ចូលចិត្តទំនើប

អាហារទាំង 11 ប្រភេទដែលមានជាតិ Cholesterol ខ្ពស់ ដែលអ្នកអាចបរិភោគបាន និង គួរជៀងវាងបរិភោគ

ដោយ: ភារុន 5 PM, Friday, 30 Nov, 2018

អស់រយះពេលជាច្រើនទសវត្សរ៍ មនុស្សបានជៀសវាងបរិភោគអាហារដែលសម្បូរទៅដោយជាតិ Cholesterol ដូចជា ស៊ុត ឈីស… ដោយសារតែភ័យខ្លាចថាអាហារនេះនឹងបង្កើនហានីភ័យនៃជម្ងឺបេះដូង។ ទោះបីជាយ៉ាងណាក៏ដោយការស្រាវជ្រាវថ្មីៗនេះបង្ហាញថាមនុស្សភាគច្រើនបរិភោគអាហារសុខភាពដែលមានជាតិ Cholesterol ដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផងដែរ។ ខាងក្រោមនេះគឺជាអាហារ 11 ប្រភេទដែលមានជាតិ Cholesterol ខ្ពស់ដែលមានដូចជា៖
អាហារនៅលេខរៀងទី 1-7 គឺជាអាហារដែលមានជាតិ Cholesterol ខ្ពស់ដែលអ្នកអាចបរិភោគបាន៖
1. ស៊ុត
ស៊ុតក៏ជាអាហារបំប៉នល្អបំផុតមួយដែលអ្នកអាចបរិភោគបាន ទោះបីស៊ុតមាន Cholesterol ខ្ពស់ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ស៊ុតមិនមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដែលទាក់ទងទៅនឹងកម្រិតជាតិ Cholesterol នោះទេ ហើយការបរិភោគស៊ុតអាចនាំឱ្យមានការកើនឡើងនូវ HDL ដែលជួយការពារបេះដូង។

2. ឈីស
ទោះបីជា ការបរិភោគឈីសធ្វើឱ្យមានការកើនឡើងជាតិ Cholesterol ខ្ពស់ ប៉ុន្តែប្រសិនបើអ្នកបរិភោគក្នុងបរិមាណត្រឹមត្រូវនោះនឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពឡើយ។ ប្រភេទឈីសខុសៗគ្នា វាមានសារធាតុចិញ្ចឹម ខុសៗគ្នាដែរ ហើយឈីសភាគច្រើនផ្តល់នូវបរិមាណកាល់ស្យូម ប្រូតេអ៊ីន និង វីតាមីន B, A ជាដើម។

3. អាហារប្រភេទសម្បក
អាហារទាំងនេះមានដូចជា ក្តាម បង្គារ និង ខ្យង….ដែលជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីន វីតាមីន B ជាតិដែក និង selenium។ លើសពីនេះពួកវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid និង អាស៊ីតអាមីណូដែលជួយការពារបេះដូង និង កាត់បន្ថយជាតិ Cholesterol អាក្រក់នៅក្នុងខ្លួនផងដែរ។

4. សាច់គោបន្ទះ
សាច់គោបន្ទះ សម្បូរដោយជាតិប្រូតេអ៊ីន វីតាមីន B12 និង សារធាតុរ៉ែសំខាន់ផ្សេងៗទៀតដូចជា ស័ង្កសី Selenium និង ជាតិដែក។ លើសពីនេះវាមានជាតិ Cholesterol ទាបជាងសាច់គោផ្នែកផ្សេងៗទៀត ហើយវាមាន អាស៊ីតខ្លាញ់ omega-3 យ៉ាងច្រើនដែលអាចប្រឆាំងនឹងការរលាក។

5. អាហារប្រភេទគ្រឿងក្នុង
អាហារប្រភេទគ្រឿងក្នុងមានជាតិ Cholesterol ខ្ពស់ដូចជាថ្លើម បេះដូង និង ក្រលៀន ប៉ុន្តែពួកវាសុទ្ធតែមានជីជាតិខ្ពស់ផងដែរ។ ឧទាហរណ៍បេះដូងមាន់គឺជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និង មានវីតាមីន B12 ជាតិដែក និង ស័ង្កសី។

6. សាច់ត្រីសាឌីន
សាច់ត្រីសាឌីន មិនត្រឹមតែមានផ្ទុកសារធាតុចិញ្ចឹមនោះទេ ហើយសាច់ត្រីសាឌីនក៏ជាប្រភពប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន D, B12 និងជាតិកាល់ស្យូមផងដែរ។ លើសពីនេះវាជាប្រភពដ៏ល្អបំផុតនៃជាតិដែក selenium ផូស្វ័រ ស័ង្កសី ទង់ដែង ម៉ាញេស្យូម និង វីតាមីន E។

