ចូលចិត្តទំនើប

អាហារទាំង 10 ដែលអ្នកគួរជៀសវាង នៅពេលអ្នកមានសម្ពាធឈាមខ្ពស់

ដោយ: ភារុន 8 AM, Tuesday, 30 Oct, 2018

ការឡើងសម្ពាធឈាមខ្ពស់គឺជាជម្ងឺមួយដ៏គួរឱ្យភ័យខ្លាចព្រោះវាមានអាការៈតិចតួច ដែលពេលខ្លះអាចនឹងធ្វើឱ្យមនុស្សមិនមានការចាប់អារម្មណ៍ថាខ្លួនកំពុងមានសម្ពាធឈាមឡើងខ្ពស់ នោះជាមូលហេតុដែលបណ្តាលឱ្យមនុស្សជាច្រើនមានជម្ងឺលើសឈាមដោយមិនបានដឹងខ្លួន។ លើសពីនេះការឡើងឈាមនេះអាចផ្តល់ហានីភ័យខ្ពស់នៃជម្ងឺដាច់សរសៃឈាមខួរក្បាល និង ជម្ងឺបេះដូង។ សម្ពាធឈាមឡើងខ្ពស់អាចធ្វើការគ្រប់គ្រងបានតាមរយះការផ្លាស់ប្តូររបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់អ្នក។ ខាងក្រោមនេះជាអាហារទាំង 10 ដែលអ្នកមិនគួរបរិភោគឡើយ នៅពេលអ្នកដឹងថាខ្លួនកំពុងឡើងឈាម៖
1. សណ្តែកកំប៉ុង (អាហារដែលមានជាតិសូដ្យូមខ្ពស់)
សណ្តែកកំប៉ុងគឺប្រភេទអាហារដែលមានជាតិសូដ្យូមខ្ពស់បំផុតពីព្រោះដើម្បីរក្សាទុកវាឱ្យបានយូរ។ ជាការប្រសើរអ្នកគួរប្រើសណ្តែក ស្រស់ វាគឺជាជម្រើសអាហារដែលមានសុខភាពល្អបំផុត ដោយសារតែវាមានជាតិប្រូតេអ៊ីនខ្ពស់ និងមានជាតិសរសៃ ព្រមទាំងមានសារធាតុបំប៉នផ្សេងៗទៀតជាច្រើន។

2. គ្រឿងផ្សំកញ្ចប់សម្រាប់ធ្វើស៊ុប
គ្រឿងផ្សំទាំងនេះដូចជាដុំស៊ុបខ្នុរជាដើម។ ភាគច្រើនអ្នកតែងចូលចិត្តដាក់វាសឹងតែគ្រប់មុខម្ហូបអាហារទាំងអស់នៅពេលចម្អិនអាហារម្តងៗ នេះគឺមិនល្អសម្រាប់សុខភាពរបស់អ្នកដែលកំពុងមានសម្ពាធឈាមឡើងខ្ពស់នោះទេ ព្រោះវាមានជាតិសូដ្យូមខ្ពស់។

3. ទឹកប៉េងប៉ោះកំប៉ុង
ថ្វីត្បិតផលិតផលធ្វើពីប៉េងប៉ោះផ្តល់ក្លិនឆ្ងុយជាងប៉េងប៉ោះស្រស់ ប៉ុន្តែប៉េងប៉ោះកំប៉ុងត្រូវការសូដ្យូមច្រើនណាស់ដើម្បីធ្វើឱ្យទឹកប៉េងប៉ោះកាន់តែអាចរក្សាទុកបានយូរ និង មានរសជាតិឆ្ងាញ់ ។

4. សាច់ក្រក និង សាច់កែច្នៃ
សាច់ទាំងនេះត្រូវបានគេចាត់ទុកថាវាជាអាហារដែលបង្កគ្រោះថ្នាក់ធំបំផុតដល់សុខភាព ជាពិសេសអ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដោយសារសាច់កែច្នៃ ដើម្បីរក្សាឱ្យបានយូរ គឺត្រូវពឹងផ្អែកលើជាតិសូដ្យូមកម្រិតខ្ពស់។

