ចូលចិត្តទំនើប

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្ថេរយូរអង្វែង អ្នកមិនគួររុះរើ ផ្ទះទេ តែអ្នកគួរធ្វើការកែលម្អវិញប្រសើរជាង។ ដូច្នេះហើយបានជា ទំនើប សូមបង្ហាញពីគំរូការជួសជុលពង្រីកគេហដ្ឋាន ដែលយើងជ្រើសរើសពីគេហដ្ឋានទាំង 10 ក្នុងទីក្រុងឡុងដ៍មកជូនមិត្ត អ្នកអានទាំងអស់ ទុកជាជំនួយ។
Yellow House
នេះជាគេហដ្ឋានដ៏ស្រស់ស្អាតមួយខ្នង រំលេចក្នុងពណ៌ដ៏ភ្លឺចែងចាំង។ នេះជាបន្ទប់ជាន់ផ្ទាល់ដី ដែលពង្រីកធំលើសពីតួផ្ទះល្វែង Victorian នៅក្នុងតំបន់ Herne Hill ក្នុងទីក្រុងឡុងដ៍។ វាត្រូវបានតុបតែងរំលេចពណ៌លឿង ជាមួយពណ៌បៃតងស្រាល។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-01
Burrows Road
បន្ទប់កញ្ចក់មួយនេះ ជាបន្ទប់បន្ថែមលើគេហដ្ឋានប្រភេទ Mid-Terrace។ នេះជាបន្ទប់ញ៉ាំបាយ និងផ្ទះបាយ ដែលរចនាឡើងផ្តល់នូវពន្លឺពេញផ្ទៃបន្ទប់ លម្អជាមួយគ្រឿងសង្ហារឹមធ្វើពីស្ពាន់ និងរំលេចជាមួយពណ៌ស។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-02
Slab House
នេះជាគេហដ្ឋានពង្រីកបន្ថែមសង់ឡើងពីបេតុង ដែលមានពណ៌ជញ្ជាំងឆ្លាស់គ្នារវាងពណ៌ស និងពណ៌ខៀវដិត។ ការតុបតែងលម្អបន្ថែមជាមួយទ្វារកញ្ចក់ ដែលបើកទ្វារទៅកាន់សួនច្បារនៅខាងក្រៅ។

London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-03
Slim House
នេះជាគេហដ្ឋានប្រភេទ Terraced House ដែលត្រូវបានកែលម្អពង្រីកបន្ថែម។ វាមានទំហំទទឹងត្រឹម 2.3 ម៉ែត្រប៉ុណ្ណោះ ដែលមានបន្ថែមដំបូលជម្រាល ដែលនាំមកនូវពន្លឺទៅក្នុងបន្ទប់ តាមរយៈ បង្អួចកញ្ចក់នៅលើដំបូល។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-04
Extension One
នេះជាបន្ទប់រាងអក្សរ L ដែលច្នៃម៉ូដឡើង ដើម្បីនាំយកពន្លឺមកកាន់ផ្ទៃបន្ទប់ដ៏ធំទូលាយមួយ នៃគេហដ្ឋានមួយខ្នងស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-05
Mapledene Road
នេះជាបន្ទប់កញ្ចក់សង់ពង្រីកលយចេញពីលំនៅដ្ឋាន Hackney។ ការសង់ពង្រីកនេះ សង់ពីជញ្ជាំងធ្វើពីឥដ្ឋ និងបន្ថែមការលម្អដោយប្រើប្រាស់កៅអីពណ៌ផ្កាឈូក។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-06
Grade II Victorian House
នេះជាគេហដ្ឋានជួសជុល និងពង្រីកបន្ថែមលើអតីតគេហដ្ឋានចាស់ ដែលម្ចាស់ដើមរបស់វាជាជាងគំនូររបស់ Charles Dickens។ វាត្រូវបានជួសជុលលម្អឡើងវិញ បង្កប់នូវរសនិយមបែបសិល្បៈ សម្រាប់គេហដ្ឋាននៅក្នុងតំបន់ Primrose Hill ។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-07
Tandem House
ស្ថាបត្យករនៅក្នុងទីក្រុងឡុងដ៍ បង្កើតសំណង់គេហដ្ឋានធ្វើពីឥដ្ឋ ជាផ្នែកមួយចំហៀងនៃគេហដ្ឋានជាប់គ្នាមួយគូ។ នេះជាបន្ទប់ផ្ទះបាយ និងបន្ទប់ទទួលទានអាហារ ដែលបំពាក់ជាមួយសម្ភារៈផ្ទះបាយពណ៌ស លម្អបន្ថែមដោយគ្រឿងសង្ហារឹមធ្វើពីឈើ។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-08
De Beauvoir House
នេះជាបន្ទប់ពង្រីកបន្ថែមរាងកោងធ្វើពីឈើ Timber សម្រាប់គេហដ្ឋាន Terraced House នៅក្នុងតំបន់ Hackney។ វាត្រូវបានរចនាឡើងបង្កប់រំលេច នៅក្នុងសួនច្បារ និងទេសភាពដ៏ស្រស់ត្រកាលជុំវិញគេហដ្ឋាន។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-09
Shepherd’s Bush House
នេះជាគេហដ្ឋាន ដែលជួសជុលដោយកញ្ចប់ថវិកាតូចមួយ តែច្នៃចេញជាគេហដ្ឋាន មានបន្ទប់ផ្ទះបាយដែលមានពីរជាន់ បន្ថែមលើផ្ទះបាយចាស់ នៅក្នុងតំបន់អចលនទ្រព្យ Victorian-Era ក៏ដូចជាបន្ថែមការតុបតែងថ្មី ជាមួយគ្រែគេងពីរជាន់។London-house-extensions-from-Dezeen_decor_news_cambodia_tomnerb-010

ប្រភព: houzz ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ហុងស៊ុយរៀបចំបន្ទប់គេង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការរៀបចំផ្ទះសម្បែង ក៏ត្រូវមានចំណែកនៃការរៀបក្បួនហុងស៊ុយផងដែរ ព្រោះមនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះ មានភាពរីករាយ សុខភាពល្អ និងជោ...

លំនៅដ្ឋានស្អាតដូចនេះ តិចថាសាងសង់អស់ថ្លៃចុះ! បើសិនមានដីស្រាប់ ដឹងតែចំណាយអស់តិច

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

លំនៅដ្ឋាន គឺជាទីកន្លែង ដ៏សែនកក់ក្ដៅ ដែលធ្វើឱ្យការស្នាក់នៅរបស់អ្នករាល់គ្នា ទោះបីជាសម្រាប់បុគ្គលម្នាក់ ឬក៏សម្រាប់ក្រុមគ្រួសារ ក៏អាចរស់នៅបានផង និងអាចទ...

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង...

ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

Tomnerb.Com - YouTube Channel