ចូលចិត្តទំនើប

អាហារ 9 យ៉ាងល្អបំផុតសម្រាប់សុខភាពសក់

ដោយ: ភារុន 8 AM, Saturday, 27 Oct, 2018

ការចុះអន់ថយនៃសុខភាពសក់របស់យើងគឺអាស្រ័យទៅតាមអាយុកាល និង ហ៊្សែន។ សក់ដែលមានសុខភាពល្អមិនមែនសំដៅទៅលើរូបរាងនៃសក់ រួញ ឬ ត្រង់ និង ពណ៌សក់តាមធម្មជាតិនោះទេ។ តែអាស្រ័យទៅលើកំរាស់ និង ល្បឿននៃការលូតលាស់នៃសក់ទៅតាមធម្មជាតិ។ ប៉ុន្តែប្រសិនបើអ្នកចង់លើកកម្ពស់គុណភាពសក់ឱ្យកាន់តែមានសុខភាពល្អបន្ថែមទៀតនោះ ទំនើប សូមណែនាំនូវអាហារ 9 យ៉ាងដែលល្អបំផុតសម្រាប់សុខភាពសក់ដែលមានដូចខាងក្រោម៖
1. ស៊ុត
ស៊ុតមានផ្ទុកនូវប្រូតេអ៊ីន និង Biotin ច្រើនណាស់ ហើយក៏មានសារធាតុចិញ្ចឹមផ្សេងទៀតដូចជាស័ង្កសី និង សេលេនីញ៉ូម។ ឫសសក់ភាគច្រើនត្រូវការប្រូតេអ៊ីនដើម្បីឱ្យសក់លូតលាស់បានល្អ ហើយប្រសិនបើប្រូតេអ៊ីនមិនមានគ្រប់គ្រាន់នៅក្នុងរបបអាហារប្រចាំថ្ងៃទេនោះ វាអាចបណ្តាលឱ្យជ្រុះសក់។ Biotin គឺជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ការផលិតប្រូតេអ៊ីនមួយប្រភេទហៅថា Keratin ដែលជាប្រូតេអ៊ីនដ៏ល្អបំផុតសម្រាប់ឫសសក់។

2. ផ្លែ ប៊ឺរី
ផ្លែប៊ឺរី គឺជាអាហារសម្រន់ដ៏ល្អបំផុតដែលអាចបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបាន។ ផ្លែប៊ឺរី មានសមាសធាតុ និងវីតាមីនមួយចំនួនដែលជួយបង្កើនការលូតលាស់នៃសក់។ វីតាមីន C នៅក្នុងផ្លែប៊ឺរី អាចបំលែងទៅជាសារធាតុប្រឆាំងអុក ស៊ីតកម្ម ដែលជួយការពារឫសសក់ពីការខូចខាតដោយសាររ៉ាឌីកាល់សេរីដែលមាននៅក្នុងរាងកាយរបស់យើង ហើយត្រូវបានភ្ជាប់ទៅនឹងភាពចាស់នៃអាយុ។

3. ស្ពៃខ្មៅ ឬ Spinach
ស្ពៃខ្មៅគឺជាប្រភពដ៏អស្ចារ្យមួយសម្រាប់សារធាតុចិញ្ចឹមដូចជា Folate, ជាតិដែក និង វីតាមីន A និង C។ សារធាតុនីមួយៗមានតួនាទីក្នុងការជួយឱ្យសក់លូតលាស់ និង មានសុខភាពល្អ។ វីតាមីន A ដែលមាននៅក្នុងស្ពៃខ្មៅជួយដល់ក្រពេញស្បែកអាចផលិតសារធាតុខ្លាញ់ដែលផ្តល់ជាតិសំណើមដល់ស្បែកក្បាល និង ធ្វើឱ្យសក់មានសុខភាពល្អ។

4. ត្រីមានខ្លាញ់
ត្រីដែលមានជាតិខ្លាញ់ដូចជាត្រី សាម៉ុង ត្រី ពោ និង ត្រី Mackerel ជាដើម អាចលើកកម្ពស់នូវការរីកលូតលាស់នៃសក់ដោយសារតែការប្រមូលផ្តុំអាស៊ីតខ្លាញ់អូមេហ្គា 3 ។

5. ដំឡូវជ្វា
ដំឡូងជ្វាមានសារធាតុ Beta-carotene ដែលសារធាតុនេះអាចបំលែងទៅជាវីតាមីន A ជួយក្នុងការផលិតខ្លាញ់ដែលមានសារសំខាន់ចំពោះសុខភាពស្បែកក្បាល និង ជួយបង្កើនអត្រានៃការលូតលាស់សក់នឹងធ្វើឱ្យមានសរសៃសក់ច្រើន និង ក្រាស់ ហើយក៏ជួយទប់ស្កាត់ការខូចខាតនៃឫសសក់ផងដែរ។

