងាយស្រួល និងសាមញ្ញបំផុតសម្រាប់អ្នក ព្រោះថាអ្នកអាចរើសតាមចំណូលចិត្ត ឬការស្រលាញ់ទៅលើរុក្ខជាតិទាំងនោះ។ ប៉ុ...

ហុងស៊ុយ ជ្រើសរើសពណ៌ សម្រាប់លាប មាត់ទ្វារចូលគេហដ្ឋានដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Thursday, 03 Jan, 2019

មនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះមានភាពរីករាយ សុខភាពល្អ និងទទួលបានជោគជ័យ។ តាមក្បួនហុងស៊ុយ មាត់ទ្វារចូលខាងមុខ ត្រូវបានគេចាត់ទុកថ...

មកស្គាល់ គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 9 AM, Saturday, 19 Jan, 2019

ប្រសិនបើអំពូល LED របស់ឧបរណ៍ប្រើប្រាស់របស់អ្នក មានពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំងនៅពេលយប់ និងកំពុងរារាំងដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកនោះ។ តើអ្នកនៅទ្រាំដល...

Tomnerb.Com - YouTube Channel