ចូលចិត្តទំនើប

អាហារ ដែលពុំចាំបាច់ ដាក់ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 7 PM, Friday, 22 Dec, 2017

ក្នុងអំឡុងពេលឈប់សម្រាក ឬពេលបុណ្យទាន ទូរទឹកកករបស់អ្នកតែងតែពេញទៅដោយអាហារមែនទេ? ទំនើប ទើបនឹងរកឃើញអត្ថបទថ្មីមួយដែលបង្ហាញថា អាហារមួយចំនួនពុំចាំបាច់ដាក់នៅក្នុងទូរទឹកកកឡើយ។ ចង់ដឹងថា មានមុខអាហារអ្វីខ្លះ? សូមអានអត្ថបទខាងក្រោមនេះ។

ផ្លែចេក
ផ្លែចេកមានរសជាតិកាន់តែឆ្ងាញ់នៅពេលវាទុំ ជោរ ហើយបើសិនជាផ្លែចេក ត្រូវបានដាក់ទុកក្នុងទូរទឹកកក វានឹងមិនទុំ ជោរទេ។ នៅពេលវាទុំ ជោរ អ្នកអាចទុកវានៅក្នុងទូរទឹកកកបាន។ សម្បករបស់វាអាចប្រែជាខ្មៅ ប៉ុន្តែរសជាតិរបស់វាកាន់តែឆ្ងាញ់។

Food-in-refridgerator_technology_news_cambodia-tomnerb-01
នំប៉័ង
ការដាក់នំប៉័ងក្នុងទូរទឹកកក នឹងធ្វើឱ្យវាស្ងួត រឹង ឬស្វិត។ សំណើមនៅក្នុងទូរទឹកកក នឹងធ្វើឱ្យបាក់តេរី និងផ្សិតកើតឡើងយ៉ាងឆាប់ ដូច្នេះអ្នកគួរទុកនំប៉័ង នៅក្នុងប្រអប់ជំនួសវិញ។ ប្រអប់ក្រដាសជម្រុញ ចរន្តខ្យល់ ជួយការពារនំប៉័ងពីភាពស្ងួតខ្លាំង ឬសើមខ្លាំង។

Food-in-refridgerator_technology_news_cambodia-tomnerb-02
ទឹកឃ្មុំ
ការដាក់ទឹកឃ្មុំ នៅក្នុងទូរទឹកកកមិនធ្វើឱ្យខូច ឬប៉ះពាល់ដល់រសជាតិឡើយ ប៉ុន្តែវានឹងធ្វើទឹកឃ្មុំឡើង កំណក ឬកកដុំៗ។ អ្នកគួរទុកទឹកឃ្មុំ នៅក្នុងក្រឡកែវដែលគ្មានខ្យល់ នៅឆ្ងាយពីកម្តៅ និងពន្លឺព្រះអាទិត្យ។

Food-in-refridgerator_technology_news_cambodia-tomnerb-03

ខ្ទឹមស និងខ្ទឹមបារាំង
ទូរទឹកកកធ្វើឱ្យអាហាររក្សាទុកបានយូរ ព្រោះតែសីតុណ្ហភាព ប៉ុន្តែវាក៏មានសំណើមខ្លាំងដែរ។ សំណើមធ្វើឱ្យខ្ទឹមឡើងផ្សិតកាន់តែលឿន ហើយទូរទឹកកកក៏ស្រូបយករសជាតិ និងក្លិនរបស់វាផងដែរ។ បើសិនជាអ្នកចង់រក្សាខ្ទឹមស និងខ្ទឹមបារាំងឱ្យនៅស្ងួត និងមានខ្យល់ចេញចូលគ្រប់គ្រាន់ អ្នកគួរប្រើប្រាស់ក្រណាត់នីឡុងវេចខ្ចប់ ឬប្រើប្រាស់កញ្ជ្រែងទុកដាក់ក្នុងទូរ។

