ចូលចិត្តទំនើប

ជម្រើសរចនាបទបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

អ្នកប្រហែលជាគិតថា Tree House គឺសម្រាប់ក្មេងៗលេងកំសាន្ត។ ប៉ុន្តែធាតុពិត Tree House ត្រូវបានប្រើប្រាស់ជាច្រើនប្រភេទទៀត
ដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដល់។ ដូច្នេះ ទំនើប សូមនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់ម៉ូដ Tree House ដ៏ស្រស់ស្អាតចំនួន 10 ម៉ូដ។

Eco Perch Tree House
វាបង្កប់នូវការតុបតែងខាងក្នុងដ៏អស្ចារ្យ ជាមួយនឹងផ្ទះបាយ បន្ទប់ទឹក ដែលមានកន្លែងងូតទឹក និងបន្ទប់គេងដែលមានគ្រែដ៏ធំទូលាយ និងគ្រែភ្លោះផងដែរ។ ការតុបតែងដ៏ស្រស់ស្អាតនៅក្នុងផ្ទះនេះអាចក្លាយជាទីលំនៅបានគ្រប់ពេលដែលអ្នកត្រូវការ។ វាមានភាពស្រស់ស្អាត និងកក់ក្តៅ សក្តិសមសម្រាប់
ការលំហែចុងសប្តាហ៍។

Camp Wandawega
Tree House មួយនេះស្ថិតនៅក្នុងសួន Camp Wandawega រដ្ឋ Wisconsin សហរដ្ឋអាមេ រិក។ វាសង់ឡើងក្នុងទំហំសម្រាប់
មនុស្សពេញវ័យ ហើយវាបង្កប់នូវការរចនាដែលរំលឹកដល់កុមារភាព។

Tree House Cafe Shop
វាស្ថិតនៅក្នុងប្រទេសជប៉ុន ហើយស្ថិតនៅលើដើម Banyan ជាកន្លែងដ៏តូចមួយ បម្រើការជាភោជនីយដ្ឋានមួយកន្លែង។ ដើមឈើដ៏ធំគាំទ្រដល់គ្រោង
អគារទាំងមូល ហើយធ្វើការច្នៃម៉ូដតាមចន្លោះមែកធំៗ។ គេប្រើប្រាស់ជណ្តើរវិលដើម្បីឡើងទៅកាន់ភោជនីយដ្ឋាននេះ និងប្រើប្រាស់ ជណ្តើរយន្ត
នៅក្នុងដើមឈើ។

Tree House Office
នេះជា Tree House ដែលបម្រើការជាការិយាល័យធ្វើការ។ ការតុបតែងនៅខាងក្នុងបង្កប់ដោយប្រណិតភាព រាប់ចាប់ពីបាតខាងក្រោម
ជញ្ជាំង និងពិដាន ដែលធ្វើឱ្យវាមានភាពអស្ចារ្យនៅគ្រប់ជ្រុងជ្រោយ។ កាន់តែពិសេសវាមានបំពាក់ប្រព័ន្ធផ្តល់កម្តៅ អំពូលភ្លើង បណ្តាញទូរសព្ទ
និងអ៊ីនធឺណេតល្បឿនលឿន។

Tree House សាមញ្ញ
នេះជា Tree House ដែលមានរូបរាងដូចផ្ទះនៅលើដីធម្មតា។ វាមានបំពាក់នូវសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទដែល
អ្នកត្រូវការ ដូចជាចង្ក្រានភ្លើងកម្តៅ តុ ទូរដាក់សម្ភារៈ និងទូរផ្ទះបាយជាដើម។

Treehotel
Tree Hotel អាចជាអ្វីដែលយើងកម្រនឹងបានលឺ។ នៅក្នុងប្រទេសស៊ុយអែត អ្នកនឹងបានឃើញសណ្ឋាគារដ៏កម្រមួយនេះ ដែលមានតែបួន
បន្ទប់ប៉ុណ្ណោះ គឺ The Cabin, The Blue Cone, The Nest និង The Mirrorcube។ បន្ទប់ទាំងបួននេះឆ្លុះបញ្ចាំងពី ដើមឈើ សត្វបក្សី ពពក
ព្រះអាទិត្យ និងគ្រប់យ៉ាងដែលមាននៅក្នុងព្រៃ។ នេះជាការតុបតែងដែលរួមបញ្ចូលនូវបរិស្ថានធម្មជាតិ ទៅក្នុងការរស់នៅ។

