ចូលចិត្តទំនើប

អត្ថប្រយោជន៍ នៃការទទួលទានខ្លាញ់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

ផលិតផលអាហារជាច្រើនរាប់ពាន់មុខ ដែលមានវត្តមាននៅក្នុងទីផ្សារបច្ចុប្បន្ន សន្យាផ្តល់ឱ្យអ្នកនូវ សុខភាពរឹងមាំ ប៉ុន្តែមានតែផលិតផលមួយចំនួនតូចប៉ុណ្ណោះ ដែលផ្តល់នូវអត្ថប្រយោជន៍ពិតប្រាកដ។ ថ្ងៃនេះ ទំនើប សូមចែករំលែកនូវអត្ថប្រយោជន៍របស់ខ្លាញ់ត្រី ដែលមានប្រសិទ្ធភាពពិតប្រាកដ ទទួលបានការធានាអះអាងពីអ្នកវិទ្យាសាស្រ្ត។ បើសិនជាអ្នកចាប់ផ្តើមទទួលទានខ្លាញ់ត្រីជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចតទៅ៖

ពង្រឹងសុខភាពបេះដូង
អាស៊ីត Omega-3 Fatty នៅក្នុងខ្លាញ់ត្រី គឺជាសារធាតុការពារបេះដូងដ៏ល្អបំផុត។ វាមានអត្ថប្រយោជន៍បំផុត សម្រាប់ការទប់ស្កាត់ចង្វាក់បេះដូងមិនប្រក្រតី និងអាចបញ្ចុះកម្រិត Triglyceride ឱ្យចុះទាបបាន។ ដូច្នេះខ្លាញ់ត្រីអាចជួយកាត់បន្ថយហានិភ័យ នៃជម្ងឺគាំងបេះដូង និងដាច់សរសៃ ឈាមខួរក្បាលបាន។

fish-oil-featured_health_news_cambodia_tomnerb-02

ពង្រឹងការចងចាំ
ខ្លាញ់ត្រីមានសារៈសំខាន់បំផុត សម្រាប់ខួរក្បាលដែលបំពេញមុខងារច្រើន ព្រោះសារធាតុ Omega-3 Fatty គឺជាសារធាតុចម្បង នៃការសាងសង់របាំងការពារភ្នាសកោសិកា និងការផលិតកោសិកា។ កោសិកាសរសៃប្រសាទរបស់មនុស្សយើង ក៏ត្រូវការសារធាតុអាស៊ីតមួយនេះ ដើម្បីបំពេញមុខងារកាន់តែប្រសើរ។ ការស្រាវជា្រវបានបង្ហាញថា ខ្លាញ់ត្រីពិតជាអាចជួយពង្រឹងការចងចាំ ប៉ុន្តែប្រសិទ្ធ ភាពរបស់វានឹងអន់ថយតាមអាយុកាល។

បញ្ចុះទម្ងន់
ប្រាកដណាស់ថា បើគ្មានការធ្វើលំហាត់ប្រាណ និងការបរិភោគប្រកបដោយផាសុភាព អ្នកនឹងមិនអាចធ្វើការបញ្ចុះទម្ងន់មានប្រសិទ្ធភាពទេ។ ប៉ុន្តែការបន្ថែមខ្លាញ់ត្រីទៅក្នុងរបបអាហាររបស់អ្នក អាចជួយអ្នកបង្កើនល្បឿននៃដំណើរការបញ្ចុះទម្ងន់បាន។ ការទទួលទានខ្លាញ់ត្រីជួយកាត់បន្ថយការស្រេកឃ្លាន ធ្វើឱ្យលំហាត់ប្រាណកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយបរិមាណខ្លាញ់ក្នុងរាងកាយ។

fish-oil-featured_health_news_cambodia_tomnerb-03

ជួយឱ្យស្មារតីភ្លឺស្វាង
សារធាតុ Serotonin គឺជាសារធាតុគីមីដ៏សំខាន់សម្រាប់ខួរក្បាល ដែលជួយគ្រប់គ្រងអារម្មណ៍ និង ការយល់ដឹងរបស់អ្នក។ ការទទួលទានខ្លាញ់ត្រីជាទៀងទាត់ ជួយជម្រុញសារធាតុ Serotonin ឱ្យ ដំណើរការកាន់តែប្រសើរ ដោយកាត់បន្ថយការរលាកខួរក្បាល និងសម្រួលដល់ការបញ្ចេញសារធាតុ នៅក្នុងរាងកាយ។ ដូច្នេះវានឹងជួយពង្រឹងស្មារតី និងអាកប្បកិរិយារបស់អ្នក ពន្លឿនដំណើរការសម្រេចចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ។

កាត់បន្ថយផលប៉ះពាល់ ពីការបំពុលបរិយាកាស
ការបំពុលបរិយាកាសជះឥទ្ធិពលទៅលើគ្រប់សរីរាង្គ និងប្រព័ន្ធនៅក្នុងរាងកាយរបស់មនុស្សយើង។ ខ្លាញ់ត្រីអាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការបំពុលបានរហូតដល់ 30- 50%។ យោងតាមការស្រាវជ្រាវថ្មីៗនេះ សារធាតុអាស៊ីត Omega-3 Fatty អាចការពារ និងព្យាបាល ការរលាក និងភាពតានតឹងនៃដំណើរការអុកស៊ីតកម្ម ដែលបណ្តាលមកពីការបំពុលបរិយាកាស។

