ចូលចិត្តទំនើប

អាហារទាំង 7 យ៉ាងនេះគួរជៀសវាងកុំឱ្យកូនក្មេងញុំា

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នាពេលបច្ចុប្បន្ននេះអាហារសម្រាប់កុមារគឺមានលក្ខណៈសម្បូរបែប និង មានសកម្មភាពយ៉ាងខ្លាំងក្លានៅតាមប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ ឬ ការផ្សព្វផ្សាយតាមរយះតុក្កាតាដែលក្មេងៗចូលចិត្តមើលតាម You Tube ជាដើម។ នេះជាហេតុធ្វើឱ្យឪពុកម្តាយមានការពិបាកក្នុងការបដិសេធនឹងកូននៅពេលទៅដល់ហាងលក់នំ។ ឪពុកម្តាយភាគច្រើនតែងតែរៀបចំអាហារដែលផ្តល់សុខភាពល្អដល់កូន ដើម្បីជៀសវាងកុំឱ្យកូនស្គម ឬ ធាត់ខុសធម្មតា។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំអាហារចំនួន 7 យ៉ាងដូចខាងក្រោមនេះ ដែលអ្នកមិនគួរឱ្យកូនក្មេងញុំាឡើយ៖
1. ភេសជ្ជៈផ្អែមៗដូចជាទឹកផ្លែឈើ
ធម្មជាតិរបស់កូនក្មេងគឺចូលចិត្តរបស់ផ្អែមៗដូចជាស្ករ ប៉ុន្តែជាតិស្ករនេះគឺធ្វើឱ្យកូនក្មេងមានសុខភាពមិនល្អទេ ដូចជាទឹកផ្លែឈើ ទឹកដោះគោដែលមានជាតិផ្អែមខ្លាំង និង ភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ៗ គឺមិនគួរឱ្យកូនក្មេងញុំាឡើយ សូម្បីតែទឹកផ្លែឈើ 100% ក៏ដោយ ពីព្រោះជាតិស្ករអាចបណ្តាឱ្យធ្មេញរបស់កូនក្មេងខូច និង ធ្វើឱ្យវាឡើងទម្ងន់ខុសធម្មតា លើសពីនេះជាតិស្ករក៏បណ្តាឱ្យកូនក្មេងមានបញ្ហាអាកប្បកិរិយាផងដែរ។

2. អាហារពេលព្រឹកជាប្រភេទនំបុ័ង ឬ នំធ្វើពីម៉្សៅ
ការយកនំបុ័ងធ្វើជាអាហារពេលព្រឹកសម្រាប់កូនក្មេង គឺមិនល្អទេ ពីព្រោះនំបុ័ង ឬ  នំធ្វើពីម៉្សៅផ្តល់ជូននូវអាហារូបត្ថម្ភដ៏អាក្រក់ចំពោះសុខភាពរបស់កូនក្មេង។ ជាតិម៉្សៅនៃនំបុ័ង និង នំផ្សេងៗទៀតអាចបណ្តាឱ្យមានផលប៉ះពាល់ត្រង់ទៅដល់ខួរក្បាលរបស់ក្មេងតែម្តង។

3. អាហារប្រភេទសាច់កែច្នៃ
អាហារប្រភេទសាច់កែច្នៃដូចជា Hot dog សាច់ប៉ាតេ និង សាច់ក្រកជាដើម។ សាច់ទាំងនេះគឺមិនល្អទេចំពោះសុខភាពបេះដូងរបស់ក្មេង និង ធ្វើឱ្យក្មេងមានបញ្ហាទម្ងន់ផងដែរ។

4. អាហារប្រភេទបំពង និង ចៀន
អាហារទាំងនេះត្រូវបានគេស្គាល់ផងដែរថាជាសាច់មាន់បំពង និង ដំឡូងបំពងជាដើម ហើយត្រូវបានញុំាជាមួយទឹកជ្រលក់ម្ទេស ឬ ទឹកប៉េងប៉ោះដូចជាមានលក់នៅ KSC ជាដើម។ អាហារទាំងនេះអាចធ្វើឱ្យក្មេងប្រឈមនឹងជម្ងឺមហារីកនៅពេលពួកគេធំឡើង។

