ចូលចិត្តទំនើប

អាហារ ដែលអាចធ្វើឱ្យអ្នក ងងុយគេង

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Mar, 2018

មនុស្សយើងគ្រប់គ្នាប្រាកដជា ធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗ បន្ទាប់ពីការទទួលទានអាហារ។ កត្តានេះមិនត្រឹមតែបណ្តាលមកពី ការចូលចិត្តគេង ឬការធ្វើការនឿយហត់ពេញមួយថ្ងៃនោះទេ ប៉ុន្តែវាអាចបណ្តាលមកពីប្រភេទអាហារមួយចំនួន ដែលអ្នកទទួលទាននានា។ ទំនើប សូមបង្ហាញនូវប្រភេទអាហារ 9 មុខដែលធ្វើឱ្យអ្នកងងុយគេង ជាពិសេសនៅពេលទទួលទានវារួមគ្នា។
ផលិតផល ទឹកដោះគោ
ក្នុងចំណោមផលិតផលចម្រាញ់ចេញ ពីទឹកដោះគោទាំងអស់ ឈីសរឹងមានឥទ្ធិពលខ្លាំងជាងគេ ព្រោះវាមានផ្ទុកសារជាតិកាល់ស្យូមច្រើន។ ការបន្ថែមនំស្រួយ លាយជាមួយឈីស នឹងធ្វើឱ្យឥទ្ធិពលនៃការងងុយគេងកាន់តែខ្លាំង ព្រោះសារធាតុកាបូនហាយដ្រាត ធ្វើការមុខងារ Tryptophan រីករាលដាលកាន់តែធំ។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-01
អាល់ម៉ុន
អាល់ម៉ុន សំបូរទៅដោយសារជាតិ Tryptophan ជាសារជាតិអាស៊ីតអាមីណូដែលបង្កើត Melatonin ដែលត្រូវបានគេស្គាល់ថា ជាអ័រម៉ូនងងុយគេង។ បន្ថែមលើនេះ គ្រាប់ធញ្ញជាតិប្រភេទនេះ មានផ្ទុកសារជាតិម៉ាញេស្យូម ដែលធ្វើឱ្យភាពតានតឹង នៅលើសាច់ដុំត្រូវបានកាត់បន្ថយ និងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-02
ផ្លែចេក
សារជាតិស្ករ ប៉ូតាស្យូម និងម៉ាញេស្យូម ត្រូវបានរកឃើញនៅក្នុងផ្លែចេក ធ្វើឱ្យសារជាតិ Tryptophan ចូលទៅក្នុងខួរក្បាលយ៉ាងងាយស្រួល និងបណ្តាលឱ្យងងុយគេង។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-03
Walnuts
គ្រាប់ Walnuts មានផ្ទុកសារជាតិ Tryptophan តិចជាងគ្រាប់អាល់ម៉ុន ប៉ុន្តែវាជាប្រភពនៃសារជាតិ Melatonin។ ការស្រាវជ្រាវបានបង្ហាញថា គ្រាប់ Walnuts បង្កើនកម្រិតអ័រម៉ូន Melatonin នៅក្នុងឈាម និងធ្វើឱ្យអ្នកងងុយគេងខ្លាំង។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-04
អំបូរ Cherries
អំបូរ Cherries ជាពិសេសដំណាប់ Cherries មានសារជាតិ Melatonin ខ្ពស់។ ប៉ុន្តែ ការទទួលទានផ្លែ Cherries ស្រស់ក៏នៅតែទទួលបានលទ្ធផលមិនខុសគ្នាដែរ។ បើសិនជាអ្នកញ៉ាំទឹកផ្លែ Cherries មួយកែវ នោះអ្នកនឹងគេងលក់បានភ្លាមៗមួយរំពេច។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-05
តែ Chamomile
ផ្កា Chamomile មានផ្ទុកនូវសារជាតិ Glycine ជាសារជាតិអាស៊ីតអាមីណូមួយប្រភេទ ដែលមានឥទ្ធិពលបន្ទន់អារម្មណ៍ខ្លាំង ដែលធ្វើឱ្យសាច់ដុំ និងប្រព័ន្ធប្រសាទសម្រាក។ បន្ទាប់ពីការទទួលទានទឹកតែផ្កា Chamomile អ្នកពិបាកនឹងទប់ត្របកភ្នែកឱ្យនៅបើក និងផ្តោតអារម្មណ៍បានណាស់។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-06
គ្រាប់ល្ពៅ
បន្ថែមលើសារជាតិ Tryptophan គ្រាប់ល្ពៅមានផ្ទុកសារជាតិសង្កសី និងម៉ាញេស្យូមយ៉ាង ច្រើន។ ការបូកផ្សំនូវសមាសភាពទាំងនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងសម្រាក ហើយអ្នកពិបាកនឹងទប់ទល់ ជាមួយទំនោរចង់គេងមួយស្របក់ណាស់។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-07
បាយ ស
បាយ ស មានផ្ទុកនូវសារជាតិ Glycemic ខ្ពស់ ដែលអាចឱ្យអ្នកគេងលក់បានចាប់ពី 3-4 ម៉ោង បន្ទាប់ពីអ្នកទទួលទានអាហាររួច។ អ្នកស្រាវជ្រាវបានបង្ហាញថា បាយដាំពីអង្ករផ្កាម្លិះ នឹងធ្វើឱ្យអ្នកងងុយគេង បានលឿនជាងប្រភេទអង្ករដទៃទៀត។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-08
ខ្លាញ់ត្រី
សារជាតិអាស៊ីតមាន នៅក្នុងត្រីសាល់ម៉ុន ធូណា និងប្រភេទខ្លាញ់ត្រីដទៃទៀត ជំរុញផលិតកម្មសារជាតិ Melatonin។ សារជាតិអាស៊ីតទាំងនេះ កាត់បន្ថយកម្រិតអ័រម៉ូនស្រេ្តសនៅក្នុងឈាម ហើយអ្នកនឹងចង់គេងភ្លាមៗ បន្ទាប់ពីអ្នកបរិភោគអាហារប្រភេទនេះ។