6. ផ្លែ ប៊ឺរ
ផ្លែបឺរមានជាតិខ្លាញ់ល្អដែលអាចធ្វើឱ្យសក់មានសុខភាពល្អ ហើយបូករួមទាំងមានបរិមាណវីតាមីន E និង វីតាមីន C ហើយវីតាមីន E គឺជាអង់ទីអុកស៊ីដង់ដែលល្អបំផុតក្នុងការទប់ស្កាត់រ៉ាឌីកាល់សេរីដែលមានគ្រោះថ្នាក់ និង លើកកម្ពស់ដល់ការកើនឡើងនៃចំនួនសរសៃសក់ឱ្យកាន់តែក្រាស់ឡើងៗ។

7. អយស្ទ័រ
អយស្ទ័រគឺល្អសម្រាប់ការលូតលាស់សក់ ដោយសារតែជាតិស័ង្កសី ដែលត្រូវបានគេរកឃើញថាមានបរិមាណខ្ពស់នៅក្នុងសាច់អយស្ទ័រ។ ស័ង្កសីគឺជាសារធាតុរ៉ែដែលគាំទ្រដល់ការលូតលាស់សក់ និង ការជួសជុលសក់ខូច។

8. សាច់បង្គា
បង្គាគឺជាអាហារដ៏អស្ចារ្យសម្រាប់សុខភាពសក់ ពីព្រោះវាមានប្រូតេអ៊ីន វីតាមីន B ស័ង្កសី ជាតិដែក និង វីតាមីន D ដែលសារធាតុទាំងអស់នេះអាចជួយជំរុញឱ្យសក់មានសុខភាពរឹងមាំ។

9. គ្រាប់សណ្តែក
បរិមាណដ៏ល្អនៃប្រូតេអ៊ីនគ្រាប់សណ្តែកអាចផ្តល់នូវជាតិដែក Biotin ស័ង្កសី និង Folate ដែលជាសារធាតុមានសារៈសំខាន់បំផុតសម្រាប់ជួយដល់ការលូតលាស់នៃសក់ នឹងធ្វើឱ្យសក់មានសុខភាពល្អ។ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាជ្រុះសក់ ដោយសារមកពីហ្សែន ឬ អ័រម៉ូនខុសធម្មតា ឬ ប្រសិនបើសក់របស់អ្នកលូតលាស់យឺតជាងមធ្យម (0.5 អ៊ីញក្នុងមួយខែ ឬ 6 អ៊ីញក្នុងមួយឆ្នាំ) សណ្តែកគឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទឹក​ និងសុខភាព

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

ពិតណាស់ បរិមាណទឹក ដែលមនុស្សគ្រប់រូបត្រូវការទទួលទាន ជារៀងរាល់ថ្ងៃ ដើម្បីរក្សាលំនឹងជាតិ ទឹកក្នុងខ្លួន គឺជាប្រធានបទនៃការជជែកពិភាក្សា។ ជារឿយៗ អ្នកតែងបា...

អាហារ ដែលពុំចាំបាច់ ដាក់ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 7 PM, Friday, 22 Dec, 2017

ក្នុងអំឡុងពេលឈប់សម្រាក ឬពេលបុណ្យទាន ទូរទឹកកករបស់អ្នកតែងតែពេញទៅដោយអាហារមែនទេ? ទំនើប ទើបនឹងរកឃើញអត្ថបទថ្មីមួយដែលបង្ហាញថា អាហារមួយចំនួនពុំចាំបាច់ដាក់ន...

ដល់ខែធ្លាក់ខ្យល់ហើយ! នាំគ្នាប្រយ័ត្ន កើតជម្ងឺ ពងបែកក្នុងមាត់

ដោយ: ភារុន 9 AM, Thursday, 03 Jan, 2019

ជម្ងឺពងបែកក្នុងមាត់ ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានបាន ពីមូលហេតុពិតប្រាកដ ថាតើជម្ងឺនេះ កើតឡើងដោយសារមូលហេតុអ្វីខ្លះនោះទេ។ ជម្ងឺនេះ កើតឡើងជាញឹកញ...

ស្លៀកពាក់ត្រឹមត្រូវ មេឃក្តៅយ៉ាងណា ក៏មិនបារម្ភដែរ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ជាការ​ពិត​ដែល​អ្នក​មិនគួរ​ប្រហែស ហើយក៏​ជា​អ្វីដែល​អ្នក​គួរតែ​ដឹងផង​ដែរ ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​របស់លោក​អ្នក​នៅតែ​មាន​ភាពស្រស់ស្អាត មិន​ទទួលរង​កា...

Tomnerb.Com - YouTube Channel