ចូលចិត្តទំនើប

អាហារដ៏ល្អបំផុត 5 យ៉ាងដែលគួរបរិភោគមុនពេលចូលគេង

ដោយ: ភារុន 8 AM, Wednesday, 17 Oct, 2018

ទំនៀមទម្លាប់តាំងតែពីបូរាណមកបាននិយាយថាមុនពេលចូលគេងមិនត្រូវបរិភោគអាហារនោះទេ ពីព្រោះគេមានជំនឿថាអាហារនឹងនៅក្នុងក្រពះពេញមួយយប់ដោយមិនបានរំលាយ ហើយព្រមទាំងលើកកម្ពស់ក្នុងការឡើងទម្ងន់ផងដែរ។ ប៉ុន្តែសម្រាប់អ្នកឯកទេសខាងផ្នែកចំណីអាហារមានគំនិតប្រឆាំងបន្តិចបន្តួចអំពីជំនឿនេះ ដោយពួកគេបានអះអាងថាការបរិភោគអាហារមុនពេលចូលគេងអាចធ្វើឱ្យយើងគេងលក់ស្រួល ដោយគ្រាន់តែអ្នកត្រូវចេះជ្រើសរើសអាហារណាដែលសក្តិសមសម្រាប់ការទទួលទានមុនពេលចូលគេង។ ខាងក្រោមនេះគឺជាអាហារចំនួន 5 យ៉ាងដែល ទំនើប នឹងធ្វើការណែនាំជូនដល់ប្រិយមិត្តអំពីអាហារដ៏បំផុតដែលសក្តិសមសម្រាប់បរិភោគពេលរាត្រី៖
1. ផ្លែ ចេក
ផ្លែ ចេក គឺជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់បរិភោគនៅពេលយប់ ពីព្រោះផ្លែចេកមានសារធាតុម៉ាញ៉េស្យូម និង ប៉ូតាស្យូម ខ្ពស់ដែលវាអាចជួយបន្ធូរសាច់ដុំ ព្រមទាំងមានវីតាមីន B6 ដែលជួយក្នុងការផលិតអរម៉ូន Serotonin ដែលធ្វើឱ្យអារម្មណ៍ស្ងប់នឹងធ្វើឱ្យអ្នកគេងលក់ស្រួល។

2. គ្រាប់ អាល់ម៉ុង
គ្រាប់អាល់ម៉ុង គឺជាអាហារដ៏អស្ចារ្យមួយដែលអាចធ្វើឱ្យគេងលក់ស្រួល ពី 6-8 ម៉ោង ដោយសារគ្រាប់អាល់ម៉ុងសម្បូរទៅដោយសារធាតុខ្លាញ់ល្អ ដែលរាងកាយមនុស្សត្រូវការដើម្បីជួយដល់ការរំលាយអាហារឱ្យកាន់តែល្អប្រសើរ។ ពេលអ្នកគេងគឺជាពេលដែលសាច់ដុំរបស់អ្នកកំពុងធ្វើការជួសជុល ដូច្នេះវាត្រូវការប្រេងដើម្បីធ្វើឱ្យវាមានប្រសិទ្ធភាព។ គ្រាប់អាល់ម៉ុងគឺជាប្រភពដ៏ល្អបំផុត។

3. ទឹកឃ្មុំ
តើអ្នកមានធ្លាប់ទទួលអារម្មណ៍ថាអ្នកមិនអាចគេងលក់ទេ ប្រសិនបើអ្នកមិនបានទទួលទានជាតិផ្អែម? ងាកចេញពីការបរិភោគបង្អែមអ្នកអាចប្រើទឹកឃ្មុំមកជំនួសវិញ។ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេគឺជាជម្រើសដ៏ល្អបំផុត ពីព្រោះវាគឺជាជាតិស្ករធម្មជាតិដែលអនុញ្ញាតឱ្យសារធាតុ Tryptophan ចូលទៅក្នុងខួរក្បាលបានយ៉ាងងាយស្រួល ដែលវាជាសារធាតុមួយដែលអាចធ្វើឱ្យខួរក្បាលរបស់អ្នកបានសម្រាក។

4. ស្រូវសាឡី (Oats)
ស្រូវសាឡី គឺជាអ្នកផលិតជាតិកាបូអ៊ីដ្រាត ដែលជួយបង្កើនការរំលាយអាហាររបស់អ្នកឱ្យកាន់តែល្អ ហើយវាក៏ជួយផលិតជាតិអាំងស៊ុយលីននៅក្នុងឈាមផងដែរ។ លើសពីនេះស្រូវសាឡីសម្បូរដោយវីតាមីន និង សារធាតុរ៉ែផងដែរ ដែលជួយក្នុងការរំលាយអាហារនៅក្នុងក្រពះ។

5. ផ្លែ គីវី
ផ្លែគីវី មានទាំងរសជាតិផ្អែម និង ជូរ ដែលអាចជួយគ្រប់គ្រងការឃ្លាន ការរំលាយអាហារ កាត់បន្ថយការរលាកសរសៃ និងកាត់បន្ថយជាតិកូឡេស្តូរ៉ូក្នុងឈាម ដោយសារផ្លែ គីវី មានសារធាតុសរសៃរខ្ពស់ និង សារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើគួរ ថែរក្សាសម្រស់ បែបណាមុនចូលគេង?

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

ការចំណាយពេលវេលាត្រឹមពីរបីនាទីលាងសម្អាតមុខនាពេលយប់មុនចូលគេងមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែទាំសម្រស់ផ្ទៃមុខ។ ហេតុនេះប្រសិនបើចង់ស្អាត ត្រូវតែទម្លាប់ខ្...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

កំពុងស្វែងរកទឹកអប់ សក្តិសមនឹងអ្នកមែនទេ? សូមអានអត្ថបទមួយនេះ មុនពេលអ្នកទិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

ការជ្រើសរើសទឹកអប់ឱ្យបានត្រឹមត្រូវ ជាបញ្ហាចោទមួយ។ តើអ្នកធ្លាប់បាញ់ទឹកអប់ ដែលអ្នកមិនចូល ចិត្តពីដំបូង ប៉ុន្តែបន្ទាប់ពីបានប្រើហើយអ្នក ក៏ជាប់ចិត្តនឹងវាទ...

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

Tomnerb.Com - YouTube Channel