ចូលចិត្តទំនើប

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់
ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែមិនបានន័យថាវាអាចប្រើប្រាស់បានតែមួយមុខប៉ុណ្ណោះទេ។ ថ្ងៃនេះ ទំនើប នឹងចែករំលែកចំណេះដឹងអំពី
អត្ថប្រយោជន៍ដទៃទៀតរបស់ថង់ក្រដាស ដែលអ្នកអាចនឹងមិនធ្លាប់បានដឹង។

ធ្វើឱ្យផ្លែឈើទុំកាន់តែលឿន
អ្នកអាចធ្វើឱ្យផ្លែឈើមួយចំនួនទុំកាន់តែលឿន ដោយរក្សាវាទុកនៅក្នុងថង់ក្រដាស។ ផ្លែឈើទាំងនោះមានដូចជា ចេក ប៉េងប៉ោះ ប័រ និងផ្លែប៉ែសជាដើម។
អ្នកគ្រាន់តែទុកផ្លែឈើក្នុងថង់ក្រដាស ហើយរមូរមាត់ថង់បិទឱ្យជិត ហើយទុកវាចោល មួយទៅពីរថ្ងៃ។ ផ្លែឈើទាំងនោះនឹងបញ្ចេញ ឧស្ម័ន Ethylene
ហើយថង់ក្រដាសនឹងរក្សាឧស្ម័ននេះខាងក្នុងថង់ ដែលនឹងធ្វើឱ្យផ្លែឈើទុំកាន់តែលឿន។

សម្អាតកញ្ចក់
អ្នកអាចប្រើប្រាស់ថង់ក្រដាសសម្រាប់សម្អាតកញ្ចក់ ឬកញ្ចក់បង្អួចបានយ៉ាងងាយស្រួល ព្រោះថង់ក្រដាសមិនមានបន្សល់ទុកសរសៃអំបោះ
នៅលើកញ្ចក់ទេ និងធ្វើឱ្យកញ្ចក់ភ្លឺច្បាស់ទៀតផង។

ដាក់ចំណី ឬអាហារសម្រន់
អ្នកអាចប្រើថង់ក្រដាសសម្រាប់ដាក់ចំណី ឬអាហារសម្រន់សម្រាប់ពិធីជប់លៀងបាន។ វាអាចប្រើការជំនួសឱ្យចាន ហើយអ្នកក៏មិនចាំបាច់លាង
សម្អាតបន្ទាប់ពីបញ្ចប់ពិធីជប់លៀងដែរ។ អ្នកគ្រាន់តែរមូរមាត់ថង់ចុះក្រោម ឬកាត់វាចោល នោះអ្នកអាចប្រើប្រាស់វាជំនួសចានបានហើយ។

វេចខ្ចប់អំណោយ
អ្នកអាចប្រើថង់ក្រដាសមកវេចខ្ចប់អំណោយតូចៗបាន ដោយគ្រាន់តែកាត់វាឱ្យកា្លយជាក្រដាសរាបស្មើ ហើយវេចខ្ទប់អំណោយរបស់អ្នកនៅក្នុង
នោះជាការស្រេច។ អ្នកក៏អាចរចនាបន្ថែម ដោយប្រើប្រាស់ខ្សែចងមានពណ៌ ឬម៉ូដផ្សេងៗ បានផងដែរ។

សមាសភាពបំពេញបន្ថែម
បើសិនជាអ្នកមានម៉ាស៊ីនកាត់ក្រដាស អ្នកអាចកាត់ថង់ក្រដាសជាចំណែកតូចៗ ដើម្បីបង្កើតជា សមាសភាពបំពេញបន្ថែម។ កំទេចក្រដាសតូចៗ
ទាំងនោះអាចប្រើប្រាស់សម្រាប់បំពេញក្នុងកែវ សម្រាប់ដាក់អំណោយ ឬ សម្ភារៈវេចខ្ចប់នានា។ អ្នកក៏អាចប្រើប្រាស់ជាទ្រនាប់សម្រាប់
ទ្រសម្ភារៈងាយបែក បានផងដែរ។

សិល្បៈ និងគំនូរ
យកថង់ក្រដាសមកកាត់ ហើយប្រើប្រាស់វាជាក្រដាសសម្រាប់ការគូររូប និងផាត់ពណ៌។ អ្នកក៏អាចប្រើប្រាស់វាជាទ្រនាប់លើតុ សម្រាប់
ការជួសជុល ឬគូររូបលម្អនានាបានផងដែរ។

ប្រភព: onegoodthingbyjillee ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

បុរសណាមាន សក់ខ្មៅលាយស អ្នកនោះមានជំងឺបេះដូង

ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017

នៅក្នុងសន្និសីទរបស់អឺរ៉ុប ស្តីពីជំងឺបេះដូង បានលើកពីការស្រាវជ្រាវថ្មីមួយ ដែលបង្ហាញថា មនុស្សប្រុស ដែលមានសក់ពណ៌ខ្មៅលាយពណ៌ស គឺជាអ្នកកើតជំងឺបេះដូង មិនថា...

តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គួរយល់ដឹង

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ក...

ជំងឺតំបន់ត្រូពិក ដែលមនុស្សភាគច្រើន តែងមើលរំលង តែវាបង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ដោយ: វិរីយា៉ 10 PM, Friday, 11 Sep, 2015

ជំងឺតំបន់ត្រូពិក ឬជំងឺតំបន់ក្តៅ ជាប្រភេទជំងឺម្យ៉ាងដែលប្រជាជនកម្ពុជា តែងមើលរំលង បើទោះ​ជា​កម្រិត​គ្រោះ​ថ្នាក់របស់វាគួរឱ្យមានការព្រួយបារម្ភក្តី។​ ដូច្...

ប្រុងប្រយ័ត្នជាមួយទឹកអប់ ដែលអ្នកកំពុងប្រើ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

មនុស្សភាគច្រើនចូលចិត្តប្រើទឹកអប់ ហើយមានអ្នកខ្លះទៀតប្រើប្រាស់វាជាប្រចាំ ប៉ុន្តែយើងគួរស្វែងយល់ពីទឹកអប់ឱ្យបានច្រើនលើសពីតួនាទី និងសមាសភាពរបស់វា។ គ្រឿងក...

Tomnerb.Com - YouTube Channel