ចូលចិត្តទំនើប

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្វើឱ្យបរិស្ថានជុំវិញខ្លួនរបស់អ្នកពោរពេញដោយភាពកក់ក្តៅ និងស្ងប់ស្ងាត់។
Red Reddish Brown
នេះគឺជាពណ៌ពោរពេញដោយភាពកក់ក្តៅ។ វាមានលក្ខណៈដិត និងស្រគាំ និងមានពណ៌ក្រហមលេចត្រដែត នៅក្នុងនោះ ដើម្បីផ្តល់នូវភាពកក់ក្តៅ។ វាជាជំនួយដ៏ពិសេសនៅក្នុងបន្ទប់គេង ដែលប្រើប្រាស់គ្រឿងសង្ហារឹមពណ៌ទង់ដែង ដែលជាជម្រើសដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ ស្រមោលនៃពណ៌ Reddish-Brown មានភាពស្រគាំខ្លាំង ដូច្នេះវាដើរតួយ៉ាងសក្តិសមជាមួយពណ៌នៃ សម្ភារៈក្នុងបន្ទប់ទាំងមូល។ អ្នកគួរលាបពណ៌ជញ្ជាំង ឬពិដាន ជាមួយជម្រើសពណ៌មួយនេះ និងរក្សាផ្នែកដទៃទៀតនៅក្នុងបន្ទប់ឱ្យស្ថិតនៅក្នុងពណ៌ស្រាល ស្រទន់ និងតែមួយពណ៌។ ប្រាកដណាស់ ថាពន្លឺពីធម្មជាតិនៅក្នុងបន្ទប់ កាន់តែធ្វើឱ្យពណ៌នេះរំលេចឡើងយ៉ាងត្រកាល។

Mellow Yellow
ពណ៌ស្រគាំភាគច្រើនធ្វើឱ្យផ្ទៃបន្ទប់កាន់តែតូចចង្អៀត និងកាន់តែកក់ក្តៅ ប៉ុន្តែអ្នកក៏អាចទទួលបានអារម្មណ៍កក់ក្តៅជាមួយពណ៌ស្រាលៗបានផងដែរ។ ពណ៌លឿងដ៏ស្រាលផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងពោរពេញដោយភាពស្វាគមន៍ ដោយមិនធ្វើឱ្យផ្ទៃបន្ទប់តូចចង្អៀតពេកទេ។ ធាតុពិត ពណ៌ដែលស្រាល និងមានលក្ខណៈចែងចាំង ដូចជាពណ៌មួយនេះ ជួយធ្វើឱ្យបន្ទប់កាន់តែធំទូលាយ ប៉ុន្តែភាពកក់ក្តៅចេញពីពណ៌នេះ នៅតែរក្សាបាននូវភាពកក់ក្តៅសម្រាប់ម្ចាស់បន្ទប់។ អ្នកអាចសាកល្បងប្រើពណ៌លឿងស្រទន់ នៅក្នុងបន្ទប់ដែលមានគ្រឿងសង្ហារឹមធ្វើពីឈើពណ៌ស្រគាំ។

Deep Burgundy
យើងអាចនិយាយថា អ្នកនឹងមិនជ្រើសរើសខុសឡើយសម្រាប់ការតុបតែងជាមួយពណ៌ក្រហម បែបស្រាក្រហម ជាពិសេសនៅក្នុងបន្ទប់ដែលអ្នកចង់បានអារម្មណ៍ពោរពេញដោយផាសុកភាព និងស្វាគមន៍។ ដូចជាពណ៌ Reddish Brown ដែល ពណ៌មួយនេះមានលក្ខណៈដិតខ្លាំង ចេញស្រមោលស្រគាំ ដែលនឹងធ្វើឱ្យបន្ទប់គេងកាន់តែទទួលបានអារម្មណ៍កក់ក្តៅ។ ពណ៌ដែលផ្តល់ភាពកក់ក្តៅ ភាគច្រើនតែងធ្វើឱ្យផ្ទៃបន្ទប់ដូចជារួមតូច។ អ្នកមិនគួរលាបពណ៌នេះនៅលើផ្ទៃជញ្ជាំងទាំងអស់ឡើយ ប៉ុន្តែអ្នកអាចប្រើប្រាស់វានៅលើពិដាន ដែលធ្វើឱ្យកម្ពស់របស់វាកាន់តែទាប និងកាន់តែផ្តល់ភាពកក់ក្តៅ។

Soft Gold
បើសិនជាអ្នកចង់បានពណ៌ស្រាលតែមួយមុខ គ្មានលាយពណ៌ ដែលនឹងធ្វើឱ្យបន្ទប់របស់អ្នកទទួលបាននូវអារម្មណ៍កក់ក្តៅ អ្នកគួរកុំជ្រើសយកពណ៌ស ហើយគួរជ្រើសយកពណ៌មាស ស្រាល។ ពណ៌លាយចម្រុះគ្នារវាងពណ៌លឿង ទឹកក្រូច ដ៏ស្រទន់នេះ បន្ថែមនូវភាពកក់ក្តៅ ដោយមិនមានវត្តមាននៃស្រមោលពណ៌ស្រគាំឡើយ។ ពណ៌ប្រភេទនេះប្រើប្រាស់ជាគូយ៉ាងសក្តិសមជាមួយសម្ភារៈធ្វើពីឈើ ហើយដោយសារវាជាពណ៌ស្រាល អ្នកអាចប្រើប្រាស់វាទាំងនៅលើជញ្ជាំង និងពិដាន។ វានឹងធ្វើឱ្យបន្ទប់កាន់តែបើកទូលាយ។ សម្រាប់អារម្មណ៍កាន់តែពិសេស អ្នកអាចបន្ថែមសម្ភារៈមានពណ៌ដ៏រស់រវើក ដូចជាពណ៌ក្រហមបែប Cranberry ជាដើម៕

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មា...

មិនធម្មតា! ការឌីហ្សាញម៉ូដដ៏ឆ្លាតវៃទាំង 13 នេះ នឹងជួយបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

បន្ទប់ទឹកតូច ក៏អាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាត និងមានផាសុកភាព ដោយអ្នកគ្រាន់តែ ទិញគ្រឿងសង្ហារឹម ដែលសក្តិសម នឹងរៀបចំនៅក្នុងបន្ទប់ទឹកតូច ទៅតាមរបៀបដ៏ត្...

ថ្មីបំផុត! អគារភ្លោះ 62 ជាន់ ជិតអគារកាណាឌីយ៉ា នឹងបើកការដ្ឋាននៅថ្ងៃនេះហើយ

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

នៅរសៀលថ្ងៃទី 13 កុម្ភះ ថាអគារពាណិជ្ជកម្មចម្រុះ The Royal One វិនិយោគ ដោយក្រុហ៊ុន Royal Group Cambodia របស់អ្នកឧកញ៉ា គិត ម៉េង នឹងបើកការដ្ឋានសាងសង់នៅ...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

Tomnerb.Com - YouTube Channel