ចូលចិត្តទំនើប

6 ចំណុចដែលអ្នកមិនគួរធ្វើនៅពេលនឿយហត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 12 Jul, 2018

អ្នកស្រាវជ្រាវជាច្រើនបានស្វែងរកឃើញថា ការមិនបានគេង ឬសម្រាករយៈពេល 17 ម៉ោងពេញ នឹងធ្វើឱ្យសមត្ថភាពនៃការគិត ការសិក្សា
និងការអនុវត្តការងារ ដែលទាមទារឱ្យមានការប្រើប្រាស់ជំនាញ ការធ្វើចលនា ការសម្របសម្រួល និងល្បឿនការងារធ្លាក់ចុះ ស្មើនឹងការបំពុល
ដោយជាតិអាល់កុលក្នុងឈាមក្នុងកម្រិត 0.05%។ នេះជាកត្តាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពនិងប្រសិទ្ធភាពនៃការអនុវត្តការងារ
ក៏ដូចជាផលប៉ះពាល់ជាច្រើនទៀត។ ដូច្នេះមានរឿងរ៉ាវជាច្រើនដែលអ្នកមិនគួរធ្វើក្នុងអំឡុងពេលនឿយហត់ដូចនេះហើយចម្លើយមាន
នៅក្នុងអត្ថបទខាងក្រោម។

1. ការបើកបរ
ការបើកបរក្នុងអំឡុងពេលនឿយហត់ គឺជាការប្រឈមនឹងហានិភ័យខ្ពស់។ ស្ថាប័ន National Highway Traffic Safety Administration
បានប៉ាន់ប្រមាណថារថយន្តប្រមាណ 100,000 គ្រឿងជួបនឹងគ្រោះថ្នាក់ជារៀងរាល់ឆ្នាំ ដែលជាលទ្ធផលនៃអ្នកបើកបរហត់នឿយ។ បើសិនជាអ្នក
តែងតែងងុយគេង មុនពេល ឬបន្ទាប់ពីធ្វើការ អ្នកគួរសាកល្បងដើរមួយ ឬពីរជុំ មុនពេលបើកបរ។ បើសិនជាអ្នកបើកបរក្នុងរយៈចម្ងាយឆ្ងាយ
អ្នកគួរឈប់សម្រាកបន្តិចមុននឹងបន្តដំណើរទៀត។

2. ការប្រើប្រាស់បណ្តាញសង្គម
ភាពងោកងុយ អាចប៉ះពាល់ដល់ការវិនិច្ឆ័យរបស់អ្នក ដូច្នេះការបង្ហោះសារនានានៅលើបណ្តាញសង្គមរបស់អ្នក អាចនឹងមានលទ្ធផលមិនសូវល្អ។
អ្នកគួររងចាំរហូតដល់ពេលអ្នកមានស្មារតីស្វាងពេញលេញ សម្រាប់ការសម្រេចចិត្តនានាបើសិនជាសារដែលអ្នកចង់បង្ហោះមានសារៈសំខាន់ខ្លាំង។

3. ការសម្រេចចិត្តធំៗ
ការសម្រេចចិត្តសំខាន់ៗភាគច្រើន នៅក្នុងជីវិតរបស់អ្នកទាមទារឱ្យមានការគិតនិងពិចារណាដោយប្រុងប្រយ័ត្ន ហើយវាជាការលំបាកក្នុងការធ្វើអ្វីមួយ
នៅពេលអ្នកនឿយហត់។សូមកុំខ្លាចនឹងពន្យារពេលចំពោះការសម្រេចចិត្តធំៗ រហូតដល់អ្នកបានសម្រាកពេញលេញ។