Food-that-make-you-sleepy_mall_in_phnom_penh_cambodia_tomnerb-09

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះថែរក្សាសម្រស់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 9 AM, Saturday, 14 Jul, 2018

ស្រ្តីទាំងអស់សុទ្ធតែចង់ស្អាត និងទាក់ទាញ។ ជាសំណាងដែលអ្នកមិនចាំបាច់ចំណាយល់ផលិតផលថែរក្សាសម្រស់ថ្លៃៗ ដើម្បីទទួលបានសម្រស់ដ៏ស្រស់ត្រកាលទេ។ ទំនើប សូមបង្ហា...

រូបមន្តម៉ាសមុខចំនួន 8 ដែលធ្វើពីគ្រឿងផ្សំធម្មជាតិ

ដោយ: ភារុន 10 AM, Wednesday, 12 Sep, 2018

តើអ្នកធ្លាប់ដឹងអំពីរូបមន្តការថែរក្សាសម្រស់បែបធម្មជាតិដែរ ឬទេ? ពិតណាស់ការថែរក្សាសម្រស់បែបធម្មជាតិគឺមានសារៈសំខាន់ណាស់ចំពោះការថែរក្សាសុខភាពស្បែកនាពេលប...

៩ ខែ នៃការប្រែប្រួល របស់អ្នកម្តាយមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

នៅពេលអ្នកម្តាយ ចាប់ផ្តើមមានគភ៌ នឹងចាប់ផ្តើមមើលឃើញការប្រែប្រួល តាំងពីសប្តាហ៍ដំបូង រាងកាយរបស់​អ្នក​​ម្តាយនឹងបញ្ជូនសញ្ញាប្រាប់ ពីអាការផ្សេងៗឱ្យបានដឹង ...

តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?

ដោយ: វិរីយា៉ 7 PM, Wednesday, 30 Mar, 2016

សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ ដែល​ទើប​តែមាន​កូនតូច​ជា​លើកដំបូង ការ​បំបៅ​ទឹកដោះ​កូន ​គឺជា​រឿង​ថ្មី​មួយ​ដែល​ត្រូវ​ដឹង។ ខាងក្រោម​នេះ​ គឺជា​ចំណេះដឹង​ក្...

Tomnerb.Com - YouTube Channel