ចូលចិត្តទំនើប

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។

ច្នៃប្រឌិតការលេងកំសាន្ត
នេះជាការតុបតែងបន្ទប់គេងសម្រាប់ក្មេងៗដែលបង្កប់ដោយសម្ភារៈសម្រាប់លេងកំសាន្ត ក្នុងនោះរួមមាន Treehouse, Jungle Gym និងកន្លែងគេងនៅពេលពួកគេហត់នឿយក្នុងការលេងកំសាន្ត។ ជម្រើសពណ៌ដិត មានគំនូសខ្វាត់ខ្វែង មានរូបភាពច្បាស់ៗ និងមានពន្លឺភ្លឺច្បាស់ ធ្វើឱ្យបន្ទប់គេងមួយនេះកាន់តែមានភាពរីករាយ។

កូនបន្ទប់តូចៗ
ក្មេងៗចូលចិត្តកន្លែងតូចៗ មានភាពកក់ក្តៅ។ បន្ទប់គេងប្រភេទនេះមានគ្រែគេងដែលមានមុខងារពីរ ក្នុងនាមជាគ្រែគេង បន្ថែមជាមួយមុខងារជាកន្លែងទុកដាក់សម្ភារៈបានគ្រប់ទីកន្លែង។ ចំណុចដ៏ពិសេសគឺបន្ទប់តូចរាងមូលនៅបង្កប់ក្នុងជញ្ជាំង បំពាក់ជាមួយពូកពណ៌ផ្កាឈូក។
ម៉ូដបន្ទប់មួយនេះវិញ ថ្វីត្បិតវាមានទំហំដ៏តូច ដែលវាក៏ជាចំណូលចិត្តរបស់ក្មេងៗដែរ។ ងាយៗដោយគ្រាន់តែមានខ្នើយ និងពូក និងសៀវភៅអានពីរបីជាការស្រេច។
បន្ទប់ទំហំធំក៏បង្កប់នូវភាពកក់ក្តៅសម្រាប់កុមារដែរ។ ដូចមានក្នុងរូប សៀវភៅ និងរបស់លេងកំសាន្តត្រូវបានរៀបចំយ៉ាងមានរបៀបនៅក្រោមដំបូល បន្ថែមជាមួយកន្លែងសម្រាប់លេងកំសាន្ត។

Dorm Style
អ្នកប្រហែលជាកត់សម្គាល់ឃើញការរៀបចំបែបនេះ ដូចគ្នានឹងការរៀបចំបន្ទប់គេងនៅតាមសាលារៀន។ វាជាចំណូលចិត្តសម្រាប់ក្មេងៗវ័យជំទង់។ អ្នកអាចជ្រើសរើសការតុបតែងតាមបែប កីឡា និងតាមបែបក្មេងស្រីសម្រាប់ម៉ូដបន្ទប់គេងប្រភេទនេះ។

បន្ទប់គេងទំហំធំ
នេះជាជម្រើសដ៏សក្តិសមសម្រាប់គ្រួសារដែលមានបុត្រច្រើន និងគ្រួសារដែលចូលចិត្តគេងជុំគ្នា។ វារំលេចចេញនូវគ្រែគេងជាច្រើន តំរៀបលើគ្នា និងនៅសល់កន្លែងសម្រាប់លេងកំសាន្តទៀតផង។

គ្រឿងសង្ហារឹមឆ្លាតវៃ
នេះជាបន្ទប់គេង តុបតែងជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដោយមានប្រើគ្រែគេងភ្លោះ បន្ថែមជាមួយថតទុកដាក់សម្ភារៈនៅពីក្រោម និងធ្នើដាក់សម្ភារៈនៅខាងលើ។ នេះជាការតុបតែងដែលស្រដៀងទៅនឹងការតុបតែងក្នុងបន្ទប់ក្នុងនាវា។ អ្នកអាចប្រើប្រាស់សម្ភារៈដែលមានសល់កន្លែងទំនេរនៅក្រោមបង្អួចសម្រាប់ដាក់តុ និងកន្លែងសម្រាប់កំសាន្តនៅលើឥដ្ឋ។
ចំណែកមួយម៉ូដផ្សេងទៀតគឺ ប្រើប្រាស់សង្ហារឹមដែលសន្សំសំចៃទីកន្លែង។ គ្រែគេងនៅក្រោមបង្អួច ខណៈដែលតុជាផ្នែកមួយនៃជញ្ជាំង បន្ថែមជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់។

បន្ទប់គេងសម្រាប់ក្មេងពេញវ័យ
មាតាបិតាភាគច្រើនតែងរៀបចំបន្ទប់គេងសម្រាប់កូន ដែលមានលក្ខណៈបែបជាក្មេងពេញវ័យ ជាមួយនឹងគ្រែគេងធំមួយ និងសម្ភារៈដែលអាចប្រើប្រាស់បានរហូតដល់ពួកគេធំពេញវ័យ។ វិធីនេះអាចឱ្យក្មេងៗធំធាត់ឡើង អាចសម្របនឹងបរិយាកាសជុំវិញខ្លួន លេចចេញពីគ្រែ សម្ភារៈសិល្បៈ និងសម្ភារៈតុបតែងដទៃទៀត។ ការតុបតែងប្រភេទនេះ មានអត្ថប្រយោជន៍ជាពិសេស សម្រាប់នៅពេលកុមារ អាចបំពេញមុខងារជាបន្ទប់គេងសម្រាប់ភ្ញៀវបានផងដែរ។

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះ...

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Gree...

ពិតជាអស្ចារ្យ! ផ្ទះងូតទឹករបស់រ៉ូមុំាង ដែលមានអាយុកាល 2000ឆ្នាំមកហើយ នៅតែបើកបម្រើការរហូតមកដល់សព្វថ្ងៃនេះ

ដោយ: ភារុន 9 AM, Friday, 26 Apr, 2019

អាងងូតទឹករបស់រ៉ូមុំាងបូរាណ ដែលត្រូវបានសាងសង់ឡើងតាំងពី 2000ឆ្នាំមុន ក៏ត្រូវបានចាត់ចូលជាបេតិកភ័ណ្ឌផ្នែកប្រវត្តិសាស្រ្ត នឹងត្រូវបានគេហៅថា «Hammam Essa...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

Tomnerb.Com - YouTube Channel