Food-in-refridgerator_technology_news_cambodia-tomnerb-04
ប្រេងចម្អិនអាហារ
ប្រេងចម្អិនអាហារ គួរតែទុកក្នុងដបកែវ បិទជិត។ សីតុណ្ហភាពនៅក្នុងបន្ទប់ នឹងធ្វើឱ្យប្រេងទាំងនោះ នៅតែរក្សាភាពរាវ។ ការផ្លាស់ប្តូរសីតុណ្ហភាពញឹកញាប់ នឹងធ្វើឱ្យប្រេងបាត់ក្លិនកាន់តែលឿន។

Food-in-refridgerator_technology_news_cambodia-tomnerb-05

ដំឡូងបារាំង
សំណើមនៅក្នុងទូរទឹកកក នឹងធ្វើឱ្យដំឡូងបារាំងខូច ហើយទូរទឹកកកនឹងធ្វើឱ្យជាតិម្សៅបំបែកទៅជា ស្ករ ដែលធ្វើឱ្យដំឡូងកាន់តែផ្អែម ឡើងគ្រាប់ និងទន់។ អ្នកគួរទុកដំឡូងបារាំងនៅក្នុងកន្លែងស្ងួត ងងឹត មានខ្យល់ចេញចូល ដូចជាក្នុងកញ្ជ្រែងល្អីក្នុងទូរជាដើម។ អ្នកត្រូវប្រាកដថាអ្នកមិនលាងដំឡូងមុនពេលចម្អិនទេ ព្រោះទឹកនឹងធ្វើឱ្យដំឡូងរលួយ។

Food-in-refridgerator_technology_news_cambodia-tomnerb-06

គ្រាប់កាហ្វេ
គ្រាប់កាហ្វេអាចស្រូបយកក្លិន ដូច្នេះការទុកគ្រាប់កាហ្វេនៅក្នុងទូរទឹកកក មិនមែនជាគំនិតល្អទេ។ បន្ថែមលើនេះ សំណើមនៅក្នុងទូរទឹកកក ធ្វើឱ្យកាហ្វេបាត់បង់រសជាតិ។ អ្នកគួរទុកគ្រាប់កាហ្វេនៅក្នុងក្រឡបិទជិត និងមិនប៉ះជាមួយពន្លឺព្រះអាទិត្យ។

Food-in-refridgerator_technology_news_cambodia-tomnerb-07

ប៉េងប៉ោះ
ដូចជាផ្លែចេកដែរ ប៉េងប៉ោះគួរត្រូវបានរក្សាទុកនៅខាងក្រៅរហូតដល់វាទុំ និងអាចញ៉ាំបាន សឹមយក ទៅទុកក្នុងទូរទឹកកក។ ប៉េងប៉ោះនឹងបាត់បង់ភាពស្រួយ និងរសជាតិក្នុងពេលដ៏ខ្លី ដូច្នេះអ្នកគួរព្យាយាមញ៉ាំវាក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ បន្ទាប់ពីទុកក្នុងទូរទឹកកក។ នៅពេលទុកវានៅខាងក្រៅ អ្នក គួរទុកវានៅក្នុងកញ្ជ្រែងបើកចំហរ។ បើសិនជាវានៅជិតគ្នាពេក វាងាយនឹងជាំ។

Food-in-refridgerator_technology_news_cambodia-tomnerb-08

ផ្លែប័រ
ផ្លែប័រក៏គួរត្រូវបានទុកដាក់នៅខាងក្រៅ រហូតដល់វាទុំ មុននឹងដាក់ចូលក្នុងទូរទឹកកក។ ដើម្បីទទួលបានរសជាតិដ៏ឆ្ងាញ់ ផ្លែប័រគួរទុកឱ្យទុំ នៅក្នុងសីតុណ្ហភាពធម្មតានៅក្នុងបន្ទប់ ប៉ុន្តែវានៅតែអាចមាន រសជាតិឆ្ងាញ់ និងទុំបន្ថែមទៀត នៅក្នុងទូរទឹកកកពីរ-បីថ្ងៃទៀត។

