ចូលចិត្តទំនើប

អាថ៌កំបាំងទាំង 7 សម្រាប់សុខភាពដ៏ល្អឥតខ្ជោះ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បរិយាកាសការងារនាពេលបច្ចុប្បន្ននេះគឺជាហេតុផលចម្បងមួយដែលមនុស្សកាន់តែច្រើនឡើងៗ កំពុងតែដឹកនាំជីវិតមិនមានសុខភាពល្អនា។ ដូច្នេះដើម្បីជួយទប់ស្កាត់នូវបញ្ហាសុខភាព អ្នកត្រូវចេះថែរក្សាសុខភាពរាងកាយរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ ទំនើប សូមណែនាំនូវអាថ៌កំបាំងថែរក្សាសុខភាពចំនួន 7 ដ៏សាមញ្ញដែលអាចធ្វើឱ្យសុខភាពរបស់អ្នកល្អឥតខ្ជោះដែលមានដូចខាងក្រោម៖
1. បញ្ឈប់ទម្លាប់អាក្រក់របស់អ្នកទាំងអស់
ការជក់បារី ការផឹកស្រាហួសប្រមាណ និង ការបរិភោគអាហារដែលមិនផ្តល់សុខភាពល្អជាដើម សុទ្ធតែជាទម្លាប់មិនល្អ។ ដូច្នេះដើម្បីថែរក្សាសុខភាពឱ្យបានល្អឥតខ្ជោះនោះ អ្នកត្រូវធ្វើការបញ្ឈប់ខ្លួនឯងនូវទម្លាប់មិនល្អនេះ។ ពាក្យថាទម្លាប់មានន័យថារាងកាយរបស់អ្នកបានសុំានឹងវា ដូច្នេះដើម្បីបញ្ឈប់វា អ្នកត្រូវធ្វើដោយសន្សឹមៗយឺតៗ ពីព្រោះនៅពេលដែលអ្នកបញ្ឈប់ទម្លាប់នេះអាចបណ្តាឱ្យអ្នកមានអាការៈដូចជាឈឺក្បាលប្រកាំងជាដើម ប៉ុន្តែអ្នកត្រូវពុះពារជម្នះនូវទម្លាប់មិនល្អនេះ ដើម្បីទទួលបាននូវសុខភាពដ៏ល្អឥតខ្ជោះជារៀងរាល់ថ្ងៃ។

2. ជៀសវាងប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំង
មនុស្សជាច្រើនមិនចូលចិត្តត្រូវកម្តៅថ្ងៃនៅពេលរសៀលនោះទេ ពីព្រោះកម្តៅនៃពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ស្បែក ជាពិសេសសម្រាប់មនុស្សដែលមានស្បែកស្តើង។ ការប៉ះពាល់ដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យរយៈពេលយូរ មិនត្រឹមតែវាសម្លាប់កោសិកាស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនឱកាសនៃការកើតមានជំងឺមហារីកស្បែកផងដែរ។

3. បរិភោគអាហារត្រឹមត្រូវ
អាហារត្រឹមត្រូវមានន័យថាអាហារមានគ្រប់នូវអាហាររូបត្ថម្ភមានដូចជា បន្លែ សាច់ បាយ និង ផ្លែឈើជាដើម។ ជៀសវាងការបរិភោគអាហារប្រភេទ Fast Food ជាប្រចាំ ពីព្រោះអាហារនេះមានជាតិកាឡូរីខ្ពស់ ជាតិខ្លាញ់ខ្ពស់ ជាតិស្ករខ្ពស់ និង ជាតិប្រៃខ្ពស់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយរបស់អ្នក។

4. ធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ
ការធ្វើសកម្មភាពរាងកាយមិនមែនមានន័យថាអ្នកត្រូវហាត់ប្រាណខ្លាំងៗ ពេញ 24 ម៉ោងនោះទេ គឺគ្រាន់តែអ្នកត្រូវតែឆ្លៀតហាត់ប្រាណយ៉ាងហោចណាស់ក្នុងមួយថ្ងៃឱ្យបាន30នាទីទៅមួយម៉ោងនោះគឺគ្រប់គ្រាន់ហើយ។ វិធីសាស្រ្តហាត់ប្រាណ អ្នកអាចអនុវត្តន៍ទៅតាមអ្វីដែលអ្នកចូលចិត្តដូចជាការរត់ត្រឹកៗ ការជិះកង់ ការដើរយឺតៗនៅក្នុងផ្ទះ ឬ ការហាត់យូហ្គាជាដើម។