Yellow Treehouse Cafe
វាមានទីតាំងស្ថិតនៅក្នុងព្រៃនៃប្រទេស New Zealand។ វាគ្មានអ្វីទ្រពីក្រោម ក្រៅពីដើម Redwood ដែលមានទទឹង 10 ម៉ែត្រ។ ការរចនាម៉ូដ
ដូចសម្បកលៀស លេចឡើងយ៉ាងស្រស់ស្អាតព័ទ្ធជុំវិញដើមឈើ និងមានកន្លែងដ៏ល្អសម្រាប់ទស្សនាធម្មជាតិ និងក្រេបរសជាតិភេសជ្ជៈ។

Tree House សាមញ្ញមួយបែបទៀត
Tree House ជាកន្លែងដែលផ្តល់នូវអារម្មណ៍បែបធម្មជាតិ។ ហេតុផលដែលមនុស្សភាគច្រើនចូលចិត្តវា ព្រោះវាផ្តល់នូវកន្លែងសម្រាប់លំហែ
នៅក្នុងព្រៃ ហើយវាមិនដូចជាការបោះជំរុំ និងការស្នាក់នៅក្នុងសណ្ឋាគារទេ។ វាជាកន្លែងដ៏ល្អសម្រាប់រីករាយជាមួយធម្មជាតិ នៅចន្លោះពីដី
ទៅអាកាស។ អ្នកមិនអាចរស់នៅក្នុងកៀកនឹងធម្មជាតិ ក្នុងទម្រង់ដូចនេះនៅកន្លែងដទៃទេ។

Dream Hatcher
វាមានរូបរាងដូចជាស៊ុត នៅលើដំបង។ វារួមបញ្ចូលនូវរសជាតិនៃការរស់នៅខាងក្នុង និងខាងក្រៅផ្ទះ។ នៅខាងក្នុង ថ្វីត្បិតមិនសូវធំទូលាយ
ប៉ុន្តែវាជាកន្លែងសម្រាកដ៏ល្អមួយបន្ទាប់ពីដើរឡើងភ្នំដ៏យូរ។ វាផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៅជុំវិញ តាមរយៈបង្អួចកញ្ចក់។ នៅពេលព្រឹកអ្នក
នឹងមានអារម្មណ៍ថាអ្នកដូចជាទើបនឹងញាស់ចេញពីក្នុងស៊ុត។

4treehouse
វាមានទីតាំងស្ថិតនៅក្នុងតំបន់ Lake Muskoka ទីក្រុង Ontario ប្រទេសកាណាដា។ វាមានរូបរាងដូចនឹងចង្កៀងគោមរបស់ជប៉ុន។ នៅខាងក្នុង
វាផ្តល់នូវកន្លែងទស្សនាទេសភាពជុំវិញ ដ៏ស្រស់ស្អាត លេចឡើងតាមចន្លោះស្លឹកឈើគ្របដណ្តប់ពីលើតួផ្ទះទាំងមូល។

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

សំណង់អគារ Gold Tower 42ជាន់នៅស្តុបពេទ្យចិន នឹងបញ្ចប់គ្រោងអគារនៅចុងខែនេះ

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

ភ្នំពេញ៖ អគារ Gold Tower៤២ជាន់ ស្ថិតនៅស្តុបពេទ្យចិននឹងបញ្ចប់គ្រោងអគារនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមលិខិតអញ្ជើញភ្ញៀវចូលរួមដែលអ្នកសារព័ត៌មានទទ...

លំនៅដ្ឋានស្អាតដូចនេះ តិចថាសាងសង់អស់ថ្លៃចុះ! បើសិនមានដីស្រាប់ ដឹងតែចំណាយអស់តិច

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

លំនៅដ្ឋាន គឺជាទីកន្លែង ដ៏សែនកក់ក្ដៅ ដែលធ្វើឱ្យការស្នាក់នៅរបស់អ្នករាល់គ្នា ទោះបីជាសម្រាប់បុគ្គលម្នាក់ ឬក៏សម្រាប់ក្រុមគ្រួសារ ក៏អាចរស់នៅបានផង និងអាចទ...

តិចនិចតុបតែងគេហដ្ឋានមានពន្លឺគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការតុបតែងគេហដ្ឋានបង្កប់ដោយគំនិតច្នៃប្រឌិត អាចធ្វើឱ្យលំនៅដ្ឋានរបស់អ្នកទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ បើសិនជាអ្នកចង់បានពន្លឺធម្មជាតិពិតៗ និងមានគ...

ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏...

Tomnerb.Com - YouTube Channel