ចូលចិត្តទំនើប

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា ចំពោះឆ្អឹងដូចជាអាហារទាំងពីរខាងលើដែរ។

ក្រៅពីទឹកដោះគោ និងឈីស ផ្លែព្រូន (Prunes) គឺជាអាហារជំនួយឆ្អឹងដ៏ប្រសើរមួយ។ ព្រូនអាចជា ផ្លែឈើមួយប្រភេទ ដែលគេនិយមចូលចិត្តញ៉ាំធ្វើជាឱសថពីធម្មជាតិ សម្រាប់ការបញ្ចុះលាមក។ តែវា មានសមត្ថភាពពិសេសមួយទៀត នោះគឺធ្វើឱ្យឆ្អឹងរឹងមាំ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-02

យោងតាមការសិក្សាថ្មីៗនេះ ផ្លែឈើក្រៀមមួយប្រភេទនេះ អាចធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Scientific Reports បង្ហាញថាការទទួលទានផ្លែព្រូន អាចជួយការពារឆ្អឹងប្រឆាំងនឹងការបំផ្លាញ ពីសារធាតុវិទ្យុសកម្ម។ អ្នកស្រាវជ្រាវនៅ Texas A&M បានធ្វើការពិសោធន៍លើសត្វកណ្តុរ ដោយធ្វើឡើងក្នុងការពិសោធន៍បួនប្រភេទ គឺឱ្យសត្វកណ្តុរស៊ីសារធាតុប្រឆាំងអុកស៊ីតកម្ម លាយចម្រុះគ្នា អាស៊ីតDihydrolipoic ថ្នាំ Ibuprofen និងម្សៅ ធ្វើពីផ្លែព្រូន។ បន្ទាប់មកពួកគេយកសត្វកណ្តុរទាំងនោះ ឱ្យប៉ះជាមួយធាតុវិទ្យុសកម្ម និងធ្វើ ការប្រៀបធៀបលទ្ធផល។

នៅក្នុងការពិសោធន៍ទាំងបួននេះ ផ្លែព្រូនជាសមាសភាពមានប្រសិទ្ធភាពជាងគេ ក្នុងការការពារធាតុ វិទ្យុសកម្ម ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ ទោះបីជាសត្វកណ្តុរដែលស៊ីផ្លែព្រូន ហើយមិនប៉ះពាល់ជាមួយ ធាតុវិទ្យុសកម្មក្តី ក៏មានឆ្អឹងរឹងមាំជាងមុនដែរ។ កម្រិតនៃភាពរឹងមាំនេះកើនឡើង ក្នុងកម្រិតប្រមាណ 20%។

ទោះបីមិនទាន់មាននរណាម្នាក់ ប្រាកដពីទំនាក់ទំនងនៃផ្លែព្រូន និងធាតុវិទ្យុសកម្មក្តី ក៏អ្នកស្រាវជ្រាវ ទាំងនោះបានប៉ាន់ប្រមាណថា ដោយសារផ្លែឈើមួយប្រភេទនេះ មានល្បាយសារធាតុ Polyphenols ដែលមានកម្រិតអុកស៊ីតកម្ម និងសមាសភាពប្រឆាំងនឹងការរលាកខ្ពស់។
ការរកឃើញនេះ អាចក្លាយជាអត្ថប្រយោជន៍ដ៏ធំមួយ សម្រាប់អ្នកដែលងាយប៉ះពាល់ជាមួយធាតុវិទ្យុ សកម្ម ដូចជាអវកាសយានិកជាដើម។ យ៉ាងណាមិញ វានៅតែមានបញ្ហាលេចឡើង បើសិនជាយើង បន្ថែមវត្តមានផ្លែព្រូន ទៅក្នុងរបបអាហារ។

លោកស្រី Nancy Turner ប្រធានក្រុមស្រាវជ្រាវបាននិយាយថា «មនុស្សជាច្រើនពុំសូវចូលចិត្តទទួលទានផ្លែព្រូនទេ។ ពួកគេមិនបានដឹងថា ផ្លែឈើមួយប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះសុខភាព»។

សម្រាប់ការទទួលទានផ្លែព្រូន ដើម្បីទទួលបានអត្ថប្រយោជន៍ជួយឱ្យឆ្អឹងរឹងមាំ លោកស្រី Turner បានណែនាំឱ្យយើងទទួលទានផ្លែព្រូនប្រមាណ 4 ទៅ 5 ផ្លែ សម្រាប់ការទទួលទានពេញមួយថ្ងៃ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-01

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

ស្រាក្រហមជួយឱ្យអាយុវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

នៅក្នុងឆ្នាំ 2018 ចំនួនមនុស្សកាន់តែច្រើនរស់នៅបានកាន់តែយូរ រហូតដល់អាយុខ្ទង់ 90។ អ្នកស្រាវជ្រាវបាននឹងកំពុងស្វែងរកចម្លើយ ដែលជួយឱ្យ ក្រុមមនុស្សទាំងនោះរ...

ថែទាំជើងទាំងគូរបស់អ្នក ដោយការស្ប៉ា និងម៉ាស្សា

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

បច្ចុប្បន្ននេះ បើទោះជាភាពទាន់សម័យ ជាកាំជណ្តើរលើកនារីយើង ឲ្យមើលទៅស្រស់ស្អាត ខ្ពង់ខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ដាក់សម្ពាធជាច្រើនដល់នារីយើងដែរ។ ជាក់ស...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

កំណត់ច្បាប់ ដើម្បីក្បាលពោះរាបស្មើ

ដោយ: រីកា 8 PM, Tuesday, 04 Aug, 2015

ចង់ស្អាត រាងស្វែង ក្បាលពោះរាបស្មើ ត្រូវតែដាក់កំណត់ខ្លួនឯងឱ្យបានតឹងតែងបន្តិច ព្រោះបើលេងសើច ម្តងធ្វើ​ម្តង​មិន​ធ្វើនោះ អ្នកប្រាកដជាមិនបានឃើញលទ្ធផលជាទី...

Tomnerb.Com - YouTube Channel