4. រំងាប់អារម្មណ៍
បន្ថែមលើការប៉ះពាល់ដល់ការវិនិច្ឆ័យ ការមិនបានគេងអាចធ្វើឱ្យអ្នកមានអារម្មណ៍ពុះកញ្ជ្រោល។ វាអាចធ្វើឱ្យអ្នកមានការចំណាយទិញសម្ភារៈ
ចំណីអាហារ ដែលជាទូទៅអ្នកមិនត្រូវការទិញ ឬអាចឱ្យអ្នកធ្វើការសម្រេចចិត្តដោយតក់ក្រហល់ ដែលអាចនឹងធ្វើឱ្យមានការសោកស្តាយ។
ព្យាយាមធ្វើជាកំពូលមាតាបិតា តួនាទីជាឪពុកម្តាយ ពេលខ្លះពិតជាពិបាក ជាពិសេសនៅពេលអ្នកមានអារម្មណ៍ហត់នឿយ និងធុញថប់
ព្រោះតែអ្នកមិនបានគេងគ្រប់គ្រាន់។ វាពិតជាមិនអីទេ បើសិនជាអ្នកចង់ស្វែងរកជំនួយ ទោះបីជាជំនួយពីមិត្តភក្តិ ក្នុងការមើលថែកូនៗ ក្នុងរយៈពេលខ្លី
ដើម្បីអ្នកអាចសម្រាកបានមួយ ភ្លែត។

5. បង្កជម្លោះ
ការពិភាក្សាប្រកបដោយគំនិតស្ថាបនារវាងបុគ្គលពីរនាក់ អាចកើតឡើងបាននៅពេលភាគីទាំងសងខាងគោរពគំនិតគ្នាទៅវិញទៅមក ស្តាប់គ្នាដោយយកចិត្តទុកដាក់
និងឆ្លើយតបដោយគួរ សម។ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលទេ ជម្លោះតែងកើតឡើង ជំនួសឱ្យការពិភាក្សាចំពោះអ្នកដែលមានភាពនឿយហត់ខ្លាំង។
បើសិនជាអ្នកហត់នឿយ និងមិនចង់បង្កជម្លោះ អ្នកគួរសម្រាកមុននឹងបន្តកិច្ចពិភាក្សាទៀត។

6. ព្យាយាមធ្វើការងារច្រើន
ការងារច្រើនអាចមានផលវិបាកនៅក្នុងពេលវេលាដ៏ចាំបាច់
ហើយការព្យាយាមគ្រប់គ្រងការងារច្រើននៅពេលអ្នកងងុយគេង ក៏ជាទង្វើដ៏លំបាកមួយដែរ។
សូមផ្តោតអារម្មណ៍លើការងារតែមួយ ក្នុងពេលអ្នកងងុយគេង នោះអ្នកនឹងមានលទ្ធផលការងារប្រសើរឡើង។
យោបល់ចុងក្រោយ បើសិនជាអ្នកនឿយហត់ សូមទៅសម្រាកទៅ ហើយប្រាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន
មិនថាក្រុមគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារទេ ថាអ្នកត្រូវការសម្រាក។

ប្រភព: onegoodthingbyjillee ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

គួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

តើ​គួរ​ចាប់ផ្តើម​បង្ហាត់​កូនតូច ​ឱ្យ​ចេះ​ចូល​បន្ទប់ទឹក​ដោយ​ខ្លួនឯង​ នៅពេលណា​ល្អ?  យើងជឿថា លោកឪពុក​អ្នក​ម្តាយ​ជាច្រើន​នាក់​ ប្រហែលជា​មិនទាន់​ច្បាស់​...

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិ...

៩ ខែ នៃការប្រែប្រួល របស់អ្នកម្តាយមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

នៅពេលអ្នកម្តាយ ចាប់ផ្តើមមានគភ៌ នឹងចាប់ផ្តើមមើលឃើញការប្រែប្រួល តាំងពីសប្តាហ៍ដំបូង រាងកាយរបស់​អ្នក​​ម្តាយនឹងបញ្ជូនសញ្ញាប្រាប់ ពីអាការផ្សេងៗឱ្យបានដឹង ...

សញ្ញាណ ៣ បង្ហាញថា រដូវរបស់អ្នកមានបញ្ហា

ដោយ: ចរិយា 8 AM, Friday, 18 Nov, 2016

“ខ្ញុំចូលចិត្តមករដូវណាស់។” គ្មាននរណាម្នាក់និយាយអ៊ីចឹងទេ គ្មានទាល់តែសោះ… គ្រាន់តែ ប្រសិនបើក្នុងពេលមករដូវអ្នកមានអាការៈដូចជា៖ ហូរឈាម...

Tomnerb.Com - YouTube Channel