5. សាច់ក្លាសេ
តើអ្នកដឹងទេថាអាហារក្លាសេដែលកក អាចត្រូវបានគេក្លាសេអស់រយះពេលយូរមុននឹងយកមកចម្អិនដែរឬទេ? អាហារទាំងនេះអាចត្រូវបានបាត់បង់គុណភាពរួចហើយក៏ថាបាន ដូច្នេះអ្នកត្រូវចេះជ្រើសរើសប្រភេទអាហារណាដែលមិនបានក្លាសេ។

6. ស្ករគ្រាប់ (អាហារប្រភេទមានជាតិស្ករខ្ពស់)
អ្នកប្រាកដជាដឹងរួចរាល់ហើយថាស្ករគ្រាប់មានជាតិស្ករខ្ពស់។ ដូច្នេះប្រសិនបើអ្នកចង់បរិភោគអាហារមានជាតិផ្អែម អ្នកគួរជ្រើសរើសផ្លែឈើធម្មជាតិជាអាហារប្រភេទបង្អែមជំនួសឱ្យស្ករគ្រាប់។

7. ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងមានជាតិស្ករខ្ពស់ និង មានជាតិសូដ្យូមដើម្បីរក្សាទុកវាឱ្យបានយូរ។ សារធាតុទាំងនេះមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់សុខភាពមនុស្ស ជាពិសេសនៅពេលកំពុងឡើងឈាម។

8. អាហារប្រភេទនំផ្អែមៗ
នំដូណាត់ នំខេក និង នំផ្អែមផ្សេងៗទៀតដែលធ្វើឡើងពីម៉្សៅតែងតែមានកម្រិតជាតិស្ករខ្ពស់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សមានជម្ងឺលើសឈាម។

9. ទឹកជ្រលក់កែច្នៃ
មិនថាទឹកប៉េងប៉ោះ ដែលមានជាតិសូដ្យូមខ្ពស់នោះទេ សូម្បីតែទឹកជ្រលក់សម្រាប់សាច់ និង ទឹកជ្រលក់បរិភោគជាមួយស៊ុប ព្រមទាំងទឹកជ្រលក់ផ្សេងទៀតសុទ្ធតែមានផលប៉ះពាល់ដល់សុខភាពអ្នកជម្ងឺលើសឈាម។

10. ភេសជ្ជៈមានជាតិអាល់កុល
ជាតិអាល់កុលជាទូទៅ វាមិនល្អចំពោះសុខភាពមនុស្សទេ ពិសេសអ្នកមានជម្ងឺលើសឈាម។ ការបរិភោគជាតិអាកុលច្រើនពេកអាចបណ្តាលបាត់បង់ជាតិទឹក និង ឡើងទម្ងន់ ហើយកត្តាទាំងពីរនេះអាចផ្តល់ហានីភ័យធ្ងន់ធ្ងរដល់សម្ពាធឈាម។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីសាស្ត្រងាយៗ ៥ បំបាត់ភាពតានតឹង

ដោយ: ស. លីង 8 PM, Monday, 10 Apr, 2017

Stress គឺជាជំងឺដែលកើតឡើងបានគ្រប់ពេល និងមិនអាចព្យាបានដាច់ ប៉ុន្តែយើងអាចកាត់ បន្ថយ រហូតដល់វាសឹងតែមិនអាចកើតមាន។ អ្នកប្រើខួរក្បាលច្រើន ជាពិសេសអ្នកធ្វើក...

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់ ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែម...

៨ ចំណុច ដើម្បីពិនិត្យទឹកអប់ ក្លែងក្លាយ

ដោយ: ដួងច័ន្ទ 1 PM, Sunday, 26 Feb, 2017

តើអ្នកចង់ទិញទឹកអប់ ជាកាដូមែនទេ? បច្ចុប្បន្ននេះ ការក្លែងបន្លំផលិតផលមានច្រើន នៅលើទីផ្សា និងការទិញទំនិញតាម Online ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាក ក្នុងក...

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

Tomnerb.Com - YouTube Channel