ចូលចិត្តទំនើប

អាថ៌កំបាំង នៃការតុបតែងខ្លួន របស់ស្រ្តីស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

ការតុបតែងខ្លួនពិតជាសំខាន់ សម្រាប់ស្រ្តីគ្រប់រូប ប៉ុន្តែដើម្បីឱ្យសម្រស់របស់អ្នកកាន់តែលេចធ្លោ ពោរពេញដោយភាពទាក់ទាញ និងថ្លៃថ្នូរ ស្រ្តីទាំងអស់គួរស្វែងយល់ពីគន្លឹះសំខាន់ៗ នៃការតុបតែងខ្លួន ហើយអ្នកក៏ពុំចាំបាច់បារម្ភដែរ ព្រោះ ទំនើប នៅទីនេះចាំផ្តល់ប្រឹក្សាដល់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។
ធ្វើសក់ត្រឹម 2 នាទី
អ្នកគួររៀនធ្វើម៉ូដសក់ ដែលចំណាយពេលត្រឹម 5 នាទី ឬតិចជាងនេះ។ បើសិនជាអ្នកនៅសល់ពេល ច្រើន អ្នកគួរធ្វើការតុបតែងដោយមូររួញ ក្រង ឬម៉ូដថ្មីពេញនិយមថ្មីៗ។ បើសិនជាពុំសូវមានពេលទេ អ្នកអាចចងសក់លើកឡើង (Ponytail) បង្ហាញកញ្ចឹងក ឬចងបួងឡើងលើ។ ម៉ូដសក់ទាំងពីរនេះអាចរក្សាទុកបានយូរ និងសក្តិសមបំផុត សម្រាប់អ្នកមានសក់ភ្លីច្រើន។

Style-secrets-of-women-who-always-look-put-together_beauty_news_cambodia_tomnerb-01
ទិញសម្លៀកបំពាក់ ដែលមិនសូវខ្ទេច
អ្នកមិនចូលចិត្តការអ៊ុតខោអាវមែនទេ? បើដូច្នេះមែន អ្នកគួរជ្រើសរើសយកសម្លៀកបំពាក់ ដែលមិនទាមទារការអ៊ុត។ ម៉ាកសម្លៀកបំពាក់ជាច្រើន ផ្តល់នូវសម្លៀកបំពាក់ដែលមិនត្រូវការអ៊ុត ដែលនឹងមិន មានភ្លឺ ឬខ្ទេច ទោះបីជាអ្នកកប់វានៅក្នុងទូរក្តី។ សាច់ក្រណាត់ Cashmere អំបោះ Polyester និង Lyocell ធន់នឹងស្នាមភ្លី ជាងសាច់ក្រណាត់ Cotton, Rayon និងសូត្រ។

Style-secrets-of-women-who-always-look-put-together_beauty_news_cambodia_tomnerb-02
យកចិត្តទុកដាក់ នឹងក្រចក
ក្រចកដៃ ដែលត្រូវបានថែរក្សាយ៉ាងស្អាត បង្ហាញថាអ្នកយកចិត្តទុកដាក់គ្រប់ចំណុចលម្អិត។ ប៉ុន្តែនេះមិនមានន័យថាអ្នកត្រូវទៅហាងធ្វើក្រចកញឹកញាប់ទេ។ ដំណក់ប្រេង Cuticle អាចជួយឱ្យក្រចកអ្នកស្រស់ស្អាតបានយ៉ាងងាយ។ អ្នកក៏អាចប្រើប្រាស់ជែលលាបក្រចក ដែលអាចជួយឱ្យពណ៌ក្រចកជាប់បានយូរ។

Style-secrets-of-women-who-always-look-put-together_beauty_news_cambodia_tomnerb-03
</p srcset=

ប្រភព: rd ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​ម...

វិធី 6យ៉ាង ពិនិត្យមើលវិវឌ្ឍនាការរបស់កូន ពីវ័យ 0-24ខែ ថាតើត្រូវតាមវ័យឬទេ?

ដោយ: រីកា 10 PM, Friday, 01 Apr, 2016

ទារក ​ទើបនឹង​កើត​អាច​នឹងធ្វើ​អ្វី​បាន​ មិន​ច្រើន​ប៉ុន្មាន​ទេ​ក្នុងអំឡុងពេល​កើត​ដំបូង តែ​នៅពេល​កន្លងទៅ 1-2ខែ នឹង​ចាប់ផ្តើម​មាន​វិវឌ្ឍនាការ​មួយចំនួន​...

គន្លឹះទាំង 10 សម្រាប់ជួយឲ្យដំណេករបស់អ្នកឲ្យកាន់តែប្រសើរ

ដោយ: ភារុន 9 AM, Friday, 07 Sep, 2018

ការគេងគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សដើម្បីធ្វើឲ្យមានរាងកាយរឹងមាំ និង ផ្លូវចិត្តរឹងមាំផងដែរ។ ប៉ុន្តែដោយសារភាពមមាញឹកនៃការងារប្រចាំថ្ងៃ ដែលធ្វើ...

អត្ថប្រយោជន៍ នៃការជិះកង់

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

ការជិះកង់ គឺជាលំហាត់ប្រាណ បែបធូរស្រាលមួយ ដែលគ្រប់គ្នាអាចធ្វើបាន មិនថាចាស់ ឬក្មេង។ សំខាន់បំផុត តើអ្នកចង់ធ្វើវាដែរ ឬអត់? កុំអាលនិយាយថាទេ មុនពេលដែលអ្ន...

Tomnerb.Com - YouTube Channel