ចូលចិត្តទំនើប

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។
Experimentarium
នេះជាម៉ូដជណ្តើរយកគំរូតាមខ្សែច្រវាក់ DNA នៃរាងកាយមនុស្ស រំលេចចេញជាម៉ូដជណ្តើរវិលជុំ។ ម៉ូដជណ្តើរនេះលេចឡើង នៅក្នុងអគារមជ្ឈមណ្ឌលវិទ្យាសាស្រ្តនៃ Experimentarium នៅក្នុងទីក្រុង Copenhagen ប្រទេស Denmark។ គ្រោងរបស់ជណ្តើរសង់ឡើងពីដែកទម្ងន់ 160 តោន យកមកដាក់តំរៀបគ្នាជាមួយបន្ទះទង់ដែង។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-01
Marie’s Wardrobe
នេះជាម៉ូដជណ្តើរដែលច្នៃប្រឌិតយ៉ាងឆ្លាតវៃ ដែលអាចឱ្យពន្លឺភ្លើងជ្រាបចូលតាមចន្លោះកាំជណ្តើរ ជះពន្លឺតាមជាន់ទាំងបួន នៃអគារមួយនៅក្នុងទីក្រុងឡុងដ៍។ ជណ្តើរនេះសង់ឡើងពីបន្ទះឈើ Plywood ចំនួន 2,000 បន្ទះ។ វាមានចន្លោះរន្ធតូចៗរំលេចនៅតាមកាំជណ្តើរនិមួយៗ។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-02
Sturlasgade
នេះជាការច្នៃម៉ូដជណ្តើរដែលចែកចេញជាពីរផ្នែក។ ម៉ូដជណ្តើរនេះរំលេចនៅក្នុងអគារមួយនៅក្នុង ទីក្រុង Copenhagen ដែលធ្វើឡើងពីបន្ទះថ្ម Terrazzo Slab និង Zigzag នៃដើមឈើ Oak។ កាំជណ្តើរធ្វើពី Terrazzo បន្តុំលើគ្នា បង្រួមទំហំកាន់តែតូចទៅៗ រហូតដល់វាជួបជាមួយកាំជណ្តើរធ្វើពីបន្ទះឈើ Oak នៅជាប់នឹងមាត់បង្អួច។
best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-03
House 13
ជណ្តើរធ្វើពីបេតុងមួយនេះ ភ្ជាប់ទៅនឹងជាន់ផ្ទាល់ដីនៃគេហដ្ឋានមួយនៅក្នុងទីក្រុងឡុងដ៍ ដែលមានផ្ទៃបន្ទប់ជាន់ក្រោមដីពង្រីកកាន់តែធំ។ ដើម្បីធ្វើឱ្យការតំឡើងជណ្តើរតាមលក្ខណៈសាមញ្ញ ស្ថាបត្យករបានជ្រើសយកវិធីសាស្រ្ត Pre-Cast Offsite។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-04
Wine Aytthaya
ជណ្តើរវិលចំនួន 5 តំឡើងនៅពីក្រោយជញ្ជាំងខណ្ឌចែកធ្វើពីឈើ Plywood នៅក្នុងហាងស្រាក្រហមមួយនៅក្នុងតំបន់ជនបទ នៃប្រទេសថៃ។ ជណ្តើរនេះវិលជុំវិញដងដែក ឡើងទៅកាន់អគារ បួនជាន់។ នៅជាន់និមួយៗមានកម្ពស់ខុសៗគ្នា ផ្តល់ឱ្យអ្នកដំណើរនូវទស្សនីយភាពខុសៗគ្នានៃទន្លេ Chao Phraya ដែលនៅក្បែរនោះ។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-05
The Panzerhalle
កាំជណ្តើរធ្វើពីបេតុងរលោង បង្កើតបានជាតួជណ្តើរចរិកពីផ្ទាំងថ្ម នៅក្នុងអគារអាផាតមិនដ៏ប្រណិតមួយ នៅក្នុងប្រទេសអូទ្រីស។ ជណ្តើរមួយនេះរំលេចឡើង ជាមួយបង្កាន់ដៃពណ៌ស ច្នៃម៉ូដ ជាស្លាបជណ្តើរទាំងសងខាង ដើម្បីទ្រទ្រង់អគារជាន់ទីពីរយ៉ាងល្អប្រណិត។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-06
Etch House
ស្ថាបត្យករបានជួសជុលជណ្តើរចាស់ នៅក្នុងអគារមួយនៅក្នុងទីក្រុងឡុងដ៍ ដោយជំនួសដោយ ជណ្តើរមួយប្រភេទដែលច្នៃម៉ូដយ៉ាងបត់បែន លាក់បង្កប់ខ្លួននឹងផ្ទៃជញ្ជាំង។ អ្នកច្នៃម៉ូដគេហដ្ឋាន មួយនេះបានប្រើប្រាស់ទីតាំងជណ្តើរចាស់ រំលេចឡើងនៅលើផ្ទៃជញ្ជាំង យ៉ាងល្អប្រណិត។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-07
Kaleidoscope House
កាំជណ្តើររំលេចខ្លួនព័ទ្ធជុំវិញផ្ទាំងកញ្ចក់ ដែលជាចំណុចកណ្តាលនៃគេហដ្ឋាន នៅក្នុងទីក្រុង Toronto ។ ស្របពេលដែលផ្ទាំងកញ្ចក់ជាច្រើនត្រូវបានតំឡើង នៅលើជ្រុងខុសៗគ្នា វាបានផ្តល់នូវពន្លឺជះត្រឡប់ទៅវិញទៅមក ដើម្បីបង្កើតជារូបភាពបែប Kaleidoscopic ដែលនេះជាឈ្មោះរបស់គម្រោងគេហដ្ឋាននេះផ្ទាល់។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-08
Forte Greene Townhouse
ជណ្តើរកណ្តាលនៃគេហដ្ឋាន ដ៏តូចចង្អៀតមួយនៅក្នុងទីក្រុង Brooklyn ត្រូវបានច្នៃរូបរាងឡើងវិញ ដើម្បីសមប្រកបជាមួយជញ្ជាំងកញ្ចក់។ ទស្សនីយភាពឆ្លងកាត់ផ្ទាំងកញ្ចក់ ផ្តល់នូវរូបភាពបែបស្រពិចស្រពិល ខណៈដែលមនុស្សនៅក្នុងផ្ទះធ្វើដំណើរចុះឡើង ពីមួយជាន់ទៅមួយជាន់។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-09
Annandale House
ដុំថ្មម៉ាបពណ៌បៃតងមួយដុំ បង្កើតជាកាំជណ្តើរទីមួយនៃតួជណ្តើរបេតុង ដែលត្រូវបានដាក់តំឡើង នៅក្នុងលំនៅដ្ឋានលក្ខណៈគ្រួសារតូចមួយនៅក្នុងទីក្រុងស៊ីដនី។ អ្នកច្នៃម៉ូដបានសម្រេចជ្រើសយកដើមរុក្ខជាតិ នៅដាំអមនឹងជណ្តើរ ផ្តល់នូវអារម្មណ៍ដូចនៅខាងក្រៅគេហដ្ឋាន។best-staircases-2017-architecture-interiors-dezeen-roundups_Decor_news_cambodia_tomnerb-010

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង...

ឡូយមែន! និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!

ដោយ: ទំនើប 8 AM, Friday, 18 Jan, 2019

នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី 3 ម្នាក់ ដែលគាត់មា...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

Tomnerb.Com - YouTube Channel