ចូលចិត្តទំនើប

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និង ត្រឹមត្រូវដែលអាចធ្វើឱ្យសុខភាពល្អ និង សម្រស់ក្មេងជាងវ័យ។ ខាងក្រោមនេះជាអាហារចំនួន 5 យ៉ាងដែលជួយអ្នកបញ្ជុះទម្ងន់ ពង្រឹងសុខភាពបេះដូង ផ្តល់ឱ្យស្បែកភ្លឺរលោង និង មានសុខភាពរាងកាយរឹងមាំ។ ហើយអាហារទាំងនេះរួមមាន៖
1. គ្រាប់ធញ្ញជាតិ Oats
គ្រាប់ធញ្ញជាតិប្រភេទនេះគឺជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម និងអាចជួយបញ្ចុះជាតិ cholesterol នៅក្នុងឈាមនៅពេលអ្នកបរិភោគរៀងរាល់ថ្ងៃ ដូច្នេះវាល្អសម្រាប់ការបញ្ចុះទម្ងន់ លើសពីនេះវាអាចជួយថែរក្សាស្បែកឱ្យមានសុខភាពល្អផងដែរ។

2. សាច់ត្រីសាម៉ុង
សាច់ត្រីសាម៉ុងមានផ្ទុកសារធាតុ Astaxanthin ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងដែលជួយការពារពី ជម្ងឺបេះដូងដោយបន្ថយជាតិ cholesterol ។ តាមរយះការស្រាវជ្រាវបានបង្ហាញថា Astaxanthin អាចជួយប្រឆាំងនឹងការខូចខាតរបស់ស្បែកពីពន្លឺព្រះអាទិត្យ និង ធ្វើឲ្យស្បែកមានសុខភាពល្អ។

3. ផ្លែ Blueberry
នៅក្នុងការសិក្សារបស់សកលវិទ្យាល័យ Harvard លើស្រ្តីជាង 93.000នាក់ ដោយការបរិភោគផ្លែ Blueberry មួយ សប្តាហ៍3ដង ឃើញថារូបរាងរបស់ស្រ្តីទាំងនេះមើលទៅក្មេងជាងវ័យ ដូច្នេះទើបមានការសន្និដ្ឋានថាការបរិភោគផ្លែ Blueberry ជួយឱ្យមានសុខភាពល្អ និង សម្រស់ក្មេងជាងវ័យ។

4. ផ្លែ ប៊ឺ
ផ្លែប៊ឺ មានវីតាមីន C, E និង K ដែលសុទ្ធតែជាវីតាមីនចាំបាច់សម្រាប់ជួយដល់សុខភាពស្បែក។ លើសពីនេះផ្លែប៊ឺមានសារជាតិខ្លាញ់ដែលអាចជួយបំបាត់ស្នាមជ្រួញ ជួយបំប៉នស្បែក និង ជួយកាត់បន្ថយការខូចខាតស្បែកពីពន្លឺព្រះអាទិត្យផងដែរ។

5. ផ្លែ Walnut
ជាការពិតផ្លែ Walnut មានជាតិខ្លាញ់ច្រើន ប៉ុន្តែវាក៏សម្បូរសារធាតុចិញ្ចឹម ជាពិសេសជាតិ omega-3 ដែលមាននៅក្នុងផ្លែឈើប្រភេទនេះជួយឱ្យបេះដូងមានសុខភាពល្អ។ លើសពីនេះ Walnut មានប្រូតេអ៊ីនខ្ពស់ ជាតិសរសៃ វីតាមីន E និង មានសារធាតុជំនួយល្អៗដទៃទៀត ទាំងអស់នេះអាចជួយសម្រកទម្ងន់ ស្បែកស្អាត និង សុខភាពរាងកាយល្អ។

ប្រភព: eatingwell ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទទួលទាន ទឹកពេលណា មានប្រយោជន៍ច្រើន

ដោយ: ស៊ីវងីម 9 PM, Monday, 08 Jun, 2015

ការទទួលទានទឹក គឺជាតម្រូវការដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែតើគួរទទួលទានពេលណា ទើបមានប្រយោជន៍ច្រើន? ដើម្បីបង្កើនចំណេះ សូមអានជាមួយគ្នានូវចំណុចដូ...

គន្លឹះថែរក្សាសម្រស់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 9 AM, Saturday, 14 Jul, 2018

ស្រ្តីទាំងអស់សុទ្ធតែចង់ស្អាត និងទាក់ទាញ។ ជាសំណាងដែលអ្នកមិនចាំបាច់ចំណាយល់ផលិតផលថែរក្សាសម្រស់ថ្លៃៗ ដើម្បីទទួលបានសម្រស់ដ៏ស្រស់ត្រកាលទេ។ ទំនើប សូមបង្ហា...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

គន្លឹះ10 យ៉ាងដើម្បីបង្ការកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Thursday, 13 Sep, 2018

ជម្ងឺផ្តាសាយអាចជាជម្ងឺសាមញ្ញទូទៅមួយដែលមនុស្សជាធម្មតាតែងតែកើតមាន ជាពិសេសនៅរដូវភ្ញៀវនេះ។ យោងតាម មជ្ឃមណ្ឌលគ្រប់គ្រង និង ទប់ស្កាត់ជម្ងឺរបស់សហរដ្ឋអាមេរិ...

Tomnerb.Com - YouTube Channel