7. ទឹកដោះគោយ៉ាអួ ដែលសម្បូរជាតិខ្លាញ់
ទឹកដោះគោប្រភេទនេះគឺជាអាហារសម្បូរដោយជាតិ Cholesterol និង សម្បូរដោយសារធាតុចិញ្ចឹមដូចជា៖ ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ វីតាមីន B ម៉ាញេស្យូម ស័ង្កសី និង ម៉ាញេស្យូម។ លើសពីនេះទឹកដោះគោនេះផ្តល់ផលប្រយោជន៍ដល់សុខភាពពោះវៀនដោយបង្កើតនូវបាក់តេរីមានប្រយោជន៍សម្រាប់ពោះវៀន ដើម្បីប្រឆាំងនឹងបាក់តេរីអាក្រក់។

អាហារនៅលេខរៀង 8-11 គឺជាអាហារដែលមានជាតិ Cholesterol ខ្ពស់ដែលអ្នកគួរជៀសវាងបរិភោគ៖
8. អាហារប្រភេទបំពង
អាហារប្រភេទនេះមានផ្ទុក កាឡូរី និង ជាតិខ្លាញ់ ខ្ពស់ដែលបង្កើនហានីភ័យនៃជម្ងឺបេះដូង ជម្ងឺធាត់ខ្លាំង និង ជម្ងឺទឹកនោមផ្អែម។

9. អាហារ Fast Food
អាហារនេះមានដូចជា៖ ប៊ឺហ្គឺ ភីហ្សា មាន់បំពង ដំឡូងបំពង….នៅពេលអ្នកបរិភោគពួកវាញឹកញាប់គឺជាកត្តាហានីភ័យចម្បងនៃជម្ងឺរ៉ាំរ៉ៃដូចជា ជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម និង ជម្ងឺធាត់ ដោយធ្វើឱ្យមានខ្លាញ់ច្រើននៅក្នុងក្បាលពោះ។

10. សាច់កែច្នៃ
សាច់ដែលត្រូវបានកែច្នៃដូចជា៖ សាច់ក្រក សាច់កំប៉ុង Hotdog និង ប៉ាតេជាដើមសុទ្ធតែមានជាតិ Cholesterol ខ្ពស់ និង ជាតិខ្លាញ់ខ្ពស់ដែលបណ្តាលឱ្យកើតមានជម្ងឺបេះដូង ជម្ងឺមហារីក និងជាពិសេសគឺ ជម្ងឺមហារីកពោះវៀនធំ។

11. បង្អែម
នំ Cookie នំខេក ការ៉េម និង នំផ្អែមផ្សេងៗទៀតគឺជាអាហារដែលផ្តល់សុខភាពមិនល្អដោយសារពួកវា មានជាតិ Cholesterol ខ្ពស់ ជាតិស្ករខ្ពស់ ជាតិខ្លាញ់មិនល្អ និង ជាតិកាឡូរីខ្ពស់។ អ្វីៗទាំងនេះអាចបណ្តាលឱ្យអ្នកកើតជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺធាត់ ការថយចុះនៃការចងចាំ និង ជម្ងឺមហារីកផ្សេងៗ។

ប្រភព: healthline ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

3ដំណាក់កាលសំខាន់ៗ ដើម្បីគេចឱ្យផុតពីបញ្ហាធ្មេញ

ដោយ: ស៊ីវងីម 8 AM, Thursday, 27 Sep, 2018

ការថែរក្សាធ្មេញឱ្យបានល្អនឹងជួយឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ សុខភាពល្អ និងអស់កង្វល់ពីរឿងឈឺធ្មេញ។ ដើម្បីរក្សាធ្មេញឱ្យមានសុខភាពល្អជាប់ជានិច្ច អ្នកត្...

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្...

រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល

ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017

ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងកា...

រឿងរបស់ទឹកមូត្រ ដែលពាក់ព័ន្ធនឹងសុខភាព របស់កុមារ

ដោយ: រីកា 9 PM, Monday, 16 May, 2016

ទឹកមូត្រ ​ជាវ​ត្ថុ​រាវ​ដែល​ត្រូវបាន​បញ្ចេញ​ចោល​ពី​រាងកាយ ដោយ​ក្រលៀន​នឹង​ត្រង​យក​វត្ថុ​មិនល្អ និង​វត្ថុ​ដែល​ច្រើន​ជ្រុល​ពេក​ចេញពី​ឈាម ហើយ​បញ្ចេញ​មក​...

Tomnerb.Com - YouTube Channel