5. ស្គាល់ប្រភេទឈាមរបស់ខ្លួនឯង
ការស្គាល់ប្រភេទឈាមរបស់ខ្លួនឯងគឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះនៅពេលអ្នកជួបគ្រោះថ្នាក់អ្វីមួយ ហើយត្រូវការបញ្ចូលឈាម វានឹងផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យក្នុងការព្យាបាលអ្នក ហើយអ្នកក៏ដឹងថាខ្លួនគួរស្វែងរកអាហារណាសម្រាប់បរិភោគ ដើម្បីបង្កើនគ្រាប់ឈាមក្រហមរបស់ខ្លួនឱ្យគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។

6. ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
វិធីនេះរៀងសាមញ្ញបន្តិច ប៉ុន្តែវានៅតែមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យមនុស្សមានសុខភាពល្អឥតខ្ជោះ។ យោងតាមខាងវេជ្ជសាស្រ្តមនុស្សត្រូវទទួលទានទឹកយ៉ាងហោចណាស់ មួយលីត្រកន្លះក្នុងមួយថ្ងៃ ដើម្បីឱ្យជាតិទឹកទៅបំពេញនៅគ្រប់សារពាង្គកាយរបស់មនុស្ស។ ម្យ៉ាងទៀតនៅពេលអ្នកគេងលក់នៅពេលយប់ ការរំលាយអាហារនៅក្នុងក្រពះរបស់អ្នក ក៏ត្រូវការប្រើប្រាស់ទឹកជាចាំបាច់ផងដែរ។

7. គេងឱ្យគ្រប់គ្រាន់ជារៀងរាល់យប់
ការគេងគឺជាផ្នែកសំខាន់នៃការព្យាបាល និង ការបញ្ចូលថាមពលដល់រាងកាយរបស់អ្នក។ ការចំណាយពេល 8 ម៉ោងក្នុងការគេងគឺចាំបាច់បំផុត។ អ្នកត្រូវប្រាកដថាអ្នកទទួលបានការគេងគ្រប់គ្រាន់ ដើម្បីបំពេញបន្ថែមថាមពលទៅក្នុងរាងកាយ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារទាំង 10 ដែលអ្នកគួរជៀសវាង នៅពេលអ្នកមានសម្ពាធឈាមខ្ពស់

ដោយ: ភារុន 8 AM, Tuesday, 30 Oct, 2018

ការឡើងសម្ពាធឈាមខ្ពស់គឺជាជម្ងឺមួយដ៏គួរឱ្យភ័យខ្លាចព្រោះវាមានអាការៈតិចតួច ដែលពេលខ្លះអាចនឹងធ្វើឱ្យមនុស្សមិនមានការចាប់អារម្មណ៍ថាខ្លួនកំពុងមានសម្ពាធឈាមឡើ...

វិធីសាស្រ្តបង្ការអាការៈពុល ពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017

តើអ្វីជាជម្ងឺពុល ពេលធ្វើដំណើរ? អាការៈពុលពេលធ្វើដំណើរ ឬហៅថាពុលរលក ឬពុលឡាន ជាការរំខានផ្នែកខាងក្នុង នៃត្រចៀក ដែលបណ្តាលមកពីចលនា ដែលធ្វើដដែលៗ។ មនុស្សគ្រ...

ងាយៗ ប្រែក្លាយបបូរមាត់ប្រេះ ឲ្យទន់រលោង

ដោយ: ស៊ីវងីម 6 PM, Wednesday, 20 May, 2015

បបូរមាត់ស្ងួតប្រេះ ដែលកើតឡើងរយៈពេលយូរ គឺជាកង្វល់មួយ ដែលមិនត្រឹមតែរំខានភាពស្រស់ស្អាត នៃបបូរមាត់របស់អ្នកនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ជំនឿលើខ្លួន...

ដឹងអត់ ទទួលទានអ្វីខ្លះ ឲ្យស្បែកស្អាត?

ដោយ: ស៊ីវងីម 9 AM, Friday, 24 Apr, 2015

ភាពស្រស់ស្អាតដែលចេញពីខាងក្នុងគឺជាចំណុចផ្តើមសំខាន់បំផុតនៃការថែរក្សាសម្ផស្សរបស់នារីយើងឲ្យនៅស្រស់ស្អាត។ហេតុនេះប្រសិនបើចង់ស្អាតត្រូវតែនិយាយពីរបបអាហារដែ...

Tomnerb.Com - YouTube Channel