ចូលចិត្តទំនើប

ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏អស្ចារ្យទាំងនេះ។
Smithsonian National Museum of African American History and Culture
ការតុបតែងនៅក្នុងសារមន្ទីរមួយនេះ រំលេចចេញតាមរយៈការប្រើប្រាស់បេតុងប្រភេទ Pre-Cast ឈើ Timber និងកញ្ចក់។ រូបភាពនានាត្រូវបានតំឡើង នៅលើពិដានខ្ពស់ៗ និងនៅលើសសរបេតុង ដែលផ្តល់នូវសោភណ្ឌភាពបែបឧស្សាហកម្ម នៅក្នុងផ្ទៃខាងក្នុងនៃសារមន្ទីរទាំងមូល។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-01
London Mithraeum
ប្រាសាទក្រោមដីរបស់ Roman មួយ ត្រូវបានជួសជុលកែច្នៃបង្កើតបាន ជាសារមន្ទីរមួយនៅពីក្រោម ស្នាក់ការកណ្តាលក្រុមហ៊ុន Bloomberg នៅក្នុងទីក្រុងឡុងដ៍។
national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-02
Louvre Abu Dhabi
សារមន្ទីរនេះតុបតែងលម្អ ជាមួយនឹងដែកចារិកជារូបផ្កាយចំនួន 8,000 ផ្កាយ ដែលដាក់តំរៀបគងលើគ្នា បង្កើតបានជាសំណុំប្រទាក់ក្រឡាគ្នា នៅលើផ្នែកខាងលើនៃអគារ។ ពន្លឺព្រះអាទិត្យជ្រៀតចូលក្នុងផ្ទៃបន្ទប់ ដែលមានជញ្ជាំងពណ៌សក្បុស បង្កើតបានជារូបភាពដ៏ស្រស់ស្អាតនៅក្នុងអគារ។
national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-03
Eight Tenths Garden
សារមន្ទីរសិល្បៈមួយ ស្ថិតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ Eight Tenths Gardens ក្នុងទីក្រុង ស៊ាងហៃ ជាអគារដែលមានកម្ពស់ពីរជាន់ សម្រាប់ដាក់តាំងរូបសិល្បៈនានា។ សម្ភារៈផ្ទះបាយជាច្រើនប្រភេទ រួមមានបាសាំងទឹក និងពែងទឹក ត្រូវបានដាក់តាំងតំរៀប នៅខាងក្នុងផ្ទៃសារមន្ទីរព័ទ្ធជុំវិញអគារមានរាងកោង។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-04
Zeitz Museum of Contemporary Art Africa
នេះជាសារមន្ទីរសិល្បៈធំជាងគេ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ វាត្រូវបានរៀបចំឡើងរំលេចចេញ ពីក្នុងអគារអតីតឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ។ ការតុបតែងផ្នែកខាងក្នុងរៀបចំឡើង ដោយរួមបញ្ចូលទីតាំង ដាក់បង្ហាញរូបភាពសិល្បៈជាប់ៗគ្នាចំនួន 80 បន្ទប់ បត់បែនព័ទ្ធជុំវិញអគារមានរាង ដូចគ្រាប់ធញ្ញជាតិកម្ពស់ 27 ម៉ែត្រ។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-05
Musee Yves Saint Laurent
សារៈមន្ទីរមួយនេះ មានច្រកចេញចូល ដែលមានជញ្ជាំងពណ៌សរលោងស្រិល ដែលត្រូវបានរចនាឡើង ដើម្បីរំលឹកដល់ស្រទាប់ដ៏រលោងនៃអាវក្រៅម៉ាក Yves Saint Laurent។ នៅក្នុងសារមន្ទីរនេះ ក៏មានប្រើប្រាស់បង្អួចកញ្ចក់ក្រូម៉េពណ៌ ដែលយកលំនាំតាមកញ្ចក់ពណ៌ រចនាបទដើមរបស់ជនជាតិម៉ារ៉ុក។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-06
Massachusetts Museum of Contemporary Art
សារមន្ទីរនេះមានទីតាំងស្ថិត នៅខាងក្នុងអតីតរោងចក្រតម្បាញមួយ។ អ្នកច្នៃម៉ូដអគារនេះ រក្សានូវលំនាំដើមនៃសំណង់ធ្វើឡើងពីឥដ្ឋ ក្នុងអំឡុងពេលធ្វើការជួសជុលឡើងវិញ ដើម្បីធានាថាការតុបតែងផ្នែកខាងក្នុង ឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់អគារ។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-07
Guardian Art Centre
នេះជាសារមន្ទីរសិល្បៈមួយ ដែលមានទំហំ 1,700 ម៉ែត្រក្រឡា។ ការរចនាម៉ូដអគារផ្នែកខាងក្នុង រួមបញ្ចូលនូវចំណែកដែលអាចធ្វើចលនាបាន និងប្រព័ន្ធពិដាន ដែលអាចសម្របសម្រួលប្រែប្រួលបានគ្រប់ពេល។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-08
Skissernas Museum
នេះជាសារមន្ទីរមួយស្ថិតនៅក្នុងទីក្រុង Lund ប្រទេសស៊ុយអែត។ ការតុបតែងបំពាក់ដោយបង្អួច Clerestory និងពិដានដែលមានចំណាំងផ្លាត ធ្វើពីបន្ទះកញ្ចក់អាលុយមីញ៉ូម។ គោលបំណងនៃការច្នៃម៉ូដអគារបែបនេះ គឺដើម្បីបង្កើតបរិយាកាសដូចស្ថិត នៅក្នុងទីធ្លាបើកចំហរមួយ។national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-09

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

ជម្រើសរចនាបទបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

អ្នកប្រហែលជាគិតថា Tree House គឺសម្រាប់ក្មេងៗលេងកំសាន្ត។ ប៉ុន្តែធាតុពិត Tree House ត្រូវបានប្រើប្រាស់ជាច្រើនប្រភេទទៀត ដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដ...

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញ...

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្...

Tomnerb.Com - YouTube Channel