5. ឈីស
នៅក្នុងឈីស មានសារធាតុមួយចំនួនក្នុងចំណោមសារធាតុដែលមានគ្រោះថ្នាក់បំផុតដល់សុខភាពកូនក្មេងនោះគឺ ម៉ាញ៉េស្យូម និង ផូសែល។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាអាប់ប្រាជ្ញា និង អាកប្បកិរិយារបស់ក្មេង។

6. នំកញ្ចប់
នៅក្នុងនំកញ្ចប់មានសារធាតុមិនល្អជាច្រើនដែលប៉ះពាល់ដល់សុខភាពរបស់កូនក្មេង មានដូចជាសារធាតុខ្លាញ់ ស្ករ និង ឈីសជាដើម។ សារធាតុទាំងនេះធ្វើឱ្យក្មេងមានបញ្ហាទម្ងន់ ជម្ងឺរលាកបំពង់ក ជម្ងឺទាក់ទងនឹងក្រពះ ពោះវៀន និង ជម្ងឺផ្សេង ៗជាច្រើន។

7. អាហារប្រភេទ Fast Food
ហាំប៊ឺហ្គឺ សាំងវ៉ិច មាន់បំពង និង ដំឡូងបំពងជាដើម សុទ្ធតែជាអាហារប្រភេទ Fast Food ដែលក្មេងៗចូលចិត្តញុំាបំផុត នៅពេលអ្នកនាំពួកគេទៅដើរកម្សាន្តនៅផ្សារទំនើប ពួកគេច្បាស់ជាទទូចទារអ្នកឱ្យនាំទៅញុំាអាហារទាំងអស់នេះជាក់ជាមិនខាន។ ដូចដែរអ្នកទាំងអស់គ្នាបានដឹងហើយថាអាហារប្រភេទនេះគឺផ្តល់សុខភាពមិនល្អទេ ទាំងកូនក្មេង និង មនុស្សធំ ពីព្រោះពួកវាមានទាំងសារធាតុខ្លាញ់ខ្ពស់ កាឡូរីខ្ពស់ និង ជាតិអំបិលច្រើនផងដែរ ទាំងនេះធ្វើឱ្យក្មេងឡើងទម្ងន់ខុសធម្មតា និង មានជម្ងឺមហារីកនៅពេលក្មេងធំឡើងផងដែរ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើរាងកាយអ្នក ខ្វះវីតាមីនអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

ថ្ងៃមុន ទំនើប បាននាំយកអត្ថបទ ដែលទាក់ទងនឹងប្រភេទវីតាមីននានា និងមូលហេតុដែលរាងកាយខ្វះវីតាមីនជាដើម ចែករំលែកដល់មិត្តអ្នកអាន។ ថ្ងៃនេះ យើងមកអានពីការផ្តល់ស...

ប្រសូតមុនពេលកំណត់ ប្រថុយទាំងម្តាយ និងកូនក្នុងផ្ទៃ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​ការតាំង​គភ៌​មួយដង​ប្រើ​ពេលវេលា​យូរ​ប៉ុនណា?  មនុស្ស​ជាច្រើន​ប្រហែលជា​ឆ្លើយថា 9ខែ​មិន​ខាន តែ​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​វិញ នឹង​រាប់​ជា​សប្តាហ៍ គឺ...

ថែទាំជើងទាំងគូរបស់អ្នក ដោយការស្ប៉ា និងម៉ាស្សា

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

បច្ចុប្បន្ននេះ បើទោះជាភាពទាន់សម័យ ជាកាំជណ្តើរលើកនារីយើង ឲ្យមើលទៅស្រស់ស្អាត ខ្ពង់ខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ដាក់សម្ពាធជាច្រើនដល់នារីយើងដែរ។ ជាក់ស...

ទិចនិក សម្រាប់អ្នកខ្លាចកូន មានវិវឌ្ឍនាការយឺត

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

ខាងក្រោមនេះ គឺជាកំណត់ហេតុរបស់អ្នកម្តាយម្នាក់ ដែលចង់ចែករំលែកបទពិសោធ ក្នុងការតាមដានវិវឌ្ឍនាការ (ការរីកចម្រើនខាងរាងកាយ) របស់កូនតូចរបស់គាត់ ដោយយើងមើលឃើ...

Tomnerb.Com - YouTube Channel