ការពារភ្នែក
ការទទួលទានខ្លាញ់ត្រីជាទៀងទាត់ អាចកាត់បន្ថយជម្ងឺភ្នែក និងការពារការវិវត្តនៃបញ្ហាភ្នែកព្រិល ស្រវាំងមុនអាយុ។ ការសិក្សានាពេលថ្មីៗនេះបង្ហាញថា អាស៊ីត Omega-3 Fatty ជួយក្នុងការថែរក្សាកម្រិតសំណើមនៅក្នុងភ្នែក និងជួយគាំទ្រដល់ការផលិតទឹកភ្នែក។

fish-oil-featured_health_news_cambodia_tomnerb-05

ថែរក្សាស្បែក
គុណសម្បត្តិនៃការផលិតភ្នាសកោសិកា ធ្វើឱ្យសារធាតុអាស៊ីត Omega-3 Fatty អាចជួយព្យាបាល កោសិកាស្បែកដែលខូចពីខាងក្នុងរាងកាយ។ ប្រសិទ្ធភាពដ៏ខ្លាំងក្លានៃការប្រឆាំង នឹងការរលាករោល ជួយកាត់បន្ថយបញ្ហាកន្ទួលក្រហម រមាស់ និងចូលរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាសម្រស់ស្បែក។

ជួយព្យាបាលជម្ងឺធ្លាក់ទឹកចិត្ត
យោងតាមការស្រាវជ្រាវ អាស៊ីត Omega-3 Fatty អាចមានប្រយោជន៍សម្រាប់ការព្យាបាលជម្ងឺធ្លាក់ទឹកចិត្ត។ អ្នកវិទ្យាសាស្រ្តមិនទាន់អាចប្រាកដ ពីយន្តការជាក់លាក់នៃការរួមចំណែកនេះទេ ប៉ុន្តែ ពួកគេប្រាកដថាការបង្កើនសារធាតុ Omega-3 មានប្រសិទ្ធភាពផ្ទាល់លើកម្រិត Serotonin។ វាក៏ត្រូវបានអះអាងថាកម្រិតនៃជម្ងឺធ្លាក់ទឹកចិត្ត មានទំនោរចុះទាបនៅក្នុងប្រទេស ដែលមានអត្រាទទួល ទានខ្លាញ់ត្រីខ្ពស់។

ពង្រឹងប្រព័ន្ធភាពស៊ាំ
របបអាហារដែលសម្បូរទៅដោយសារធាតុ Omega-3 អាចជួយបង្កើនប្រតិកម្ម និងចំនួនកោសិកា B នៅក្នុងរាងកាយ ដូច្នេះវាធ្វើឱ្យរាងកាយមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ។ ខ្លាញ់ត្រីក៏អាចជួយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដោយពង្រឹងសារធាតុគីមីនៅក្នុងឈាម និងកាត់បន្ថយការរលាក។

fish-oil-featured_health_news_cambodia_tomnerb-04

ជួយគាំទ្រសុខភាព អំឡុងពេលមានគភ៌
អាស៊ីត Omega-3 Fatty មានសារៈសំខាន់បំផុតសម្រាប់ផលិតកោសិការខួរក្បាល កោសិកាភ្នែក និងប្រព័ន្ធប្រសាទ។ សម្រាប់ស្ត្រីមានផ្ទៃពោះ សារធាតុ Omega-3 មានសារៈប្រយោជន៍សម្រាប់គាំទ្រដល់ប្រព័ន្ធភាពស៊ាំ សតិអារម្មណ៍អំឡុងពេលមានគភ៌ និងគាំទ្រដល់សុខភាពមាតា។
កំណត់ចំណាំចុងក្រោយ អ្នកមិនគួរទទួលទានខ្លាញ់ត្រី ដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យជាមុន ទេ។ ស្ថានភាពសុខភាព ការទទួលទានឱសថនានា ជាប្រចាំរបស់អ្នកអាចនឹងមិនសមស្រប ជាមួយ នឹងការទទួលទានសារធាតុបន្ថែមនេះ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

បរិភោគផ្លែប៉េងប៉ោះច្រើនល្អ​ ចំពោះសុខភាព

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ផ្លែប៉េងប៉ោះគឺជាបន្លែដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយរបស់មនុស្ស។ ផ្លែប៉េងប៉ោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានជីវជាតិដ៏សម្បូរបែបជាច្រើន...

កំណត់ច្បាប់ ដើម្បីក្បាលពោះរាបស្មើ

ដោយ: រីកា 8 PM, Tuesday, 04 Aug, 2015

ចង់ស្អាត រាងស្វែង ក្បាលពោះរាបស្មើ ត្រូវតែដាក់កំណត់ខ្លួនឯងឱ្យបានតឹងតែងបន្តិច ព្រោះបើលេងសើច ម្តងធ្វើ​ម្តង​មិន​ធ្វើនោះ អ្នកប្រាកដជាមិនបានឃើញលទ្ធផលជាទី...

CQ… ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: ស៊ីវងីម 6 PM, Wednesday, 15 Jul, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើន ប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral...

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល...

Tomnerb.Com - YouTube Channel