ចូលចិត្តទំនើប

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បើយោងតាមអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភរបស់សកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Teresa Fung ដែលគាត់បាននិយាយថាគ្រាន់តែអ្នកបន្ថែមអាហារ 5 យ៉ាងជាមួយនឹងអាហារដែលអ្នកបរិភោគជាប្រចាំថ្ងៃរបស់អ្នក គឺជាវិធីដ៏ល្អសម្រាប់ជួយលើកកម្ពស់សុខភាពរបស់អ្នកឱ្យកាន់តែល្អប្រសើរឡើង។ ខាងក្រោមនេះជាអាហារទាំង 5 ដែលគាត់បានលើកឡើងដែលមានដូចជា៖
1. ផ្លែ Blueberry
វាមិនមែនជាអាថ៌កំបាំងទេ ដែលផ្លែ Blueberry គឺល្អបំផុតសម្រាប់សុខភាព និង សម្រស់ ដែលតារាល្បីៗទាំងប៉ែកអាស៊ី និង អ៊ឺរ៉ុបសុទ្ធតែចូលចិត្តបរិភោគផ្លែឈើនេះ។ Blueberry មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជាពិសេសវីតាមីន C, A និងមានជាតិសរសៃ។ ប្រសិនបើអ្នកពិបាកស្វែងរកក្នុងការទិញផ្លែឈើស្រស់ អ្នកអាចទិញភេសជ្ជៈដែលមានជាតិ Blueberry សុទ្ធដោយមិនមានលាយបញ្ចូលជាមួយគ្រឿងផ្សំផ្សេងៗទៀត។

2. បន្លែស្ពៃក្តោបកូនកាត់ (Brussels sprout)
បន្លែប្រភេទនេះមានជាតិវិតាមីនច្រើនដូចជា A, C, K, នឹងមានសារធាតុ ប៉ូតាស្យូម និង ហ្វ័រឡាត។ លើសពីនេះបន្លែនេះដូចជាបន្លែដទៃគឺវាមានសមាសធាតុជីវសកម្មដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុផ្សេងទៀតដែលជួយការពារការខូចខាតកោសិកានៅក្នុងខ្លួនរបស់អ្នក។

3. គ្រាប់ផ្លែឈើ ឬ គ្រាប់ធញ្ញជាតិ
ត្បិតតែគ្រាប់ផ្លែឈើ ឬ គ្រាប់ធញ្ញជាតិមានជាតិកាឡូរីខ្ពស់ ប៉ុន្តែមិនមែនមានន័យថាអ្នកគួរជៀសវាងបរិភោគពួកវានោះទេ ពីព្រោះនៅក្នុងគ្រាប់ផ្លែឈើ ឬ គ្រាប់ធញ្ញជាតិមានជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និង វីតាមីន E ។

4. ទឹកដោះគោយ៉ាអួរធម្មជាតិ
ទឹកដោះគោយ៉ាអួរមានភាពពេញនិយមណាស់ចំពោះស្រ្តីដែលចង់សម្រកទម្ងន់ ដោយសារគុណសម្បិត្តជាច្រើនរបស់ទឹកដោះគោយ៉ាអួរដែលអាចជួយថែរក្សាពោះវៀនឱ្យមានសុខភាពល្អ។ លើសពីនេះវាក៏ភ្ជាប់ជាមួយជាតិកាល់ស្យូម ម៉ាញេស្យូម ប្រូតេអ៊ីន វីតាមីន B12 និង អាស៊ីតខ្លាញ់សំខាន់ៗ។ រឿងមួយដែលអ្នកគួរជៀសវាងនោះគឺការបន្ថែមស្ករចូលទៅក្នុងទឹកដោះគោយ៉ាអួរ ប៉ុន្តែប្រសិនបើអ្នកចង់បន្ថែមរសជាតិដល់វា អ្នកគួរបន្ថែមផ្លែឈើស្រស់ៗទើបជាការប្រសើរ។

5. សាច់ត្រីសាម៉ុង
ការបរិភោគសាច់ត្រីគឺល្អបំផុតសម្រាប់សុខភាព ជាពិសេសសាច់ត្រីសាម៉ុងដែលផ្តល់អត្ថប្រយោជន៍ជាច្រើន។ សាច់ត្រីសាម៉ុងមានជាតិ ប្រូតេអ៊ីន និង អាស៊ីតខ្លាញ់ omega-3 ដែលជួយឱ្យបេះដូង និង ខួរក្បាលមានសុខភាពល្អ។

ប្រភព: treehugger ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ងាយៗ! គ្រាន់តែទទួលទានភេសជ្ជៈនេះ មុនគេង នឹងធ្វើឱ្យស្រកក្បាលពោះ យ៉ាងមានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីអាចទទួលបានក្បាលពោះរាបស្មើរ និងស្រស់ស្អាត។ អ្នកខ្លះ ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើន ដើម្បីអា...

ការប្រើក្រែម ការពារកម្តៅថ្ងៃ ដែលអ្នកអាចមិនដឹង

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

អ្វីដែលនារីយើង ដឹងគ្រប់គ្នាពីរឿងក្រែមការពារកម្តៅថ្ងៃ គឺវាជាវត្ថុចាំបាច់សម្រាប់ស្បែក ប្រើដើម្បីការពាររស្មីយូវីអា និងយូវីប៊ី ដែលអាចបំផ្លាញស្បែក ធ្វើឲ...

កំហុស ៥ ពេលហាត់ប្រាណ ដែលប៉ះពាល់ដល់ស្បែក និងសក់

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

ទទួលស្គាល់ថា ការហាត់ប្រាណ គឺជារឿងល្អ ជួយឲ្យស្បែកអ្នកភ្លឺថ្លា និងឈាមដើរស្រួល។ ប៉ុន្តែជារឿយៗ ពេលដែលអ្នកទៅហាត់ប្រាណនៅក្លឹប អ្នកតែងតែធ្វើទង្វើ ៥ ដែលបង្...

8 វិធី ថែទាំខួរក្បាល ឱ្យស្រស់ថ្លាជានិច្ច

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

នៅពេល​មាន​អារម្មណ៍​ថា​នឿយ​ល្វើយ ខួរក្បាល​មិន​ដំណើរការ សូម​សាកល្បង​មក​មើ​លពី​វិធី ​ថែទាំ​ខួរក្បាល​បែបងាយៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ភ្លឺ​ថ្លា​ឡើង...

Tomnerb.Com - YouTube Channel