Food-in-refridgerator_technology_news_cambodia-tomnerb-09
ទឹកប៉េងប៉ោះ
ស្តង់ដាទឹកប៉េងប៉ោះ មានទឹកខ្មេះច្រើនណាស់ ហើយទឹកខ្មេះមានតួនាទី រក្សាគុណភាពទឹកប៉េងប៉ោះ ដោយពុំចាំបាច់ដាក់ក្នុងទូរទឹកកក។ ទោះបីបន្ទាប់ពីអ្នកបើកដបប្រើប្រាស់ អ្នកក៏នៅតែអាចទុកវានៅ ក្នុងទូរធម្មតាបាន។ បើសិនជាអ្នកទិញទឹកប៉េងប៉ោះ ដែលមានកម្រិតសូដ្យូមទាប អ្នកគួរទុកវានៅក្នុង ទូរទឹកកក ដើម្បីសុវត្ថិភាព។

Food-in-refridgerator_technology_news_cambodia-tomnerb-010

ទឹកម្ទេស និង ទឹកសៀង
ទឹកម្ទេសផលិតឡើង ជាមួយបរិមាណទឹកខ្មេះ និងអំបិលយ៉ាងច្រើន ដែលអាចទុកវាបានច្រើនខែ។ ប៉ុន្តែអ្នកគួរទុកទឹកម្ទេស នៅក្នុងទូរទឹកកកបើសិនជាអ្នក មិនអាចប្រើប្រាស់វាអស់ក្នុងពេលខ្លីទេ។ ចំពោះទឹកសៀង មានរសជាតិប្រៃ ដូច្នេះវាក៏គួរទុកដាក់ក្នុងទូរទឹកកក សម្រាប់ប្រើប្រាស់រយៈពេលវែង ដែរ។ បាក់តេរីអាចកើតឡើងក្នុងរយៈពេល 2-3 ខែ ដូច្នេះទូរទឹកកកជាកន្លែងទុកដាក់រយៈពេលវែង៕

Food-in-refridgerator_technology_news_cambodia-tomnerb-012

ប្រភព: onegoodthingbyjillee ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

ផ្សិត លើក្រចកជើង

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

សោភ័ណ​នៃ​រូបរាងកាយ​របស់​អ្នក ​កំពុងតែ​មានការ​ធ្លាក់ចុះ ​ព្រោះតែ​ក្រចកជើង​របស់​អ្នក​មិន​ស្អាត ខូច ព្រមទាំង​មាន​ជំងឺផ្សិត​លើ​ក្រចក​មែន​ទេ? បើ​ដូច្នេ...

ផ្លែឈើ ៧ សម្រាប់ធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ផ្លែឈើចំនួន ៧ នេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា។ ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយ...

បើមិនចង់កើតជម្ងឺផ្តាសាយទេ! 5 ចំណុចនេះអ្នកត្រូវតែសម្អាត

ដោយ: ភារុន 8 AM, Friday, 26 Oct, 2018

ឥឡូវដល់រដូវកាលកើតជម្ងឺផ្តាសាយហើយ រឿងទីមួយដែលអ្នកត្រូវធ្វើគឺការចាក់ថ្នំាវ៉ាក់សាំងជម្ងឺផ្តាសាយ ហើយវិធីសំខាន់បំផុតទីពីរដើម្បីការពារខ្លួនអ្នកប្រឆាំងនឹង...

គុណប្រយោជន៍ របស់យ៉ាអួ មានអ្វីខ្លះ?

ដោយ: ស៊ីវងីម 8 PM, Monday, 08 Jun, 2015

ប្រសិនបើនិយាយពី យ៉ាអួ មិត្តនារីយើងភាគច្រើន សុទ្ធតែបានដឹងពីប្រយោជន៍របស់វា ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ចាប់អារម្មណ៍ ចំពោះ យ៉ាអួ គួរតែមកអានពីគុណប្រយោជ...

Tomnerb.Com - YouTube Channel